Cambodia

ការបំភ្លឺ​របស់​ប៉ុស្តិ៍នគរបាល​ផ្សារកណ្តាល​ទី​១ ចំពោះ​ការផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ថា មាន​ទីតាំង​កត់​ឆ្នោត​វៀតណាម​ក្នុង​ផ្សារកណ្តាល

ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ផេ​ក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ប៉ុស្តិ៍នគរបាល​ផ្សារកណ្តាល​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បដិសេធ​ព័ត៌មាន​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ថា មាន​ទីតាំង​កត់​ឆ្នោត​វៀតណាម​ក្នុង​ផ្សារកណ្តាល​។​

​តាម​បណ្តាញ​ព័ត៌មាន​សង្គម​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ទីតាំង​កត់​ឆ្នោត​វៀតណាម​ជាច្រើន ស្ថិតក្នុង​ផ្សារកណ្ដាល ផ្លូវ​លេខ​១៣ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កំពុងតែ​បើក​លេង​ដោយ​សេរី គ្មាន​ការខ្លាច​ញញើត​ច្បាប់​អ្វី​បន្តិច​សោះឡើយ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដូនពេញ​មិនទាន់​ចុះបង្ក្រាប​។​

​ប្រភព​ដដែល​បាន​បន្តថា ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក សារព័ត៌មាន ថា ទីតាំង​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​ជាច្រើន នៅក្នុង​ផ្សារកណ្ដាល បាន​បើក​លេង​ដោយ​មិនមាន​ការលាក់លៀម​អ្វី​នោះឡើយ ដោយ​ពួកគាត់​សង្ស័យថា មាន​បុគ្គល​ឈ្មោះ ហេង ម៉េង ជា​អ្នកមើលការខុសត្រូវ​។​

​ជុំវិញ​បញ្ហា​នេះ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ក្រោយពី​ទទួលបាន​ព័ត៌មាន​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ថា​មាន​ទីតាំង​កត់​ឆ្នោត​វៀតណាម​ក្នុង​ផ្សារកណ្តាល​នោះមក លោក​អធិការនគរបាល​ខណ្ឌ​ដូនពេញ បាន​បញ្ជា​អោយកម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ កម្លាំង​ជំនាញ​ខណ្ឌ សង្កាត់ និង​គណ​:​កម្ម​ការ​ផ្សារកណ្ដាល បាន​បាន​ចុះទៅពិនិត្យ​ជាបន្ទាន់ ។​

​ក្រោយ​ការត្រួតពិនិត្យ​សមត្ថកិច្ច​បាន​អះអាងថា​ពុំមាន​ដូច​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​នោះទេ ជាក់ស្តែង​ទីតាំង​ខាងលើ​មានតែ​បើក​លក់​ឆ្នោតជាតិ​តែប៉ុណ្ណោះ​ដែលមាន យីហោ Modern Lottory KPS ឆ្នោត​ខ្មែរ ដំរី​មាស ។

​ចំពោះមុខ​នគរបាល​ប៉ុស្តិ៍ នៅតែ​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ ប្រសិនបើ​មាន​សកម្មភាព​ប្រព្រឹត្ត​នូវ​អំពើ​ល្បែង​ខុសច្បាប់​ណាមួយ ប៉ុស្តិ៍​នឹង​ចាត់វិធានការ​បង្ក្រាប​ភ្លាម ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Neymar will extend his contract with PSG if the club sign Messi (Mundo Deportivo)
Lewandowski Pro Champions League: one win is not enough. Bayern are still hungry
Messi named best striker of 2020, Lewandowski named best nine (ESPN)
Lewandowski on the cancellation Of the Golden ball 2020: Many people know that I had the best season. I'm glad everyone saw it
City had a row with Porto over a report on the website: the Portuguese attacked Pep and Fernandinho, and Silva was accused of racism
Jose Mourinho: I'm 57, very young. I will train for another 10-15 years
Davis is named the best player in Canada in 2020