Cambodia

​ជំរុញ​កសិករ ដាំ​បន្លែ នៅក្នុង​ផ្ទះ​សំណាញ់ ដោយ​មន្ត្រី​ជំនាញ ជួយ​ពង្រឹង​ផ្នែក​បច្ចេកទេស​ដាំ ថែទាំ និង​ចង្អុល​ទីផ្សារ​

​ដោយៈ ភ្នំ​ស្វាយ / ពោធិសាត់ៈ មន្ត្រី​ជំនាញ​ផ្នែក​ក្សេត្រសាស្ត្រ បាន​ជំរុញ​កសិករ និង​អាជីវករ អោយដាំ​បន្លែ នៅក្នុង​ផ្ទះ​សំណាញ់ ដោយ​មន្ត្រី​ជំនាញ ជួយ​ពង្រឹង​ផ្នែក​បច្ចេកទេស​ដាំ ថែទាំ និង​ចង្អុល​ទីផ្សារ​លក់​។​

​បញ្ហា​នេះ ក៏ត្រូវ​បានលើកឡើង ក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ ស្តីពី​បច្ចេកទេស​ដាំ​បន្លែ នៅក្នុង​ផ្ទះ​សំណាញ់ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ ក្រោម​វត្តមាន​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ និង​មានការ​ចូលរួម​ពី​មន្ត្រី​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន ស្រុក /​ក្រុង ព្រមទាំង​កសិករ ដែល​ទទួលបាន​ផ្ទះ​សំណាញ់ ចំនួន ២៧ រូប (​ស្រី ៧​រូប​) ក្រោម​ជំនួយ​របស់​កម្មវិធី ASPIRE នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ របស់​រាជរដ្ឋាភិបាល ។​

​លោក ឡាយ វិសិដ្ឋ បាន​មានប្រសាសន៍ថាៈ ដំណាំ​បន្លែ​សុវត្ថិភាព ដាំ​ក្នុងផ្ទះ​សំណាញ់ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព ដំណក់ទឹក នៅ​ខេត្តពោធិសាត់ កំពុងមាន​ទីផ្សារ​ល្អ ប្រជាពលរដ្ឋ អាច​លក់បាន​ក្នុង​តំលៃ​សមរម្យ ជួយ​សម្រួល​ដល់​ជីវភាព ។ ការដាំ​នេះ បាន​ជួយ​កាត់បន្ថយ​ហា​នី​ភ័យ ពី​បម្រែបម្រួល អាកាសធាតុ ការ​គម្រាមកំហែង បំផ្លាញ​ពី​សត្វល្អិត និង​កត្តាចង្រៃ​ឯទៀត ។ នេះ​ក៏​ជាការ​ដាំ​ដំណាំ បន្លែ​សុវត្ថិភាព ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ ដាំ​ជា​បណ្តុំ​ផង និង​ជា​លក្ខណៈ​គ្រួសារ​ផង ហើយ​ការដាំ​នេះ ក៏មាន ខាង​មន្ត្រី​ជំនាញ ពី​មន្ទីរ​ចុះទៅ​អប់រំ ផ្តល់​បច្ចេកទេស​ដាំ​ដុះ និង​ការធ្វើ​ផ្ទះ​សំណាញ់ ដល់​កសិករ ដើម្បី​ឲ្យ​ពួកគេ អនុវត្ត​បច្ចេកទេស​នេះ ទទួលបាន​ជោគជ័យ​។​

​លោក​បាន​រំលឹកថាៈ ក្រៅពី​ការធ្វើ​ស្រែ ចម្ការ ប្រជាពលរដ្ឋ ងាក​មក​ធ្វើ​ការដាំដុះ ដំណាំ​បន្លែ​សុវត្ថិភាព​បន្ថែម ក្នុងផ្ទះ​សំណាញ់ ឬ​ផ្ទះ​កញ្ចក់ (Green house ) ដែល​ដំណាំ​នេះ ប្រជាកសិករ បាន​កាត់បន្ថយ ការចំណាយ​ថ្លៃដើម​ច្រើន ប្រើពេល​ខ្លី ទទួលបាន​ទិន្នផល​ខ្ពស់ ងាយស្រួល​ស្វែងរក​ទីផ្សារ មិន​ចំណាយ កម្លាំង​ពលកម្ម​ច្រើន និង​មានការ​គាំទ្រ​ខ្លាំង ពី​សំណាក់​អ្នក​បរិភោគ​។​

​លោក​បាន​បញ្ជាក់ថាៈ ដំណាំ​បន្លែ​សុវត្ថិភាព ក្នុងផ្ទះ​សំណាញ់ ដែល​ប្រជាកសិករ បាន​ដាំ​នេះ រួមមាន​៖ ត្រកួន ស្ពៃ ផ្ទី សណ្តែក ត្រសក់ ននោង និង​ម្រះ​ជាដើម​។​
​ក្នុងនោះ កសិករ បាន​យកទៅលក់​ខ្លួនឯង​ផង និង​មាន​ឈ្មួញកណ្តាល មក​ប្រមូល​ទិញ ដល់​កន្លែង​ផង ។ ដោយ​ផ្លែ​ត្រសក់​, ម្រះ​,​និង​ននោង លក់បាន​តំលៃ ១.៥០០ រៀល / គីឡូក្រាម ។​

​លោក​បាន​បន្តថាៈ ក្រៅពី​ផ្តល់​បច្ចេកទេស​ទំនើប ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ មន្ទីរ​កសិកម្ម ខេត្តពោធិសាត់ ក៏បាន​ចង​ជា​បណ្ដុំ​អាជីវកម្ម ដើម្បី​ងាយស្រួល ក្នុង​ការលក់​ចេញ ទៅកាន់​ទីផ្សារ ធ្វើយ៉ាងណា ធានាបាន​នូវ​តម្លៃ ទាំង​អ្នកលក់ និង​អ្នកទិញ​។ ជាមួយនឹង​ការជំរុញ និង​លើកទឹកចិត្ត​អោយ​កសិករ ដាំ​បន្លែ​នេះ មន្ទីរ ក៏​ដូច​អាជ្ញាធរ​ដែនដី ក៏បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​យើង ងាក​មក​បរិភោគ​បន្លែ សុវត្ថិភាព​ដាំ​ដុះ​ក្នុងស្រុក ហើយ​ដែល​មិន​ប្រើប្រាស់​ជីគីមី​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​អ្នក​បរិភោគ និង​មានតម្លៃ​សមរម្យ​ផង ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Conte on 2-1 with Milan: Before the winning goal, the result was unfair. Their goalkeeper is the best player of the match
Mikel Arteta: Arsenal did everything right, but they lost. Wins give confidence
Nicolo Barella: We proved that we are stronger than Milan
Go do your voodoo shit, you little ass. Ibrahimovic-Lukaku during the Cup match
Pioli on the defeat by Inter: The only difference was the relegation. There could be any result in equal teams
UEFA has no plans to abandon the Euro in 12 cities. Other options are undesirable
Eriksen scored for Inter for the first time in almost six months - Milan in the Cup in the 97th minute from a free kick