Cambodia

​គូស​គំនូស​បែងចែក​គន្លង​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​ក្នុង​ខេត្តបន្ទាយមានជ័យ​

ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ក្រុមការងារ​បច្ចេកទេស​បន្ត​គូស​គំនូស​បែងចែក​គន្លង​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​ក្នុង​ក្រុង​សិរីសោភ័ណ​។​

លោក​សុក​ចាន់ថា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ក្រុមការងារ​កំពុង​អនុវត្ត​សកម្មភាព​គូស​គំនូស​បែក​ចែក​ទិស​ចរាចរណ៍​។​គំនូស​ព្រួញ​បង្ហាញ​ទិសដៅ​ចរាចរណ៍​តាម​បណ្តា​ភ្លើងស្តុប​និង​គំនូស​បែងចែក​គន្លង​ចរាចរណ៍​គឺ​បាន​អនុវត្តតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥,​ផ្លូវជាតិ​លេខ​៦​និង​ផ្លូវជាតិ​លេខ​៥៦​ក្នុង​ទីប្រជុំជន​នៃ​ក្រុង​សិរី​សោ​ភ័យ ខេត្តបន្ទាយមានជ័យ​។​

​សូម​រំលឹកថា​កាលពី​សប្តាហ៍​មុន​ក្រុមការងារ​នេះ​ក៏បាន​គូស​គំនូស​ពញ្ញាក់​អារម្មណ៍​និង​ដាក់​ភ្លើង​ចាំង​ផ្លាត​នៅលើ​ផ្លូវជាតិ​លេខ​៥​នៅ​ចំណុច​ស្ថានីយ៍​ថ្លឹង​រថយន្ត​កូនដំរី​នៅ​សង្កាត់​និមិត្ត​និង​នៅ​ចំណុច​រង្វង់​មូល​ស្ពាន​ស្ទឹង​បត់​ប្រសព្វ​នឹង​ផ្លូវជាតិ​លេខ​៥,​លេខ​៥៨​។​ការងារ​នោះ​មានបំណង​លើ​កក​ម្ពា​ស់នូ​បទដ្ឋាន​បច្ចេកទេស សោភ័ណភាព ក៏ដូចជា​ជួយ​រួមចំណែក​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ៕S/

​រូបថត​៖​លោក​សុក​ចាន់ថា​និង​មន្ត្រី​ទៅពិនិត្យ​ការងារ​គូស​គំនូស​បែងចែក​គន្លង​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​ក្នុង​ប្រជុំជន​ខេត្ត​បន្ទាយ​មា​ជ័យ (​រូប​៖ ប​.​ជ័យ )​

Football news:

Ronaldo has scored in the Champions League playoffs for 14 consecutive seasons
Real burst under the pressure of city in the 9th minute-Varane was left without options and brought a goal
Benzema came in 4th place among the Champions League scorers, scoring the 65th goal. Only Ronaldo, Messi and Raul have more
Sterling scored his 100th goal for Manchester City and 20th in the Champions League
Hazard will be in the starting line-up of Real Madrid for the first time in the Champions League play-offs
Milan is Interested in Torreira. Arsenal are ready to sell the midfielder
Lineker on bale: People have no idea what's really going on with one of the best players of our time