Cambodia

ទឹកចិត្ត​កម្ពុជា​! ម៉ាស​ពីរលាន និង​សម្ភារ​ពេទ្យ​មួយចំនួនទៀត​ត្រូវ​កម្ពុជា ផ្តល់ជូន​មី​យ៉ាន់​ម៉ា​

ដោយៈ ម៉េង​ឆៃ​
គេ​នៅចាំ​មិនទាន់​ភ្លេច​ទេ នោះ​គឺ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ប្រមុខ​ដឹកនាំ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ម៉ាស​ជាង ២​លាន និង​សម្ភារ​ពេទ្យ​មួយចំនួនទៀត ដឹក​តាម​យន្តហោះ​ពិសេស ប្រគល់ជូន​លោកនាយក​រដ្ឋមន្ត្រី​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ សម្រាប់​ប្រើប្រាស់ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​នៅពេលនេះ គឺ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន ក៏បាន​ប្រកាស​បរិច្ចាគ​ម៉ាស ២​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ លើក​នេះ សម្តេច​តេ​ជោ បាន​ចាត់តាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា តាម​យន្តហោះ​ពិសេស​។​

​ក្នុង​លិខិត​ជម្រាបជូន​លោកជំទាវ អោ​ង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ជាដំបូង បាន​សំដែង​ជាថ្មី​ម្តងទៀត​នូវ​ការអបអរសាទរ​ដ៏​ស្មោះ ស្ម័គ្រ ជូន​លោកជំទាវ ចំពោះ​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​សកល នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន កត់សម្គាល់ថា ជ័យជម្នះ​របស់លោក​ជំទាវ អោ​ង​សាន ស៊ូ​ជី​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ ពោរពេញ​ដោយ​សមត្ថភាព​ក្នុងការ​ដឹកនាំ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​ភាព​រីកចម្រើន​ដ៏​ប្រសើរ ក្នុង​កិច្ច​ផ្សះផ្សារ និង​កសាង​ជាតិ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ អោ​ង​សាន ស៊ូ​ជី ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​កាន់តែច្រើន​ថែមទៀត សម្រាប់​ប្រទេស​យើង​ទាំងពីរ និង​វិបុលភាព​ដ៏​ធំធេង សម្រាប់​សហគមន៍​អាស៊ាន​។​

​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយ​លោកជំទាវ អោ​ង​សាន ស៊ូ​ជី ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​បរិច្ចាគ​នូវ​ម៉ាស​ចំនួន​ពីរលាន និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។

​សម្តេច​តេ​ជោ ហ៊ុន សែន ជម្រាបជូន​តាម​លិខិត​ទៅកាន់​លោកជំទាវ អោ​ង​សាន ស៊ូ​ជី ថា ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ សម្តេច ហ៊ុន សែន មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួលបាន​នូវ​ជោគជ័យ ក្នុងការ​ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​។​

​នេះ​ជា​ទឹកចិត្ត​របស់​កម្ពុជា ក្នុងការ​ចែករំលែក​នូវ​ម៉ាស និង​សម្ភារៈ​ពេ​ទ្ស​ម្រា​ប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច សាហាវ​។ ទឹកចិត្ត​កម្ពុជា​ជា​លើក​ទី​២ ក្នុង​រយៈពេល ១​សប្តាហ៍​នេះ ពិតជា​បានបង្ហាញ​ពីមុខ​មាត់​របស់​កម្ពុជា ក្នុង​នយោបាយ​ការបរទេស ពិសេស​បង្ហាញ​កាន់តែច្បាស់​ពី​តួនាទី និង​មុខមាត់​របស់​កម្ពុជា ក្នុង​អាស៊ាន និង​ក្នុង​ពិភពលោក ព្រោះថា កន្លងមក មានតែ​ប្រទេស​មហាអំណាច​ទេ ដែល​ផ្តល់ជំនួយ​ដូច្នេះ​បាន​។​

