ប្រែសម្រួលៈវាសនា/ហ្សាការតា៖ភ្នំភ្លើងមួយបានផ្ទុះចេញជាកំសួលផេះចូលក្នុងអាកាសកំពស់៤.០០០ម៉ែត្រកាលពីថ្ងៃអាទិត្យ ជាហេតុនាំអោយមានការជម្លៀសមនុស្សរាប់ពាន់នាក់នៅឥណ្ឌូនេស៊ីខាងកើត។
អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថាមនុស្សជិត២.៨០០នាក់មកពីភូមិប្រមាណ២៨ ត្រូវបានជម្លៀសចេញឆ្ងាយពីភ្នំ អ៊ីលី ឡេវ៉ូតូឡុក នៅលើកោះ ឡេមបាតា នៃខេត្ត ណូសាតេងហ្ការ៉ាខាងកើត។មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសមនុស្សបណ្តាលមកពីការផ្ទុះនេះទេ។
ក្នុងពេលជាមួយគ្នា ក្រសួងគមនាគមន៍បានព្រមានអំពីការហោះហើររបស់យន្តហោះនៅតំបន់នេះ ហើយអាកាសយានដ្ឋាននៅតំបន់នេះមួយត្រូវបានបិទក្រោយការផ្ទុះភ្នំភ្លើងនៅពេលផេះកំពុងធ្លាក់ចុះមកគ្របតំបន់ជុំវិញភ្នំ។
ភ្នំភ្លើង អ៊ីលី ឡេវ៉ូតូឡុក ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើង៣ដែលកំពុងផ្ទុះ នៅឥណ្ឌូនេស៊ី រួមមាន ភ្នំ មេរ៉ាពី លើកោះជ្វា និងភ្នំស៊ីណាប៊ុង លើកោះស៊ូម៉ាត្រា។ពួកវាស្ថិតចំណោមភ្នំភ្លើងសកម្ម(រស់)ជាង១២០នៅឥណ្ឌូនេស៊ី ៕
ក្រោយភ្នំភ្លើងផ្ទុះបាញ់ផេះចូលក្នុងអាកាស ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានណែនាំអ្នកភូមិនិងអ្នកឡើងភ្នំអោយនៅឆ្ងាយពីភ្នំនេះ៤គីឡូម៉ែត្រនិងប្រយ័ត្នភក់ភ្នំភ្លើង