Cambodia

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង២០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង២០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

(សៀមរាប)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ដែលមានទឹកប្រាក់សរុប ២ ១៥៣លានយ៉េន ដែលស្មើនឹងប្រមាណជា២០.៥៥ លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានរបស់ JICA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

គម្រោងនេះនឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងស្តារឡើងវិញ នូវអាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យទាំងនោះ ដែលអាចចូលរួមកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងតំបន់ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Klopp-best coach of 2020, flick-2nd, Guardiola-3rd (ESPN)
The most beautiful football documentary, I think, was made about Leeds. We talked to the Director
Nice Vieira was dismissed from the post of coach
Neymar will extend his contract with PSG if the club sign Messi (Mundo Deportivo)
Lewandowski Pro Champions League: one win is not enough. Bayern are still hungry
Messi named best striker of 2020, Lewandowski named best nine (ESPN)
Lewandowski on the cancellation Of the Golden ball 2020: Many people know that I had the best season. I'm glad everyone saw it