Cambodia

ក្លិប PSG ត្រៀម​ដកខ្លួន​ចេញពី​ការចរចា​ខ្ចី​ជើង​កីឡាករ ដេ​ឡេ អា​លី​

ចែករម្លែក

ក្លិប PSG ត្រៀម​ដកខ្លួន​ចេញពី​ការចរចា​ជុំវិញ​ការនាំយក​កីឡាករ ដេ​ឡេ អា​លី (Dele Alli) ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លិប Tottenham ។
​ ​
​អា​លី ទំនងជា​ស្ថិតក្នុង​ដំណើរ​ចាក​ចេញពី​ក្លិប Spurs បន្ទាប់ពី​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ទម្លាក់​កីឡាករ​រូបនេះ​ចេញពី​ក្រុម​ជម្រើស​ដោយសារតែ​ធ្លាក់​ទម្រង់​លេង​ហើយ កីឡាករ​រូបនេះ​ក៏ត្រូវ​បាន​ដក​ចេញពី​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​នៅ​ក្របខ័ណ្ឌ Europa League ក្នុងជំនួប​ជាមួយ​ក្រុម Lokomotiv Plovdiv កាលពី​សប្តាហ៍​មុន​ផងដែរ​។
​ ​
​ប៉ុន្តែ​ក្លិប​យក្ស​បារាំង​នៅពេលនេះ​គ្រោង​នឹង​ដកខ្លួន​ចេញពី​ការចរចា​ដោយសារតែ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ បើទោះបីជា​ពួកគេ​មាន​កម្លាំងចិត្ត​ក្នុងការ​ចរចា​នៅ​ដំណាក់កាល​ដំបូង​ក៏ដោយ​។
​ ​
​លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) អន្ទះសា​ចង់​ផ្តល់​កិច្ចសន្យា​លេង​មួយឆ្នាំ​ដល់​កីឡាករ ជម្រើសជាតិ​អង់គ្លេស​រូបនេះ ហើយ អា​លី ក៏​ចាប់អារម្មណ៍​ផងដែរ​នឹង​ការផ្តល់ជូន​នេះ​។​
​ ​
​ប៉ុន្តែ​គ្មាន​សុទិដ្ឋិនិយម​តិចតួច​ណាស់​ដែលថា អាច​សម្រេច​កិច្ចព្រមព្រៀង​នេះ​ដោយ សារតែ​គ្មាន ភាគី​ណាមួយ​យល់ព្រម​នឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​នេះ​ទេ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ជឿថា អា​លី នឹង​បន្ត​នៅ​ជាមួយ​ក្រុម​របស់លោក នៅពេល​ទីផ្សារ​ទិញដូរ​បិទទ្វារ ប៉ុន្តែ​អះអាងថា កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​ស្តា​ទម្រង់​លេង​និង​ដណ្តើម យក​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ដេ​ឡេ អា​លី (Dele Alli)

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi