ចែករម្លែក


ដោយៈ ទេព មង្គល / កំពង់ឆ្នាំងៈ បើតាម​ប្រភពព័ត៌មាន​ពី រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានឱ្យដឹង នៅថ្ងៃនេះ​ថាៈ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ចាត់វិធានការ​ជួសជុល ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណាំ​កសិកម្ម ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង កិច្ចប្រជុំ​រៀបចំ នៅ​សាលប្រជុំ “​ក​” សាលាខេត្ត​កំពង់ឆ្នាំង ។​

​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង​លេខាធិការដ្ឋាន គណៈកម្មាធិការ គ្រប់គ្រង​គ្រោះ មហន្តរាយ ខេត្តកំពង់ឆ្នាំង ក៏បាន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ ៕/R

ខេត្តកំពង់ឆ្នាំង នឹង​ស្តារ​ហេដ្ឋា រចនាសម្ព័ន្ធ និង​ដំណាំ​កសិកម្ម ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​
ខេត្តកំពង់ឆ្នាំង នឹង​ស្តារ​ហេដ្ឋា រចនាសម្ព័ន្ធ និង​ដំណាំ​កសិកម្ម ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម