Cambodia

ការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​ទួល​សំពៅ នឹង​ដាក់​ឲ្យ​ដំណើរការ​បូម​ទឹក​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បីកាត់បន្ថយការលិចលុង

ភ្នំពេញ ​៖ ការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​ទួល​សំពៅ​ នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​(​ផ្លូវ​កប់​ស្រូវ​)​ស្ថិត​នៅ​ក្នុង​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ គិត​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​សីហា ​ឆ្នាំ​២០២០​នេះ ការដ្ឋាន​សម្រេច​សាងសង់​បាន ៩៨% ហើយ ដោយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​បូម​ទឹក ​នៅ​ចុង​សប្តាហ៍​នេះហើយ។​

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​សីហា ​ឆ្នាំ​២០២០​នេះ​ថា ការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​ទួល​សំពៅ នឹង​ដាក់​ឲ្យ​ដំណើរការ​បូម​ទឹក​ចុង​សប្តាហ៍​នេះ​ហើយ។ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២០ ការដ្ឋាន​នេះ សម្រេច​សាងសង់​បាន ៩៨% ដែល​មាន​ម៉ូទ័រ​បូម​ទឹក​ទំហំ​១​ម៉ែត្រ ចំនួន​៤​គ្រឿង មាន​សមត្ថភាព​បូម​ទឹក​បន្ថែម ១២​ម៉ែត្រ​គូប​ក្នុង​១​វិនាទី ធ្វើ​ឲ្យ​សមត្ថភាព​បូម​ទឹក​ថ្មី​សរុប ១៧​ម៉ែត្រ​ក្នុង​១​វិនាទី សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​ភូមិសាស្ត្រ​ក្នុង​ខណ្ឌ សែន សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល។​

​គួរ​បញ្ជាក់​ថា ស្ថានីយ​បូម​ទឹក​ទួល​សំពៅ​ បាន​និង​កំពុង​សាងសង់​ពង្រីក​សមត្ថភាព​បូម​ទឹក​បន្ថែមចំនួន ចំនួន​១២​ម៉ែត្រ​គូប​ក្នុង​មួយ​នាទី ដែល​បំពង់​ម៉ូទ័រ​ថ្មី​ចំនួន ៤​គ្រឿង​ទំហំ​១​ម៉ែត្រ លើ​សមត្ថភាព​បូម​ទឹក​បច្ចុប្បន្ន​ មាន​ត្រឹមតែ​៥​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ហើយ​ដែល​ការដ្ឋាន​សាងសង់​គិត​ត្រឹម​ថ្ងៃ​ទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០២០​នេះ​ សម្រេច​បាន​៩៥​ភាគរយ​រួចហើយ ស្ថានីយ​ថ្មី​នេះ​នឹង​មាន​សមត្ថភាព​បូម​ទឹក​សរុប​ចំនួន ១៧ ម៉ែត្រគូប​ ក្នុង​មួយ​វិនាទី​សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ ខណ្ឌ​សែន​សុខ​ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​កំបូល​៕​

អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ​ស្ថានភាព​ទឹក​នៅ​អាងទឹក​តា​ម៉ុក មាន​កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ទី​០៩​សីហា កើន​ឡើង​០,០៧​ម៉ែត្រ​

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace