Cambodia

ឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ ក្រោយរំលោភយុវតីអាយុ១៦ឆ្នាំ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រត់គេចខ្លួនបាត់ជាង២ខែ

ឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ ក្រោយរំលោភយុវតីអាយុ១៦ឆ្នាំ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រត់គេចខ្លួនបាត់ជាង២ខែ

(ស្វាយរៀង)៖ ជនសង្ស័យជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអង្គតាសូម្នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រទូស្ដកេរខ្មាស់ (រំលោភ) ទៅលើយុវតីអាយុ១៦ឆ្នាំម្នាក់ តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានសាច់ញាតិបង្ហោះតាមបណ្តាញសង្គម Facebook ទាមទាររកយុត្តិធម៌រួចមក ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួនបញ្ជូនទៅតុលាការហើយ។

សមត្ថកិច្ចខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ វីរៈ (ហៅចំរើន) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឋានន្តរស័ក្ដិអនុសេនីយ៍ត្រី ត្រូវបានឃាត់ខ្លួន នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ២០២០។

បើតាមគ្រួសារស្រីរងគ្រោះបានឲ្យដឹងថា ករណីរំលោភនេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នៅក្រោមផ្ទះ ក្នុងភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ដោយពេលគ្រានោះឪពុកម្ដាយបានទៅចូលរួមក្នុងពិធីមង្គលការគេ នៅក្នុងភូមិដោយទុកកូនស្រីរងគ្រោះឱ្យនៅផ្ទះម្នាក់ឯង។ ខណៈមានឱកាសស្ងាត់ល្អ លោកអនុសេនីយ៍ត្រី ម៉ៅ វីរៈ (ហៅចំរើន) បានមកសុំក្មេងស្រីរងគ្រោះរួមភេទ។ ប៉ុន្តែនាងប្រកែកមិនព្រមឡើយ ពេលនោះឈ្មោះ ម៉ៅ វីវៈ បានស្ទុះមកចាប់អោបក្មេងស្រីពីក្រោយ នៅផ្ទះបាយក្រោមផ្ទះ។

ក្រោយកើតហេតុភ្លាមៗឪពុកម្ដាយបានប្ដឹង ទៅប៉ុស្តិ៍ឃុំគោកព្រីង ស្រុកស្វាយជ្រំ។ តែដោយសារមិនអាចដោះស្រាយបានទើប សម្រេចចិត្តប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ តែម្ដង ទើបអយ្យការកោះហៅក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះចូលបំភ្លឺ។

យោងតាមសេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តស្វាយរៀង ដែលបណ្តាញ Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាករណីមន្ត្រីនគរបាល ឈ្មោះ ម៉ៅ វីរៈ បំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទូស្តកេរខ្មាស់ លើក្មេងស្រីអាយុ១៦ឆ្នាំនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងពិតប្រាកដមែន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងនគរបាលបានស្រាវជ្រាវរកឃើញ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយ៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Thomas Muller: Bayern are confident, we are in good shape
Anton Miranchuk about the match with Bayern: we Go out to win and set the highest goals
Frankie de Jong: life in Barcelona is so pleasant that it may seem as if you are on vacation for a whole year
Donnarumma, Hauge and three members of the Milan team were infected with the coronavirus
The 37-year-old Ribery is at the top of Serie A in pressing, dribbling, speed and assists. And educates young and thinking about becoming a coach
Real Madrid want to resolve the issue of Ramos' contract as soon as possible
Leonardo spoke with Mbappe's representatives about the contract extension. The player wants to know how the club will develop