Cambodia

ជប៉ុន​ផ្តល់​​ជំនួយ​១១៥ លាន​ដុល្លារ​ដល់​ប្រទេស​ទន្លេមេគង្គ​សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​និង​ការអភិវឌ្ឍន៍​

ចែករម្លែក

ប្រទេស​ចំនួន​៥​នៅក្នុង​តំបន់​ទន្លេមេគង្គ​នឹង​ទទួល​ប្រាក់​ជំនួយ​១១៥,៣ លាន​ដុល្លារ​របស់​ជប៉ុន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​និង​ធ្វើការ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​វៀត​ណា​ម​បាន​និយាយ​ថា​ជប៉ុន​បានប្រកាស​សេចក្តីសម្រេច​ចិត្ត​នេះ​នៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន លើក​ទី ១៣​ដែល​បាន​ធ្វើឡើង​តាម​​អន​ឡាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ត្រូវ​បាន​ធ្វើ​ជា​សហប្រធាន​ដោយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក​ផាំ ប៊ិញ មិញ និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក ម៉ូតេ​ហ្គី តូ​ស៊ី​មី​តស៊ូ​។​

​ប្រទេស​វៀតណាម ឡាវ កម្ពុជា មី​យ៉ាន់​ម៉ា និង​ថៃ នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​១០៦ លាន​ដុល្លារ​ដើម្បី​ទិញ​ឧបករណ៍​ពេទ្យ បណ្តុះបណ្តាល​បុគ្គលិក​ពេទ្យ​និង​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការប្រយុទ្ធ​​ប្រឆាំង​ជំងឺ​រាតត្បាត​នេះ​។​

​ប្រទេស​ជប៉ុន​ក៏​នឹង​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រទេស​ទាំងនោះ​សម្រាប់​ការឆ្លើយតប​ជាបន្ទាន់​ចំពោះ​ជំងឺ​នេះ​និង​អនុវត្ត​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs)​ជាមួយនឹង​ទឹកប្រាក់​​ជំនួយ​៩,៣ លាន​ដុល្លារ​។​

​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​សាធារណៈ អប់រំ​បរិស្ថាន​និង​ផលិតភាព​កសិកម្ម កសាង​ប្រព័ន្ធ​ទឹកស្អាត និង​កែលម្អ​បរិដ្ឋាន​រស់នៅ​ដើម្បី​សម្រេចបាន​ការរីកចម្រើន​នៅក្នុង​តំបន់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក​ផាំ ប៊ិញ មិញ ស្ថិត​នៅ​នៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន លើក​ទី​១៣​ដែល​ធ្វើឡើង​តាម​អន​ឡា​ញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​

Football news:

Pedro's drama: he was afraid of getting injured in the summer, succumbed to Lampard's persuasions – and got injured in the last game for Chelsea
Conte wants to return to Juventus. He asked the players about Sarri's future at the club
Ex - Roma coach Di Francesco took charge of Cagliari, replacing Zenga
England will remove players who intentionally cough at opponents and referees
Manchester City showed a new away form
The Icelandic national team presented their home uniforms for the 2020/21 season
In 1999, Arsenal beat Sheffield in the Cup, but Wenger offered to replay the match – because Kanu violated fair play