logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ប្រារព្ធ​សន្និបាត​លើក​ទី​៥

ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​លោកស្រី​ពុំ​ចន្ទី​នី​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​ក្នុងការ​ប្រារព្ធ​សន្និបាត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​អាណត្តិ​ទី​៥,២០១៩=២០២៥​។​ពិធី​នេះ​ធ្វើឡើង​សមាជិក​-​សមាជិកា​ពេញសិទ្ធិ​មន្ត្រី​បច្ចេកទេស​ទីស្នាក់ការ​កណ្តាល​ក្រុម​ប្រតិបត្តិ​សាខា​យុវជន​កាកបាទក្រហម​កម្ពុជា​និង​អ្នកស្ម័គ្រចិត្ត​សរុប​ចំនួន​២៦១ នាក់​។​

​ក្នុង​អង្គសន្និបាត​អាណត្តិ​ទី​៥​នេះ​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ជា​ប្រធាន​បាន​ចាត់​លោក​មាស​សុភា​ជា​ប្រធានកិត្តិយស​សាខា​និង​អនុប្រធាន​កិត្តិយស​សាខា​សរុប​ចំនួន​៣១​នាក់​។​សមាជិក​សមាជិកា​ពេញសិទ្ធិ​បាន​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៥ ដែល មាន​សមាសភាព ១៥​នាក់​។​

​ក្នុង​នោះបាន​បោះឆ្នោត​ជ្រើសរើស​លោក​ប្រាក់​សុវណ្ណ​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​,​លោក​ស្រៅ​ចឹក ហេង អនុប្រធាន​ប្រចាំការ​, លោក សំ លាង​ទ្រី អនុប្រធាន​, លោក ពឹង ទ្រី​ដា អនុប្រធាន​, លោក អ៊ាង វណ្ណ​ថា ហិ​រ​ញ្ញិ​ក និង​លោកស្រី ឈុន សុធា​រី ជា​លេខាធិការ​គណៈកម្មាធិការ​សាខា​។​

​គោលបំណង​សំខាន់​នៃ​សន្និបាត​នេះ​គឺ​១/​ពិនិត្យ​និង​អនុម័ត​របាយការណ៍​ស​កម្ម​ភាព​ការងារ​ក្នុង​អាណត្តិ​ទី​៤​និង​ផែនការ​ទិសដៅ​អាណត្តិ​ទី​៥,២០១៩=២០២៥,២/​ពិនិត្យ​និង​អនុម័ត​របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​អាណត្តិ​ទី​៤ និង​ផែនការ​ទិសដៅ​អាណត្តិ​ទី​៥ (២០១៩-២០២៥)៣/ បោះឆ្នោត​ជ្រើសរើស​គណៈ​ក​ម្មា ធិ​ការ​សាខា​អាណត្តិ​ទី​៥​។​៤/​ប្រកាសសេចក្ដី​សម្រេច​តែងតាំង​ប្រធាន​អនុប្រធាន​កិត្តិយស​សាខា​អាណត្តិ​ទី​៥​។​

ក្នុងឱកាសនោះលោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ អាណត្តិ​ទី​៥​បាន​ប្តេជ្ញាចិត្ត​៖​ទី​១​ពង្រឹង​អភិបាលកិច្ច​ល្អ​២,​ពង្រឹង​និង​ពង្រីក​សមត្ថភាព​កៀរគរ​រក​មូលនិធិ​និង​គ្រប់គ្រង​មាន​គណនេយ្យភាព​និង​តម្លាភាព​។​៣,​ខិតខំ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​៤,​ខិតខំ​ពង្រឹងពង្រីក​អភិវឌ្ឍ​កម្លាំងចលករ​រួមមាន​យុវជន​និង​អ្នកស្ម័គ្រចិត្ត​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​។​៥,​ខិតខំ​អភិវឌ្ឍ​សាខា​អនុសាខា​ឱ្យនៅ​ជា​សាខា​មានដំណើរ​ការល្អ​លើ​គ្រប់​វិស័យ​៕S/​

All rights and copyright belongs to author:
Themes
ICO