Cambodia

ទឹកជំនន់ធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង៥៣ម៉ឺននាក់ និងស្លាប់៣៩នាក់

រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងបានឡើងដល់៣៩នាក់ហើយគិតត្រឹមថ្ងៃទី២៣ ខែតុលានេះ ប្រជាជនជាង៤ម៉ឺននាក់បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងប៉ះពាល់ដល់ប្រជាជនប្រមាណ ១៣៣,៧៩៤គ្រួសារ ស្មើប្រមាណ ៥៣៥,១៧៦នាក់។

សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលានេះថាគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ មាន៖

+ ប្រជាជនជម្លៀសប្រមាណ ១១,៦៤៧គ្រួសារ ស្មើប្រមាណ ៤៦,៥៥៨នាក់
+ ប្រជាជនស្លាប់ ៣៩នាក់
+ ផ្ទះប៉ះពាល់ប្រមាណ ១១៧,៨៨២ ខ្នង និងខូចខាត ៦៣ខ្នង
+ សាលារៀនលិចទឹកប្រមាណ ៩២៤កន្លែង និងវត្តលិចទឹកប្រមាណ ៣០៥កន្លែង
+ ស្រូវលិចទឹកប្រមាណ ២៦៣,៩៣៣ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៨,៧៧៩ហិកតា
+ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ៥៤៧ គ.ម និងផ្លូវលំជនបទលិចទឹកប្រមាណ១៦៦៥គ.ម។

សេចក្តីប្រកាសបានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ ១៩រាជធានី-ខេត្ត ស្មើ ១១០ ក្រុង ស្រុក ខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ ៕ ប្រភព៖ Khmer Note

Football news:

Van Dijk - best Central defender of 2020, Trent-right, Robertson-left (ESPN)
Massimiliano Allegri: Ronaldo is a top player in terms of mentality. He has a new goal every year
Borussia Dortmund presented a collection with Spongebob as part of a deal with Nickelodeon
Woodward on Manchester United and trophies: there is a lot of work Ahead to achieve the stability needed
Neuer - best goaltender in 2020, Alisson-2nd, Oblak-3rd (ESPN)
Liverpool are Interested in 21-year-old Leipzig defender Konate
Niko Kovac: I'm Waiting for Golovin to return. But it might be better to wait another week or two