logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អាទិត្យ ទី ២៥ ខែ សីហា ឆ្នាំ ២០១៩

ចែករម្លែក

•​ ​ក្របខណ្ឌ​អង់គ្លេស English Premier League រដូវ​កាល​២០១៩ / ២០២០



​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Tottenham Hotspur vs Newcastle

​ការរកបាន​៤​ពិន្ទុ​ឆ្លងកាត់​ពីរ​ប្រកួត​ក្នុង​លី​ក គឺជា​ស្ថិតិ​ដ៏​ល្អ​សម្រាប់​ការវិល​ត្រឡប់មកវិញ របស់​ក្រុម Tottenham នៅ​រដូវ​កាល​ថ្មី​នេះ ។​វារឹតតែ​ល្អ​ជាងនេះទៅទៀត​នៅពេល​យើង និយាយ​ដល់​ការប្រកួត​មួយ​ក្នុងចំណោម​ការប្រកួត​នៅក្រៅ​ទឹកដី​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​ក្រុម Spurs ជួប​ជាមួយ​ក្រុម Aston Villa នៅក្នុង​ជំនួប​បើកឆាក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ លី​ក និង​របូត​គ្រាប់​បាល់​នៅ​ដើមតង់​ហើយ​ត្រូវ​គូប្រកួត​របស់ខ្លួន​បន្ត​នាំមុខ​រហូត​សល់ ១៧​នាទីចុងក្រោយ​។ កីឡាករ​ចំណូល​ថ្មី ដុម​បេ​ឡេ (Ndombele) រកបាន​គ្រាប់​បាល់​ស្មើ ហើយ​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) បន្ត​រកបាន​២​គ្រាប់ ជួយ​ឲ្យ​ពួកគេ​នាំមុខ ៣-១ វិញ​។​

​លទ្ធផល​នេះ​កើតមាន​បន្ទាប់ពី​ដំណើរ​ប្រកួត​នៅលើ​ទឹកដី Etihad ហើយ​ជាថ្មី​ម្តងទៀត ពួកគេ​ត្រូវ​ដេញតាម​ពីក្រោយ​។ ក្រុម Spurs ត្រូវបាន​ស៊ី​ធី​នាំ​មុខមុន ១-០ ប៉ុន្តែ​បាន បញ្ចប់​ដោយ​លទ្ធផល​ស្មើ ២-២​បន្ទាប់ពី​គ្រាប់​បាល់​ចុងក្រោយ​របស់​ក្រុម​ស៊ី​ធី​ត្រូវបាន បដិសេធ​ដោយ​ប្រព័ន្ធ VAR​។ វា​គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​សម្រាប់​ក្រុម Spurs ហើយ​ពួក គេ​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​៦​ប្រកួត​ក្នុង​លី​ក​។​

​ក្រុម Newcastle United មិនទាន់​រកបាន​១​ពិន្ទុ​នៅឡើយ​ទេ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នេះ​នៅ​រដូវ​កាល​នេះ​។ ពួកគេ​ចាញ់​ក្រុម Arsenal ក្នុង​ប្រកួត​បើកឆាក​។ ប្រកួត​ទី​២​នៅ រដូវ​កាល​នេះ ក្រុម Newcastle United ចាញ់​ក្រុម​ឡើងមក​ថ្មី ៣-១ ហើយ​គេ​មិន​រំពឹងថា ពួកគេ​ចាញ់​ក្នុង​លទ្ធផល​បែបនេះ​នោះទេ​។​

​ពួកគេ​ទើបនឹង​ឈ្នះ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​៥​ប្រកួត​ក្នុង​លី​ក ហើយ​ស្របពេល​ការ ប្រកួត​នៅក្រៅ​ទឹកដី​បន្ទាប់ពី​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង Liverpool នោះ ជាថ្មី​ម្តងទៀត ក្រុម Newcastle ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដោយ​សន្សឹមៗ​បំផុត​។​

​សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី ពួកគេ​ឈ្នះ​តែ​២​ប្រកួត​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៩​នេះហើយ មួយ​ប្រកួត​ក្នុងចំណោម​នោះ គឺ​ឈ្នះ​ក្រុម Fulham ដែល​ត្រូវបាន​កាត់ចេញ​កាលពី រដូវ​កាល​មុន​។​
​ទស្សន​: Tottenham Hotspur 2-1 Newcastle
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០



​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Paris Saint Germain vs Toulouse

​បន្ទាប់ពី​ឈានដល់​ជុំ​ទី​២​នៃ​ការប្រកួត ក្រុម PSG យល់ថា​ពួកគេ​ហាក់ដូចជា​ធ្វើ​មិនទាន់ បានល្អ​នៅឡើយ ហើយ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ គឺ​ពួកគេ​មាន​បញ្ហា​ប្រព័ន្ធ​ការពារ​បន្ទាប់ ពីរ​បូត​៩​គ្រាប់​ក្នុង​១១​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Ligue 1 ។​

​ពួកគេ​ទើបនឹង​រកបាន​ជ័យជម្នះ​៤​ប្រកួត​ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ អាច​រកបាន​គ្រាប់​បាល់​នៅ​គ្រប់ ៤៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​

​ក្រុម PSG មាន​ហេតុផល​និង​ទំនុកចិត្ត​មុន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​។ ក្នុង​២០ ប្រកួត​ពួកគេ​ឈ្នះ​១៨​ប្រកួត​និង​ស្មើ​២​ប្រកួត និង​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ពីរ​ប្រកួត​ជាប់ គ្នា​ផងដែរ​។ ក្រុម PSG រកបាន​៣​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​ប្រកួត​នីមួយៗ​ក្នុង​៧​ប្រកួត ចំណោម​១០ ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ Ligue 1 ។​

​ផ្ទុយទៅវិញ ក្រុម Toulouse មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ បន្ទាប់ពី​ការ ប្រកួត​ពីរ​ជុំ​កន្លងមក​នៅ​រដូវ​កាល​នេះ ហើយ​ប្រាកដ​ណាស់ ពួកគេ​នឹង​ព្យាយាម​រក្សា ស្ថិតិ​នេះ​។ ទោះបីជា​យ៉ាងណា បន្ទាប់ពី​ខកខាន​មិនបាន​យកឈ្នះ​ក្រុម PSG ក្នុងជំនួប បួន​លើក​កន្លងមក ពួកគេ​ប្រាកដជា​ប្រើ​ទម្រង់​លេង​បាល់​វែង​ច្រើនជាង​។​

​ក្រុម Toulouse ទើបនឹង​បានឈ្នះ​មួយ​ប្រកួត​ក្នុង​៩​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Ligue 1 និង​រកបាន​ជ័យជម្នះ​៣​ប្រកួត​ក្នុង​១៥​ប្រកួត​ចុងក្រោយ​។ ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត ៥​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ក្នុង​លី​ក​ចុងក្រោយ​។​

​ពួកគេ​រកបាន​លើស​ពីមួយ​គ្រាប់​ក្នុង​ពីរ​ប្រកួត​ចំណោម​១៥​ប្រកួត​ចុងក្រោយ​ក្នុង Ligue 1​។ វា​គឺជា​ស្ថិតិ​ដ៏​អន់​សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី​របស់​ក្រុម Toulouse ។ ពួកគេ​មិនអាច រកបាន​ជ័យជម្នះ​ក្នុង​៩​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី ដោយ​ចាញ់​៦​ប្រកួត​ជាប់​គ្នា​។​
​ ​
​ទោះបីជា​យ៉ាងណា ក្រុម Toulouse អាច​នឹង​ឆ្លៀត​យកចំណេញ​លើ​ប្រព័ន្ធ​ការពារ របស់​ក្រុម PSG ដែល​កំពុងមាន​បញ្ហា​នេះ បើទោះបីជា​ពួកគេ​អាច​រកបាន​ត្រឹម​១​គ្រាប់ ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម PSG ។ ក្នុងជំនួប​៤២​លើក​រវាង​ក្រុម​ទាំងពីរ ក្រុម PSG រកបាន​ជ័យជម្នះ​២៦​លើក ចំណែក​ក្រុម Toulouse​រកបាន​ជ័យជម្នះ​៩ លើក​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​ជាង​នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ​៕
​ទស្សន​: Paris Saint Germain 3-2 Toulouse
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០







​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Udinese vs AC Milan

​ក្រុម Udinese មាន​បញ្ហា​ច្រើន​កាលពី​រដូវ​កាល​មុន​។ ពួកគេ​រកបាន​ជ័យជម្នះ​ត្រឹមតែ បួន​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​២៣​ប្រកួត​ដំបូង​ក្នុង​លី​ក ប៉ុន្តែ​ការប្តូរ​អ្នកចាត់ការ​បាន ទទួល​ផ្លែផ្កា​ខ្លះ​សម្រាប់​ពួកគេ​។​
​ ​
​ពួកគេ​រកបាន​ជ័យជម្នះ ៧​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​។ ទម្រង់​លេង​នេះ បាន​ជួយ​ពួកគេ​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​១០​។ តាមពិត ពួកគេ​រកបាន​តិចជាង​ក្រុម Juventus ៣​ពិន្ទុ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។ ទម្រង់​លេង​ក្នុង​ទឹកដី​ពួកគេ​មិនទាន់ ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ ក្នុង​៨​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
​ក្រុម AC Milan ឈ្នះ​ក្រុម Udinese 1-0 កាលពី​រដូវ​កាល​មុន​ក្នុង​ដំណើរ​បញ្ចប់​នៅ​លេខ រៀង​ទី​៥​នៅ​ក្របខណ្ឌ Serie A ។​

​ក្រុម AC Milan ធ្វើ​បានល្អ ដើម្បី​ឡើងមក​ឈរ​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន និង​ឈ្នះ បួន​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។ ពួកគេ​បានបញ្ចប់​រដូវ​កាល​ដោយ​ចាញ់​ក្រុម Inter Milan ១​ពិន្ទុ​និង​ចាញ់​១​លេខ​ផងដែរ​។​

​ទម្រង់​លេង​នៅក្រៅ​ទឹកដី​ពេលខ្លះ​ល្អ​និង​ពេលខ្លះ​មិនល្អ​កាលពី​រដូវ​កាល​មុន​ដោយ​ពួក គេ​អាច​រកបាន​ជ័យជម្នះ​៧​ប្រកួត​ក្នុងចំណោម​១៩​ប្រកួត ប៉ុន្តែ​ចាញ់​ត្រឹម​៥​ប្រកួត ប៉ុណ្ណោះ​។ ក្រុម AC Milan បញ្ចប់​រដូវ​កាល​ដោយ​យកឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​គឺ​ឈ្នះ​ក្រុម APAL និង​ក្រុម Fiorentina ។​
​ ​
AC Milan បាន​ចំណាយ​ជិត​១០០​លាន​ផោន​កាលពី​រដូវក្តៅ ដើម្បី​ផ្ទេរ​កីឡាករ​ថ្មី​ស្រប ពេល​ជាមួយគ្នា​នោះដែរ ពួកគេ​បាន​លក់​កីឡាករ ភែ​ទ្រិ​ក គ្រូ​តុ​ន (Patrick Crutone) ទៅ​ឲ្យ​ក្លឹប Wolves ផងដែរ​៕
​ទស្សន​: Udinese 1-2 AC Milan
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០




​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Barcelona vs Betis

​ចាប់តាំងពី​រដូវ​កាល​ឆ្នាំ ១៩៦៤/៦៥ ជា​ពេលដែល​ក្រុម Barcelona ចាញ់​ពីរ​ប្រកួត​ដំបូង ក្នុង​លី​ក ប៉ុន្តែ​នៅពេលនេះ ពួកគេ​អាច​នឹង​ជួប​រឿង​ចាស់​បែបនេះ​ទៀត បន្ទាប់ពី​ពួកគេ ចាញ់​ការប្រកួត​បើកឆាក​ដំបូង​នៅ​រដូវ​កាល​នេះ​។​

​វា​ហាក់ដូចជា​រឿង​អស្ចារ្យ​ណាស់ គ្រាប់​បាល់​១​គ្រាប់​គត់​របស់​ក្រុម Athletic Bilbao ដែល​បាន​យកឈ្នះ​ក្រុម​ជើងឯក​លី​ក​ក្នុង​ទឹកដី​។ សង្ឃឹមថា ក្រុម Barcelona នឹងមាន វត្តមាន​របស់​កីឡាករ​ឆ្នើម លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) សម្រាប់​ការប្រកួត​ក្នុង ទឹកដី​ជាមួយ​ក្រុម Real Betis ។​
​ ​
​ពួកគេ​ប្រហែលជា​មិន​ចង់​ជួប​រឿង​ចាស់​ដូច​កាល​រដូវ​កាល​មុន​នោះទេ សម្រាប់​ការ ប្រកួត​លើកចុងក្រោយ​ក្នុង​ទឹកដី នៅពេល​ពួកគេ​ចាញ់​ក្រុម Betis ៤-៣ ។ ក្រុម Barcelona មាន​ស្ថិតិ​ល្អ​លើ​ក្រុម Betis​ដូច្នេះ​ពួកគេ​ទំនងជា​ដាក់​កីឡាករ​កម្រិត​ធម្មតា ប៉ុណ្ណោះ​។ ពួកគេ​ឈ្នះ​៧​ប្រកួត​ចុងក្រោយ​។​
​ ​
​ចំណែក​ក្រុម Real Betis ក៏​ចាញ់​ក្រុម Real Valladolid ក្នុងការ​ប្រកួត​បើកឆាក​២-១ បន្ទាប់ពី​អាជ្ញាកណ្តាល​បណ្តេញ​កីឡាករ​របស់ខ្លួន​ចេញ​ម្នាក់​ក្រោយពេល​ចាប់ផ្តើម លេង​បាន​៨​នាទី​ប៉ុណ្ណោះ​។ ពួកគេ​អាច​ទប់​បាន​ស្មើ​ដល់​នាទី​៦៣ មុនពេល​របូត​១​គ្រាប់ ប៉ុន្តែ​អាច​រកបាន​ស្មើ​១-១ ក្នុង​៥​នាទី​ក្រោយ​។ ក្រុម Valladolid​រកបាន​៣​ពិន្ទុ​នៅ​នាទី ៨៩​។​

​ក្រុម Betis បានបញ្ចប់​នៅ​លេខ​រៀង​ទី​១០​នៅ​ក្របខណ្ឌ La Liga កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ពួកគេ​ខ្វះ ៣​ពិន្ទុ ទើប​អាច​ទទួលបាន​កៅអី​នៅ​ក្របខណ្ឌ Europa League ។​

​ទម្រង់​លេង​ក្រៅ​ទឹកដី ក្រុម Real Betis អាច​យកឈ្នះ​៦​ប្រកួត​ក្នុង​លី​ក​កាលពី​រដូវ​កាល មុន ប៉ុន្តែ​ពួកគេ​ចាញ់​១០​ប្រកួត​។ មើលទៅ Betis ហាក់ដូចជា​មានឱកាស​ច្រើន ប៉ុន្តែ សម្រាប់​ជំនួប​នេះ វា​ពិបាក​នឹង​យកឈ្នះ​ក្រុម Barcelona ខ្លាំងណាស់​៕
​ទស្សន​: Barcelona 3-0 Betis
•​ ​ក្របខណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០

All rights and copyright belongs to author:
Themes
ICO