Cambodia

​ការចិញ្ចឹម​កន្ធាយ​នា​កសិដ្ឋាន​មួយ​នៅ​ខេត្តកណ្តាល​

ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​សហការី​កាលពី​ថ្ងៃទី​៤​ខែកក្កដា​បាន​អញ្ជើញ​ពិនិត្យមើល​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​មួយកន្លែង​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ប្រភពពី​ក្រសួងកសិកម្ម​បានបញ្ជាក់​ថា កសិដ្ឋាន​មួយ​នេះ​បាន​ចិញ្ចឹម​កន្ធាយ​នេះ​មាន​តាំងពី​ឆ្នាំ​២០០៣ មកម្ល៉េះ​។​បច្ចុប្បន្ន​ក្នុង​ក​សិ​ដ្ឋា​នេះ​មាន​កន្ធាយ​ប្រាំ​ម៉ឺន​ក្បាល​ដោយ​មិន​រាប់បញ្ចូល​ជាមួយ​ដៃគូ​ចិញ្ចឹម​នៅ​ខេត្តស្ទឹងត្រែង​,​ខេត្តតាកែវ​និង​កសិករ​ក្នុង​តំបន់​នេះ​។​ជា​មធ្យម​កន្ធាយ​ចិញ្ចឹម​រយ​:​ពេល​មួយ​ឆ្នាំមាន​ទ​ម្ង​ង់​មួយ​គីឡូ​និង​លក់បាន​តម្លៃ ១០​ដុល្លារ ។​ឆ្នាំ​២០២០​នេះ កន្ធាយ​មានតម្លៃ​ផ្លាក់​ចុះមក​នៅត្រឹម ៧-៨​ដុល្លារ​ក្នុង​មួយ​គីឡូ ដោយសារ​មានការ​នាំចូល​ពី​វៀតណាម ។

​ត្រង់ចំណុច​នេះ​ម្ចាស់​កសិដ្ឋាន​សំណូមពរ​ដល់​ក្រសួងកសិកម្ម​ជួយ​ទប់ស្កាត់​ឬ​កាត់បន្ថយ​បរិមាណ​នាំចូល​កន្ធាយ​ដើម្បី​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បង្កើន​សមត្ថភាព​ចិញ្ចឹម​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​និង​ជួយឧបត្ថម្ភ​ទុនវិនិយោគ​បន្ថែម ដែល​ទីផ្សារ​សត្វ​កន្ធាយ​កំពុង​ពេញនិយម ជាពិសេស​អតិថិជន​ជនជាតិ​ចិន​។

​ពិនិត្យឃើញ​ទិដ្ឋភាព​ជាក់ស្តែង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​កសិដ្ឋាន​ផលិតកម្ម​ចិញ្ចឹម​កន្ធាយ​ប្រកបដោយ​បច្ចេកវិទ្យា​សាមញ្ញ​តាមបែប​ធម្មជាតិ​កំពុងដំណើរការ​ទៅដោយ​រលូន​និង​ទទួលជោគជ័យ​ជា​បណ្តើរ​យ៉ាង​ដូច្នេះ​។​លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​វិនិយោគ​លើ​វិស័យ​វារីវប្បកម្ម​ដែលជា​អនុវិស័យ​ដ៏​សំខាន់​មួយ​ដែល​រដ្ឋបាល​ជលផល​បាននិងកំពុង​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូល រួម​ជា​ចលករ​ដើម្បី​អភិវឌ្ឍ​វិស័យនេះ បង្កើន​បរិមាណ​ផ្គត់ផ្គង់ ធានាបាន​ទាំង​បរិមាណ និង​គុណភាព​។​

ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ​និង​ជាពិសេស​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​កន្ធាយ​ពី​ប្រទេសជិតខាង​។​ជាង​នេះ​នៅ​ទៀត​គឺ​ចាប់យក​កាលានុវត្តភាព​ក្នុង​កាល​:​ទេស​:​ដែល​យើង​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ស្របតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ជារួម និង​ដោយឡែក​វិស័យ​វារីវប្បកម្ម​នេះ​ពិតជា​បាន​ចូលរួមចំណែក​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ​។ ជាពិសេស​ចូលរួម​អនុវត្ត​គោ​នយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្របតាម​អភិក្រម “​រដ្ឋ​ឯកជន​ដៃគូ​អភិវឌ្ឍ​និង​សហគមន៍​កសិកម្ម​”​។
​មិនតែប៉ុណ្ណោះ​លោក​ក៏បាន​គាំទ្រ​ចំពោះ​ឆន្ទ​:​ពង្រីក​ផ្ទៃដី​ចិញ្ចឹម​កន្ធាយ​នាពេល​អនាគត​ដែល​វា​នឹងចូលរួម​ចំណែក​បង្កើន​ផលិតផល​កន្ធាយ​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ទិសដៅ​នាំចេញ​នាពេល​អនាគត​៕S/

Football news:

Valencia presented three uniforms for the 2020/21 season
Ter Stegen agreed to sign a 5-year contract with Barca
Bale was not included in real's bid for the match with Manchester City in the Champions League
Arsenal have offered Willian a 3-year contract
Aurier agreed to move to Milan. Tottenham want 20 million euros for a defender
Can-Casillas: One of the greatest is leaving the stage. You have always been an example, my friend!
Atletico President: Simeone is great. He constantly brings victories and titles