Cambodia

ហ្វា​ប៊ី​ញ៉ូ គ្រោង​ចរចា​ជាមួយ​ក្លឹប Liverpool ជុំវិញ​កិច្ចសន្យា​ថ្មី​

ចែករម្លែក

ប្រែ​សម្រួល​: ពិសិដ្ឋ​៖ កីឡាករ​ឆ្នើម ហ្វា​ប៊ី​ញ៉ូ (Fabinho) ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​នៅ​ពហុកីឡាដ្ឋាន Anfield បន្ទាប់ពី​ដើរតួនាទី​សំខាន់​នៅក្នុង​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ។​
​ ​
​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ផ្ទេរ​ពី​ក្លឹប Monaco មក​ក្នុងតម្លៃ​៤០​លាន​ផោន​កាលពី​ឆ្នាំ​២០១៨ ហើយ​ស្របពេល​កីឡាករ​រូបនេះ​បាន​សម្រប​ខ្លួន​បន្តិច​ម្តងៗ​ចូលក្នុង​ក្រុម​ជម្រើស​កីឡាករ​រូបនេះ បានបង្ហាញ​សារៈសំខាន់​ក្នុង​ក្រុម ដោយមាន​ទម្រង់​លេង​ស៊ីសង្វាក់​។
​ ​
​ហ្វា​ប៊ី​ញ៉ូ បាន​បំពេញ​តួនាទី​សំខាន់​នៅ​តំបន់​ការពារ​កណ្តាល ស្របពេល វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) ដែល​រំពឹងថា នឹង​ខកខាន​ការប្រកួត​រហូតដល់​ចប់​រដូវ​កាល​នេះ​បន្ទាប់ពី​រងរបួស ធ្ងន់ធ្ងរ​។ ហ្វា​ប៊ី​ញ៉ូ លេង​ជា​ដៃគូ​ជាមួយ​កីឡាករ ចូ ហ្គោ​ម៉េ​ស (Joe Gomez) អំឡុងពេល​យក ឈ្នះ​ក្រុម Ajax ១-០​។​
​ ​
​នៅពេលនេះ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​គ្រោង​នឹង​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្លឹប Liverpool ជុំវិញ​ការពន្យារ​កិច្ចសន្យា​បន្ទាប់ពី​ដើរតួនាទី​សំខាន់​សម្រាប់​ក្រុម​ជើងឯក​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​លោក ក្លប់ ធូរ​អារម្មណ៍​បន្តិច ដោយ​ដឹងថា ហ្វា​ប៊ី​ញ៉ូ ត្រៀម​ហក់​ចូល​ជួយ​តំបន់​ការពារ​នៅពេល ចាំបាច់ ហើយ​អន្ទះសា​ធ្វើ​ឲ្យ​ប្រាកដថា កីឡាករ​រូបនេះ​អាច​នៅមាន​អនាគត​ជាមួយ Liverpool លើសពី​ពីរ​ឆ្នាំ​៕P

កីឡាករ​ឆ្នើម ហ្វា​ប៊ី​ញ៉ូ (Fabinho)

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Juve will play with Genoa, Inter against Fiorentina, Milan-Torino and other pairs of the 1/8 final of the Italian Cup
Musa about Sheffield: I want to play at the top level, with all due respect to this club
Tebas on PSG and Manchester City: they pay their salaries from oil and gas, not from their income. Because of them, salaries increased by 15%
Cheryshev did not train with Valencia. The club reported a case of coronavirus in the team
Vedomosti launches a sports website with a focus on the business side. The print version will also be
Conte that he would be fired before Christmas: If so, it will only be because I deserve it
Marcelo Bielsa: Maradona was an artist. He will remain our idol