​ជាការ​ពិត ជំនួយ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ភូមា ឬ​មី​យ៉ាន់​ម៉ា នៅពេលនេះ ចំពេល ដែល​មី​យ៉ាន់​ម៉ា កំពុង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កូ​វីដ​១៩​។ តួលេខ​នៅក្នុង​វេ​ប​សាយ www.worldometers.info បង្ហាញថា មកដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន ទាំង ១០ គឺ​មី​យ៉ាន់ ស្ថិតនៅ​លំដាប់​លេខ​៣ ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៨០.៥០៥ ស្លាប់ ១.៧៦៥​នាក់ និង​ជាសះស្បើយ ចំនួន ៥៩.៨៨៨​នាក់​។​

​រីឯ​កម្ពុជា​យើង ស្ថិតនៅ​លំដាប់​ទី​៨ ក្នុងចំណោម ១០​ប្រទេស​សមាជិក​អាស៊ាន ដែល​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣០៦​នាក់ គិត​មកដល់​ថ្ងៃទី​២៤​វិច្ឆិកា​។ ក្នុងនោះ ២៩៦​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​កម្ពុជា មិនមាន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ ដូចគ្នា​នឹង​ប្រទេស​ឡាវ​ដែរ ដែល​គ្មាន​អ្នកស្លាប់​ដោយ​កូ​វីដ​។​

​កន្លងមក កម្ពុជា បានទទួល​ជំនួយ​ជាច្រើន​ពី​ប្រទេស​ជា​មិត្ត ពិសេស​ប្រទេស​ចិន​។ ជំនួយ​ទាំងនោះ រួមមាន ម៉ាស និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ជាដើម​។ កម្ពុជា ក៏បាន​ត្រៀម​ម៉ាស​រាប់លាន និង​សម្ភារ​ពេទ្យ​ជាច្រើន​ទៀត នៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ ដែល​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ត្រៀម​ទុក​ពីរ​កន្លែង​ធំៗ នៅ​ក្រសួង សុខាភិបាល​ផង និង​ឃ្លាំង​របស់​រាជរដ្ឋាភិបាល​ផង​។

​មុនពេល​កម្ពុជា​ផ្តល់​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ដល់​ឡាវ និង​ដល់​ប្រទេស​ភូមា នាពេលនេះ​ទៀត គឺ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល បញ្ចេញ​ម៉ាស​ក្រណាត់​ចំនួន ២​លាន​ម៉ាស ចែកជូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត ក្នុង​សហគមន៍​ក្រីក្រ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ដូច្នេះ​មិន​ត្រឹមតែ​ស្តុក​ទុក​សម្រាប់​ប្រើប្រាស់​ទេ តែ​រាជរដ្ឋាភិបាល ក៏បាន​បញ្ចេញ​ម៉ាស​ចែក​ដល់​ប្រជាជន​ខ្លួនឯង​ប្រើ​រួចហើយ ទើប​កម្ពុជា បន្ត​ចែករំលែក ជួយ​ដល់​ប្រទេស​ជា​មិត្ត​ថែមទៀត​។ ពោលគឺ «​កម្ពុជា​ជួយ​គ្នា ក្នុង​គ្រាក្រ​លំបាក​»៕​

Football news:

Barca are Interested in Marcos Alonso and Gaia from Valencia. The club wants to strengthen the left-back position
Pep Guardiola: Tuchel is an exceptional coach. I am sure he will succeed with Chelsea
Flick's future in Bayern is in doubt. He has a difficult relationship with Salihamidzic
Mikhailovich's autobiography - 🔥 Was friends with a criminal boss, rushed to the Inter locker room to deal with Ibra, defeated leukemia
Chelsea's chances of signing Alaba have increased since Tuchel's arrival. Real Madrid is also Interested in the player
Solskjaer about Greenwood: We're talking about the syndrome of the second season. I have always believed that 99% of the effort is 100% of the failure
Oscar: Salah at Chelsea was unstoppable in training, but on the pitch he was timid. Not enough confidence