កាលសង្ខាររបស់សត្វរលត់ហើយភ្លាមនោះ បដិសន្ធិក៏នឹងកើតឡើងដោយមិនមានអ្វីរារាំងបានឡើយ ព្រោះវិថីរបស់សត្វអ្នកមានតណ្ហានៅតែមានកំណើតកើតក្នុងភពថ្មីបន្តទៀត ។
ក្នុងវេលាជិតស្លាប់ សត្វនឹងមានអារម្មណ៍ពីរយ៉ាងគឺ ១-កម្មដែលឲ្យបដិសន្ធិក្នុងភពដទៃ បានដល់កុសលកម្មមានការធ្វើទាន រក្សាសីល ចម្រើនភាវនាជាដើម ។
២- អកុសលកម្ម មានការសម្លាប់សត្វ លួចទ្រព្យគេជាដើម ដែលសត្វធ្វើទុកក្នុងអតីតមក នឹងមកប្រាកដចំពោះមុខដោយសញ្ញាដែលធ្លាប់ធ្វើទុកក្នុងកាលណោះ ជាកម្មកើតឡើងប្រាកដតាមមនោទ្វារ ៕ សាន សារិន