Cambodia

កម្មករ​ធ្វើ​កូដកម្ម​២​ថ្ងៃ​ជាប់​គ្នា ដោយ​ថៅកែ​ចិន​គាបសង្កត់​កម្មករ និង​រំលោភច្បាប់​ការងារ កម្ពុជា

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ មាន​កម្មករ កម្ម​ការ​នី​ជា​ច្រើន​នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ ម៉ា​ស្ច័​រ ប្លេ​ក​ស្មី​ត​មេ​ថ​ល​ប្រដាក់ ឯ​.​ក​ផលិត​តុកតា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ស្ថិត​នៅ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​នាំ​គ្នា​ធ្វើ​កូដកម្ម នៅ​ខាង​មុខ​រោងចក្រ​ក្នុង​គោលបំណង​ទាមទារ​សិទ្ធិ​ការងារ​តាម​ច្បាប់ និង​បាន​សំណូមពរ​សុំ​ឲ្យ​មន្ទីរ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជួយ​ជំរុញ​ឲ្យ​ថៅកែរ​រោងចក្រ​គោរព​ច្បាប់​ស្ដី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

កម្មករ​បាន​ទាមទារ​ស្នើ​សុំ​ឱ្យ​ថៅកែរ​រោងចក្រ អនុវត្ត​តាម​ការ​ទាមទារ​របស់​កម្មករ​កម្ម​ការ​នី​ចំនួន​០៩​ចំណុច ៖

ទី​១-​ទាមទារ កុំ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​កម្ម​ការ​នី​ដោយ​គ្មាន​មូលហេតុ និង​ត្រូវ​ទទួលស្គាល់​ប្រធាន​សហជីព​មូលដ្ឋាន ។ ទី​២-​ត្រូវ​អនុវត្តន៍​ច្បាប់​ឈប់​សម្រាក​បំណាច់​ឆ្នាំ ដោយ​កម្មករនិយោជិត​ដាក់​សុំ​ច្បាប់​ផ្សេង​ៗ កុំ​ឲ្យ​កាត់​ប្រាក់ ។ ទី​៣-​សូម​ដាក់​ម៉ោង​ពេល​ចូល​បន្ទប់ទឹក​ឲ្យ​បាន​សមរម្យ ។

ទី​៤-​រាល់​ការ​ថែម​ម៉ោង​ត្រូវ​គោរព​តាម​គោលការណ៍​ស្ម​គ្រ័​ចិត្ត​កុំ​បង្ខំ និង​អនុវត្ត​ថែម​ម៉ោង​ពី​ថ្ងៃ​ច​ន្ទ័​ដល់​ថ្ងៃ​សុក្រ លើកលែង​ថ្ងៃ​សៅរ៍ ។ ៥-​ពាក់ព័ន្ធ​បញ្ហា​គុណភាព​គ្រប់​ផលិតផល​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​ពី​ឃ្យូ​ស៊ី​សិន ហើយ​សូម​បន្ថែម​ប្រាក់​១០​ដុល្លារ​ឲ្យ​គ្រប់​ឃ្យូ​ស៊ី ។

៦-​ថៅកែរ​រោងចក្រ​ត្រូវ​មាន​ជនជាតិ​ចិន​ពិនិត្យ​ផ្នែក​គុណភាព​ជៀសវាង​ពេល​មាន​បញ្ហា​ខាង​បញ្ជា​ទិញ មិន​ទទួល​មក​ប្រមា​ន​កម្មករ ។ ៧-​បញ្ហា​ក្រុមហ៊ុន​តម្រូវ​ឲ្យ​កម្មករ​ពាក់​ស្បែកជើង​ប៉ាត់​តា ក្រុមហ៊ុន​ត្រូវ​បើក​ឲ្យ​ម្នាក់​២​គូ ដោយ​កម្មករ​គ្មាន​ប្រាក់​ទិញ​ទេ ។

៨-​ករណី​បញ្ឈប់ ឬ​បញ្ចប់​កុងត្រា នៅ​ពាក់កណ្តាល​កុងត្រា មិន​ទាន់​ផុត​កុងត្រា ត្រូវ​បូក​ប្រាក់​ប្រយោជន៍​ការងារ​ឲ្យ​កម្មករ ។ ៩-​ក្រុមហ៊ុន​បើកប្រាក់​បំណាច់​ឆ្នាំ​៥% និង​ប្រាក់​រង្វាន់​ផ្សេង​ៗ​ទាំងអស់ ដែល​កម្មករ​មាននៅ​ត្រឹម​ថ្ងៃ​ទី​១០​នៃ​បំណាច់​ឆ្នាំ ។

ទាក់ទិន​ករណី​នេះ​ដែរ តំណាង​កម្មករនិយោជិត​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ថៅកែរ​រោច​ក្រ​ជនជាតិ​ចិន​តែងតែ​រំលោភសិទ្ធិ​កម្មករនិយោជិត​ដោយ​មិន​គោរព និង​អនុវត្ត​ច្បាប់​ស្តី​ពី​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​គាបសង្កត់​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ (​ច្បាប់​ពិសេស​)​ស្ត្រី​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​១​ខែ​ម្តង មាន​១​ថ្ងៃ​ក្រុមហ៊ុន​កាត់​ប្រាក់​២០​ដុល្លារ ។ ពេល​ប្រពន្ធ​ឆ្លងទន្លេ ច្បាប់​ឲ្យ​ប្តី​មក​ថែទាំ​ប្រពន្ធ​៧​ថ្ងៃ​អត់​ឲ្យ​ច្បាប់ បើ​ឈប់​ត្រូវ​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​ទទួល​ប្រាក់​បំណាច់ ។

ចំពោះ​កម្មករនិយោជិត​ឈឺ​សុំ​ច្បាប់​ក្រុមហ៊ុន​ទាមទា​សំបុត្រ​ពេទ្យ​ពេល​ទៅ​សុំ​ច្បាប់ ហើយ​ត្រូវ​កាត់​លុយ ។ ការ​កូដកម្ម​នេះ គឺ​មាន​រយៈពេល​២​ថ្ងៃ​មក​ហើយ គឺ​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃ​ទី​២២ មក​រា​២០២១ ដល់​រសៀល ថ្ងៃ​ទី​២៣ មក​រា ២០២១​នេះ ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដូច្នេះ​ក្រុម​កម្មករ​កម្ម​ការ​នី​សូម​ឲ្យ​ក្រសួង មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​មេត្តា​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​ដល់​កម្មករនិយោជិត​ផង ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​អ៊ូរ សា​ខឿន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​មន្ទីរ និង​គណៈកម្មការ​អាជ្ញាធរ​កណ្តាល​កំពុងធ្វើការ​ជួប​ភាគី​តំណាង​ក្រុមហ៊ុន និង​តំណាង​កម្មករនិយោជិត ដើម្បី​ផ្សះផ្សារ និង​ដោះស្រាយ​លទ្ធផល​មិន​ទាន់​ដឹង​យ៉ាងណា​ទេ រង់ចាំ​ដល់​ល្ងាច​ថ្ងៃ​ទី​២៣​នេះ និង​ផ្តល់​ជូន ៕

Football news:

Messi has 22 (18+4) points in 23 games for Barca in La Liga
Nemanja Matic: For Manchester United, every game is a final. We will lose points - it will be difficult to catch up with City
Fortune has issued a form in support of the pubs of Dusseldorf. It is stylized as a uniform of waiters
PSG wants to sign Messi, Depay, Wijnaldum, Alaba and Hyusay as free agents
Stefano Pioli: Milan must step on the gas. The match with Roma will be for 6 points
Guardiola about 2:1 with West Ham: City realized that a beautiful victory is not worth waiting for, after 15 minutes
Ter Stegen finished the warm-up ahead of schedule due to pain in his hand, but left in the start for Seville