Cambodia

ទីក្រុងម៉ុមបៃរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងប៉ះពាល់ដល់ចរាចណ៍ផ្លូវដែក និងផ្លូវថ្នល់

អាជ្ញាធរនៅទីក្រុងម៉ុមបៃប្រទេសឥណ្ឌាបានចេញសេចក្តីប្រកាសអាសន្ននៅថ្ងៃអង្គារនេះ និងបានព្រមានប្រជាជនកុំឲ្យទៅណា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលបង្កឲ្យមានទឹកជំនន់ និងភាពវឹកវរក្នុងការធ្វើដំណើរ ។

មន្ត្រីឧតុនិយមឥណ្ឌា (IMD) លោក Hosalikar បាននិយាយថា តំបន់ជាយក្រុងមួយចំនួនមានកម្ពស់ទឹកភ្លៀងជាង ៣០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ ហើយភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងទុកក្នុងរយៈពេលពីរថ្ងៃទៀត ។

នាយកដ្ឋានបានចេញសេចក្តីប្រកាសអាសន្នសម្រាប់ទីក្រុងនេះរយៈពេល ២ ថ្ងៃទៀត ហើយអាជ្ញាធរស៊ីវិលបានណែនាំប្រជាជនកុំឲ្យទៅណាលើកលែងតែចាំបាច់ ។

រថភ្លើងដែលកំពុងដំណើរការសេវាកម្មក្នុងស្រុកបន្ទាប់ពីបិទប្រទេសដោយសារកូវីដ ១៩ ត្រូវបានផ្អាកនៅកន្លែងជាច្រើនដោយសារទឹកជំនន់ ហើយចរាចរណ៍ត្រូវបានរំខាននៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុង ។

ទន្ទឹមនោះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការរអិលបាក់ដីក៏បានរមៀលមកលើផ្លូវធំមួយនៅជាយក្រុងភាគខាងជើងផងដែរ ។

ទីក្រុងនេះតស៊ូនឹងជំនន់ទឹកភ្លៀងមូសុងជារៀងរាល់ឆ្នាំដោយសារការរីករាលដាលនៃសំណង់ និងលូបង្ហូរសំរាម និងផ្លូវទឹកធ្វើឲ្យវាងាយរងគ្រោះដោយទឹកជំនន់ ។

ទីក្រុងម៉ុមបៃក៏កំពុងតស៊ូផងដែរជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលមានចំនួនករណីឆ្លងថ្មីជាមធ្យម ១,០០០ ករណីត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Football news:

Barcelona's Interest in Isak Increased after Koeman's appointment. Larsson has a high opinion of the player (Mundo Seportivo)
Manuel Pellegrini: When you play against Real Madrid and var, it's too much
PSV and Porto are Interested in Barcelona midfielder PUC. He doesn't want to leave the club
Puyol about Barcelona: If we want to win the championship, we need to perform very well
Schalke sacked Wagner. The team has not won the Bundesliga since January
Iacini on 3:4 with Inter: Even a draw would be an unfair result, given how many chances Fiorentina created
Ramos Pro 3:2 with Betis: the Referee tried his best and didn't do anything intentionally