ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកាលពីរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០បានបញ្ជូនស្ត្រីម្នាក់ទៅតុលាការពីបទលួចទ្រព្យសម្បត្តិ​អ្នកដទៃក្រោយពេលកម្លាំងជំនាញឃាត់ខ្លួនបានកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែ កញ្ញា ឆ្នាំ ២០ ២០ នៅ ចំណុច ភូមិ កាប់គោថ្មី សង្កាត់ អូរ ចារ ក្រុងបាត់ដំបង។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាន សាឯម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិ ឃុំខាងលេីនិងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន។ ចំណែកជនសង្ស័យឈ្មោះ យ៉ា មករា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបងនិងដកហូតសម្ភារ:រួមមាន៖
លោហធាតុពណ៌លឿង( ប្រភេទ ខ្សែ ដៃ
ចំ នួន ១ខ្សែ )ខ្សែ ក គ្មាន បន្តោង ចំនួន១ ខ្សែ លោហធាតុពណ៌លឿង ( ប្រភេទ ចិញ្ជៀន ) ចំនួន ១វង់ ទូរសព្ទ ដៃ ម៉ាក OPPOពណ៌ ខៀវ ចំនួន១គ្រឿង កាបូប
កាន់ដៃពណ៌ ផ្កាឈូកចំនួន ១ កាបូប
ក្រវ៉ាត់ចង្កេះពណ៌ ស្លែចំនួន ១

ទីតាំងផ្សាយពាណិជ្ជកម្ម