ដោយៈតារារិទ្ធ/ភ្នំពេញៈបន្ទាប់ពីការថ្លែងនៅខេត្តសៀមរាបកកាលពីព្រឹកថ្ងៃទី៣០ខែវិច្ឆិកាអំពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការជួយដល់ជនក្រីក្រដែលត្រូវធ្វើចត្តាឡីស័កនោះ ថវិកានេះក៏ត្រូវបានបញ្ចេញភ្លាមៗទៅកាន់ រាជធានី ខេត្តនៅទូទាំងប្រទេសនៅថ្ងៃនេះដែរ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ក្នុងផេកផ្លូវការរបស់សម្តេចនារសៀលថ្ងៃនេះដោយសរសេរថា”បងប្អូនជនរួមជាតិ!ព្រឹកមិញនេះខ្ញុំសម្រេចចឱ្យបញ្ចេញសាច់ប្រាក់ជាង១.០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័កដែលគ្រួសារនីមួយៗនឹងទទួលបាន២ម៉ឺនរៀលក្នុងមួយថ្ងៃដែលមានរយៈពេល១៥ថ្ងៃដែលថវិកាសរុបទទួលបាន៣០ម៉ឺនរៀលក្នុងមួយគ្រួសារ។
សម្តេចបន្តថា”សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិកាសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ៕សរន