logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

ឃាត់ខ្លួន​ជន​បង្ក​ហិង្សា​លើ​ប្រពន្ធ ​និង ឪពុក​បង្កើត ​២​ករណី​ផ្សេងៗ​គ្នា​

កំពង់ស្ពឺ ៖ ​ជន​ប្រមឹក ​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​ និង​ដេញ​កាប់​ឪពុក​បង្កើត​២​ករណី​ផ្សេងៗ​គ្នា ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំ​រោងទង​ឃាត់ខ្លួន​បាន​ភ្លាមៗ​ រួច​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​។​

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បានឲ្យ​ដឹងថា​ ករណី​ទី​១-ការប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៣ ខែសីហា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​៣០​នាទី​ ដោយ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឆេ ​ឯក ​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ​នៅ​ភូមិ​មហា​លំពាំង​ទី​១ ឃុំ​សែន​ដី ​ស្រុក​សំ​រោង​ទង​ ខេត្ត​កំពង់ស្ពឺ​។​

នគរបាល​បាន​បន្តទៀតថា ​ជន​ខាង​លើ ​បាន​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ មូលហេតុ​ផឹក​ស្រា​ស្រវឹង​រករឿង ​និង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ រួច​ធ្វើ​សកម្មភាព​វាយ​ទៅលើ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ​ឃុ​ត ​ដាលីន​ អាយុ​៣៥​ឆ្នាំ វាយ​ទៅលើ​ឪពុក​បង្កើត​ឈ្មោះ​ញ៉េ​ស ​ឆិល ​អាយុ​៨៦​ឆ្នាំ ព្រមទាំង​គំរាម​ដុត​ផ្ទះ​ចោល​ទៀត​ផង​។​

ករណី​បុរស​ស្រវឹងស្រា​វាយ​ប្រពន្ធ​ និង​ឪពុក​ខ្លួន​នេះ ​ក្រុមគ្រួសារ​បាន​ស្នើ​សុំឲ្យសមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ​ព្រោះ​ការប្រើ​អំពើ​ហិង្សា​លើ​ក្រុមគ្រួសារ​ញឹកញាប់​ពេក​ហើយ​។​

នគរបាល​បានឲ្យ​ដឹង​ទៀតថា​ ករណី​ទី​២-កើតឡើង​នៅ​ថ្ងៃទី​២៤​ ខែ​សីហា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ឈ្មោះ​នី​ម​ សំណាង ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ​រស់នៅ​ភូមិ​ពង្រ​ធំ​ ឃុំ​កា​ហែង​ ស្រុក​សំ​រោងទង ​ខេត្ត​កំពង់ស្ពឺ​ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដូច​ករណី​ទី​១​ដែរ​។​

ករណីនេះ​ ជនសង្ស័យ ​បានធ្វើ​សកម្មភាព​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ឪពុក​របស់​ខ្លួន​ឈ្មោះ​នូ​ វុទ្ធី​ ហៅ​រ៉េ​ម​ អាយុ​៥៥​ឆ្នាំ​ នៅផ្ទះ​ជាមួយគ្នា ​បណ្ដាលឲ្យ​រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ​។

ជនសង្ស័យ​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​កាប់ឪ​ពុក​នៅ​ចំណុច​ផ្ទះ​របស់​ខ្លួន​ កាលពី​យប់​ថ្ងៃទី​២៣​ ខែសីហា​ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​៣០​នាទី​។ ​ចំពោះ​មូលហេតុ កើតឡើង​ដោយសារ​ទំនាស់​ពាក្យសម្ដី​រឿង​លក់​ម៉ូតូ​។​

ក្រោយពី​ធ្វើការ​សាកសួរ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ​«​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ឪពុក​របស់ខ្លួន​ពិតប្រាកដ​មែន​»​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​ករណី​ នគរបាល​ស្រុក​ បាន​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ ​រដ្ឋ​ឋានៈ​

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

All rights and copyright belongs to author:
Themes
ICO