Cambodia

គេហដ្ឋាន​កាន់តែ​ប្រណីត និង​ស៊ីវិល័យ​ជាមួយ​មុខងារ Ambient Mode នៅ លើ​ទូរទស្សន៍​ដ៏​ឆ្លាត​វៃ SAMSUNG Crystal UHD ថ្មី​…!!

​ភ្នំពេញ ៖ ជម្រើស​ទូរទស្សន៍​កាលពីមុន​តែ​ឲ្យ​មើល​ឃើញ​រូបភាព និង​ឮ​សំឡេង​គឺ​បាន​ហើយ​! ម្យ៉ាងទៀត​ទិញ​ទូរទស្សន៍​មក​ដាក់​ផ្ទះ ​គឺ​ត្រូវ​តុបតែង​ថែម​នេះ​…​ថែម​នោះ​…​ដាក់​កន្លែង​នេះ​ទូលាយ​…​ដាក់​កន្លែង​នោះ​ចង្អៀត​…​ដាក់​ជិត​រូបថត ឬ​បន្ថែម​ផ្ទាំងគំនូរ​ផ្សេងៗ​ទើបបាន​វា​ឡូយ​! តែ​ឥឡូវ​សម័យ AI ពី​កំពូល​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ក​របស់​ក្រុមហ៊ុន សាម​សុង សម្រាប់​ទូរទស្សន៍​ដ៏​វៃ​ឆ្លាត​បំផុត SAMSUNG Crystal UHD ស៊េរី​ឆ្នាំ ២០២០ នេះ​នឹង​ផ្តល់​ជូន​នូវ បទពិសោធន៍​អស្ចារ្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​!!

​ដូច្នេះ​ក្រៅពី​ការកម្សាន្ត​ជា​មួយ​នឹង​កម្រិត​រូបភាព​ភ្លឺ​ច្បាស់​ឥត​ខ្ចោះ រូបរាង​ស៊ិច​ស៊ី​ទាក់ទាញ​លាត​ស្ទើរតែ​គ្មាន​គែម SAMSUNG Crystal UHD ស៊េរី​ថ្មី​នេះ ​គឺ​ត្រូវ​បាន​រចនា​ឡើង​មក​យ៉ាង​ប្រណីត​ជាទីបំផុត​ ដោយមាន​បំពាក់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា​តាំង​រូបភាព​ នៅ​លើ​ជញ្ជាំង​តាម​បែប​ស៊ីវិល័យ (Ambient Mode) ដែល​អាច​កែប្រែ​បន្ទប់ទទួលភ្ញៀវ ឬ​កន្លែង​ដែល​លោកអ្នក​ដាក់ SAMSUNG Crystal UHD ក្លាយ​ជា​កន្លែង​ដែល​ពោរពេញ​ដោយ​សិល្បៈ និង​ភាព​ទាក់ទាញ​ជា​មួយ​នឹង​រូប​ទេសភាព​ស្អាតៗ​, រូប​ជួបជុំ​ក្រុម​គ្រួសារ​របស់​លោក​អ្នក​, ឬក៏​ផ្ទាំង​បង្ហាញ​នូវ​ព័ត៌មាន​ផ្សេងៗ​បាន​ផងដែរ​!

​ម៉េច​ដែរ​…! ពិតជា​ឡូយ និង​ទាន់សម័យ​ណាស់​មែន​ទេ​…? មាន​ទូរទស្សន៍​ដ៏​វៃឆ្លាត​បំផុត SAMSUNG Crystal UHD ស៊េរី​ឆ្នាំ ២០២០ នេះ​តែមួយ​គ្រឿង​ គឺ​ផ្តល់​ឲ្យ​អ្នក​នូវ​ទស្សនីយភាព​, ការកម្សាន្ត និង​រស​និយម​សម្រាប់​ជីវិត​ដ៏​ទំនើប​ទាន់សម័យ​របស់​លោក​អ្នក​យ៉ាង​ពេញចិត្ត​តែម្តង​! នៅចាំ​អី​ទៀត​…​ប្រញាប់​ទិញ​១​គ្រឿង​ដាក់​ផ្ទះ​ឥឡូវនេះ ភ្លាម​ទៅ​ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​នៃ​ពិភព​ដ៏​មហស្ចារ្យ​លើស​ពី​ការមើលឃើញ និង​លើសពី​ការរំពឹងទុក​!
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ ដោយ​ផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការ​ទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​ដោយ​ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 !

* បញ្ជាក់​៖ សូម​កុំ​ភ្លេច​សួររក​ប័ណ្ណ​ធានា​រាល់​ការ​ជាវ​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង …!


Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace