Cambodia

ការបារម្ភកើនឡើងខណៈកូរ៉េខាងត្បូងស៊ើបអង្កេតមូលហេតុនៅពីក្រោយការស្លាប់មនុស្ស៣៦នាក់ក្រោយចាក់វ៉ាក់សាំងជំងឺផ្តាសាយ

ចែករម្លែក

ការព្រួយបារម្ភជាសាធារណៈអំពីសុវត្ថិភាពនៃការចាក់ថ្នាំបង្ការជំងឺផ្តាសាយបានកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលអាជ្ញាធរបានរាយការណ៍ថាមាន អ្នកស្លាប់ចំនួន ៣៦ នាក់បន្ទាប់ពីការចាក់វ៉ាក់សាំងគិតត្រឹមម៉ោង ១ រសៀលថ្ងៃសុក្រ (២៣ តុលា) ដោយដាក់សម្ពាធលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការ ទប់ស្កាត់លទ្ធភាពនៃ “ជំងឺរាតត្បាតទ្វេ” គឺ​ជំងឺផ្តាសាយរដូវរងា និង ជំងឺកូវីដ១៩។

ប្រទេសនេះនៅកំពុងដោះស្រាយជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ ដោយរាយការណ៍​ករណីកូវីដចំនួន ១៥៥ កាលពីថ្ងៃសុក្រ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១១ ខែកញ្ញានិងជាថ្ងៃទី ២ ជាប់ៗគ្នាដែលចំនួននេះបានកើនឡើងដល់បីខ្ទង់។ នេះនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៥.៦៩៨ ករណី។

ឥឡូវនេះអាជ្ញាធរសុខាភិបាលក៏ត្រូវដោះស្រាយជាមួយការភ័យខ្លាចកាន់តែខ្លាំងឡើងនៃកម្មវិធីវ៉ាក់សាំងជំងឺផ្តាសាយឥតគិតថ្លៃដែលគ្រប់គ្រងដោយរដ្ឋ បន្ទាប់ពីវ៉ាក់សាំង​ចំនួនពីរត្រូវបានរកឃើញថាមានបញ្ហា ចាប់តាំងពីខែមុន។

កូរ៉េខាងត្បូងសង្ឃឹមចាក់វ៉ាក់សាំងផ្តាសាយដល់ប្រជាជនចំនួន ១៩ លាននាក់​ដោយឥតគិតថ្លៃជាពិសេសក្រុមមនុស្សងាយរងគ្រោះដូចជាក្មេងៗនិងមនុស្សចាស់ មុនរដូវផ្តាសាយប្រចាំឆ្នាំចាប់ផ្តើមនៅខែវិច្ឆិកា នៅពេលសីតុណ្ហភាពធ្លាក់ចុះ។

រហូតមកទល់ពេលនេះគេមិនទាន់រកឃើញមូលហេតុទាក់ទងរវាងការចាក់ថ្នាំបង្ការជំងឺផ្តាសាយនិងអ្នកស្លាប់នៅឡើយទេ​ហើយការស៊ើបអង្កេតកំពុងចាប់ផ្តើមដើម្បីកំណត់​ពីមូលហេតុពិតប្រាកដនៃការស្លាប់។

គេនៅមិនទាន់ដឹងទេថាតើក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់រស់នៅទីក្រុងអ៊ីនឆុនបានស្លាប់​កាល​ពីថ្ងៃសុក្រសប្តាហ៍មុនយ៉ាងដូចម្តេច ពោលគឺ ២ ថ្ងៃបន្ទាប់ពីទទួលការចាក់ថ្នាំ​បង្ការ​ជំងឺផ្តាសាយដោយឥតគិតថ្លៃ ដោយធ្វើឱ្យក្មេងនេះក្លាយជាករណីស្លាប់ដំបូងគេ។

ទីភ្នាក់ងារកោសល្យវិច្ច័យរបស់កូរ៉េខាងត្បូងបាននិយាយថាខ្លួនមិនបានរកឃើញទំនាក់ទំនងផ្ទាល់រវាងការស្លាប់របស់ក្មេងនេះនិងការចាក់ថ្នាំបង្ការជំងឺផ្តាសាយនោះទេ។

ប៉ុន្តែវាគួរឱ្យព្រួយបារម្ភដែលចំនួនអ្នកស្លាប់ស្រដៀងគ្នានេះបានបន្តកើនឡើង ក្នុងនោះមានអ្នកស្លាប់ ១៨ នាក់កាលពីថ្ងៃព្រហស្បតិ៍ និង ៩ នាក់ទៀតនៅថ្ងៃ​សុក្រទី២៣តុលា។

អ្នកស្លាប់ភាគច្រើនជាមនុស្សវ័យចំណាស់ដែលមានជំងឺប្រចាំកាយ។

ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់រស់នៅទីក្រុងកំពង់ផែប៊ូសានភាគខាងត្បូងបានស្លាប់​កាលពីថ្ងៃសុក្របន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារពិបាកដកដង្ហើម។ លោកយាយបានទៅមន្ទីរពេទ្យមួយនៅជិតទីក្រុងដេគូកាលពី ៤ ថ្ងៃមុនដើម្បី​ព្យាបាលជំងឺរ៉ាំរ៉ៃ ប៉ុន្តែវេជ្ជបណ្ឌិតបានណែនាំឱ្យចាក់វ៉ាក់សាំងផ្តាសាយ។

ប៉ូលិសនិយាយថា លោកយាយប្រហែលស្លាប់ដោយសារបញ្ហាសរសៃឈាមបេះដូង ប៉ុន្តែការធ្វើកោសល្យវិច្ច័យនឹងធ្វើឡើងដើម្បីបញ្ជាក់ថាតើការស្លាប់របស់គាត់មានជាប់ទាក់ទងនឹងវ៉ាក់សាំងជំងឺផ្តាសាយឬអត់៕ ដោយ ៖ កញ្ញាដាលីស/Ha

ពលរដ្ឋកូរ៉េខាងត្បូងកំពុងបារម្ភអំពីវ៉ាក់សាំងជំងឺផ្តាសាយ ខណៈមនុស្ស៣៦នាក់ស្លាប់ក្រោយចាក់ថ្នាំបង្ការនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Jota has 8 goals in his last 8 games for Liverpool
Powerful cyber attack on Manchester United: hackers blackmail, and the state threatens a fine (up to 18 million) for leaking data about fans
We want to get to know you better - please complete this questionnaire and tell us what other sports media you read!
Pavel Zanozin: At Utkin and Maslachenko was a bit of a strained relationship. Vasya became the editor-in-chief of NTV-Plus, there was jealousy
Messi, de Jong and Busquets - in Barcelona's bid for the match against Osasuna
Klopp on Wijnaldum: I want him to stay. But nothing has been decided yet, everything is possible
I didn't see the greatness of Maradona at all. But I can't stop thinking about it