Cambodia

ទឹកជំនន់​ខ្លាំង​នៅ​ចិន សម្លាប់​មនុស្ស​យ៉ាង​តិច​១០៦​នាក់​

ចែករម្លែក

​ភ្លៀង​ខ្លាំង​ខុស​ប្រក្រតី​បាន​បង្ក​ជា​ទឹកជំនន់​ខ្លាំង​ដោយ​បំផ្លាញ​អគារ​និង​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​នៅ​ទូទាំង​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ដោយ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ១០៦ នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន ហើយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​ចំនួន ១៥ លាន​នាក់​នៅក្នុង​គ្រោះទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ឆ្នាំ​នេះ​បាន​បណ្តាលឱ្យ​ទន្លេ​ជា​ច្រើន​នៅ​ចិន​ឡើង​ហូរហៀរ​យ៉ាងខ្លាំង​។​

​ជាមួយនឹង​អាកាសធាតុ​មិន​បង្ហាញ​សញ្ញា​ល្អប្រសើរ​បន្ទាប់ពី​មាន​ការប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ភ្នាក់ងារ​អាកាសធាតុ​រដ្ឋាភិបាល ក្រុម​អ្នកជំនាញ​បាន​ព្រមាន​អំពី​បំណាក់​ដី​និង​ការ​បែកធ្លាយ​អាង​ស្តុក​​ទឹក​និង​ទំនប់ទឹក​។​

​លោក Brandon Meng​វិស្វករ​សំណង​ទំនប់​ទឹក​នៅ​ទីក្រុង​សិន​ចិន បាន​និយាយថា ” នៅ​ចិន ភាគច្រើន​នៃ​អាង​ស្តុក​ទឹក​តូចៗ ត្រូវបាន​សាងសង់​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០​និង ១៩៧០​ហើយ មិនបាន​​អនុវត្ត​តាម​ស្តង់ដារ​សំណង់​ខ្ពស់ៗ​ទេ​។ នៅពេល​មាន​អាកាសធាតុ​អាក្រក់​នោះ វា​ងាយ​បង្ក​គ្រោះថ្នាក់​”​។​

​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ដែល​រងគ្រោះ​ខ្លាំងជាងគេ​រហូតមកដល់​ពេលនេះ​គឺ​ខេត្ត​ហ៊ូ​ប៉ី​៕

ប៉ូលិស​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅ​ខេត្ត​ស៊ី​ឈ័ន ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៩​ខែ​មិថុនា​ឆ្នាំ​២០២០

Football news:

The baby may get angry and leave. Luis Suarez Miramontes about Messi
Joan Laporta: bartomeu's Words are a manifestation of cowardice and failure
Neuer on Ter Stegen: a Great result for Bayern, but I don't want my teammates to experience this
Messi is painful to watch. He did not help with goals and assists, in his eyes – hopelessness
Barcelona will be fired after Selena 2:8 from Bavaria (Fabrizio Romano)
Neymar went further than Barca in the Champions League for the first time after moving to PSG
Philippe Coutinho-transfer nightmare that brought Barcelona a lot of pain