ប្រែសម្រួលៈវាសនា/តូក្យូ៖ កងទ័ពជើងទឹកជប៉ុន នៅសប្តាហ៍នេះបានបញ្ចេញនាវាចម្បាំងបំបាំងកាយ(គេចចេញពីការចាប់របស់រ៉ាដា)ដំបូងរបស់ខ្លួន។ វាជាប្រភេទនាវហ្វ្រីហ្កាតទំនើប តូចជាងនាវាចម្បាំងប្រភេទដូចគ្នាមុនៗ។ទោះជាយ៉ាងណា នាវានេះត្រូវបានគេរិះគន់ថា ផលិតឡើងំរាប់ប្រយុទ្ធជាជាងការពារខ្លួន។
កាលពីថ្ងៃព្រហស្បតិ៍ទី១៩វិច្ឆិកា ក្រុមហ៊ុនផលិតនាវាមីតស៊ុយ( Mitsui)បានប្រារព្វពិធីដាក់ដំណើរការនាវាគុម៉ាណុ(Kumano) ជានាវាហ្វ្រីហ្កាតថ្នាក់30FFMដំបូង នេះបើតាមការផ្សាយរបស់កាសែតThe Asahi Shimbun ។
យោងតាមកាសែតដែលមានមូលដ្ឋាននៅក្រុងតូក្យូនេះ នាវាមានតំលៃសាងសង់ចំនួន៤៤៣លានដុល្លារស្មើនឹង២ភាគ៣នៃតំលៃផលិតនាវាធម្មតាធំជាងនេះមួយគ្រឿង។ទោះជាតូចនិងតំលៃថោកជាង ក៏នាវាKumano ត្រូវបានបំពាក់គ្រឿងបរិក្ខាទំនើបជាង។វាផ្ទុកកាំជ្រួចRIM-116 Rolling Airframeនិងកាំជ្រួចប្រឆាំងនាវាMHI Type 17 ព្រមទាំងកន្លែងចុះចតឧទ្ធម្ភាគចក្រ តែខ្វះសមត្ថភាពការពារខ្លួនសំខាន់ៗ។
នាវា Kumanoមានប្រវែងតែ១៣២,៥ម៉ែត្រ និងទម្ងន់ប្រមាណ៤.០០០តោន ស្រាលជាងនាវាពិឃាតប្រហែលពាក់កណ្តាល។រាងរបស់វាមានច្រើនមុំ គឺអ្នករចនាផលិតឡើងសំរាប់គេចពីការចាប់របស់រ៉ាដាសត្រូវមានន័យថា វាអាចគេចេញពីការគំរាមបានល្អជាងនាវាផ្សេងៗ៕
ក្រុមហ៊ុនផលិតនាវា Mitsuiបានប្រារព្វពិធីដាក់ដំណើរការនាវាKumanoកាលពីថ្ងៃ១៩វិច្ឆិកា