Cambodia

កាកបាទក្រហមបណ្តុះបណ្តាលជនជាតិកូរ៉េខាងជើងរាប់ពាន់នាក់ដើម្បីជួយទប់ស្កាត់ការឆ្លងកូវីដ ១៩ និងផ្ដល់ជំនួយពេលទឹកជំនន់

មន្ត្រីម្នាក់នៅអង្គការសង្គ្រោះបាននិយាយនៅថ្ងៃចន្ទនេះថា កាកបាទក្រហមបានបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកូរ៉េខាងជើងចំនួន ៤៣,០០០ នាក់ដើម្បីជួយសហគមន៍រួមទាំងទីក្រុង Kaesong ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងផ្តល់ជំនួយអំឡុងពេលទឹកជំនន់ ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសភាពអាសន្នកាលពីខែមុន និងបានដាក់ការបិទទីក្រុង Kaesong ក្បែរព្រំដែនអន្តរកូរ៉េ បន្ទាប់ពីបុរសម្នាក់ដែលរត់ចោលជួរទៅកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៧ បានវិលត្រឡប់មកទីក្រុងវិញដោយបង្ហាញរោគសញ្ញាកូវីដ ១៩ ។

ទន្ទឹមនោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏បានបង្កការព្រួយបារម្ភអំពីការខូចខាតដំណាំ និងការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេសដាច់ស្រយាលមួយនេះផងដែរ ។

អ្នកនាំពាក្យលោក Antony Balmain បាននិយាយថា កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្ដរជាតិ (IFRC) បានបង្កើតបណ្តាញអ្នកស្ម័គ្រចិត្តកូរ៉េខាងជើងដើម្បីជួយប្រជាជននៅតាមខេត្តទាំង ៩ ដើម្បីបញ្ចៀសការឆ្លងកូវីដ ១៩ និងកាត់បន្ថយការខូចខាតពីទឹកជំនន់ និងការបាក់ដី ។

ភ្ញៀវទេសចរធ្វើអនាម័យដៃរបស់ពួកគេនៅពេលពួកគេចូលទៅក្នុងមណ្ឌលសុខភាព Ryugyong ក្នុងទីក្រុងព្យុងយ៉ាង ។ (រូប AFP)

លោក Balmain បានថ្លែងថា “ផ្ទះរាប់រយខ្នងត្រូវបានខូចខាត ហើយផ្ទៃដីស្រែជាច្រើនបានលិចលង់ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់” ។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូលដែលឃ្លាំមើលកិច្ចការអន្តរកូរ៉េបាននិយាយថា កម្រិតទឹកភ្លៀងនៅកូរ៉េខាងជើងក្នុងខែនេះគឺខ្ពស់ជាងឆ្នាំ ២០០៧ នៅពេលដែលប្រទេសនេះទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុត ។

នៅទីក្រុង Kaesong ដែលកំពុងដោះស្រាយទាំងការបិទទីក្រុង និងទឹកជំនន់ អ្នកស្ម័គ្រចិត្ត IFRC បានផ្តល់ជូនក្រុមគ្រួសារចំនួន ២,១០០ នាក់ដែលប្រឈមនឹងហានិភ័យបំផុតជាមួយនឹងសម្ភារៈជំនួយរួមមានតង់ ផ្ទះបាយ ភួយ សម្ភារៈអនាម័យ និងធុងទឹកជាដើម ។

បន្ថែមពីនេះលោក គីម ក៏បានបញ្ជូនកញ្ចប់ជំនួយពិសេសទៅទីក្រុង Kaesong ផងដែរ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទនេះថា ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពីក្រុងព្យុងយ៉ាងបានទៅដល់តំបន់មួយផ្សេងទៀតដែលរងគ្រោះដោយទឹកជំនន់ដែលគាត់បានចុះត្រួតពិនិត្យកាលពីសប្តាហ៍មុន ។

គួរបញ្ជាក់ថា កូរ៉េខាងជើងមិនបានបញ្ជាក់ពីករណីឆ្លងកូវីដ ១៩ នោះទេ ប៉ុន្តែបានអនុវត្តវិធានការធ្វើចត្តាឡីស័ក ខណៈដែលកូរ៉េខាងត្បូងបាននិយាយថា មិនមានភស្ដុតាងណាបញ្ជាក់ថា អ្នករត់ចោលជួរដែលត្រឡប់មកវិញបានឆ្លងជំងឺនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Football news:

Suarez passed a medical and signed a contract with Atletico
Alvaro Morata: Juventus are close to winning the Champions League every year. We hope this time we will succeed
Suarez - Messi: I will Always be grateful for what kind of person you are, because everyone knows what kind of player you are
Son of Rory Delap (Yes, the one who threw outs) already scores for Manchester City
Gian Piero Gasperini: Iličić asked about the Beginning of: What does he have that I don't?. I replied:
Alvaro Morata: a lot of forwards score 30-40 goals, but they don't win anything. I'm used to taking trophies
AC Milan are in talks with Tottenham to transfer Aurier