Cambodia

កំណាត់ផ្លូវជនបទ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ត្រូវបានជួសជុលជាបន្ទាន់ហើយ

កំណាត់ផ្លូវជនបទ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ត្រូវបានជួសជុលជាបន្ទាន់ហើយ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង១០៥៨០ម៉ែត្រ តភ្ជាប់ពីវត្តដំណាក់ត្រាច ភូមិដំណាក់ត្រាទៅភូមិភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាន់ពីបានទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ដើម្បីតភ្ជាប់ឲ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ឡើងវិញ។

ក្នុងការដឹកជួសជុលនេះ ក៏បានអញ្ជើញរួមពីលោករដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអាជ្ញាធរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺផងដែរ។​សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ស្ពឺ មានផ្លូវចំនួន១០ខ្សែនៅក្នុងស្រុកចំនួន៤ រួមមានស្រុកសំរោងទង ថ្ពង ឧត្ដុង និងស្រុកភ្នំស្រួច ដែលរងផលប៉ះពាល់ ហើយផ្លូវចំនួន៥ខ្សែ ក្នុងស្រុកភ្នំស្រួច រងការខូចខាតខ្លាំងជាងគេ។

ការចុះពិនិត្យសិក្សា និងធ្វើការជួសជុលផ្លូវជនបទ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងនេះ គឺជាការឆ្លើយតបភ្លាមៗ តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា និងជួសជុលឡើងវិញជាបន្ទាន់ នូវផ្លូវជនបទដែលរងខូចខាត ដោយសារទឹកជំនន់ ដើម្បីសម្រួលចររាចរណ៍ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕​ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Fans booed the kneeling Millwall and Derby players
Guardiola on the Premier League: Everyone can win against everyone. Manchester City must do simple things better
Zidane Pro 1-0 with Sevilla: a well-Deserved win. Real Madrid have character
Guardiola has played 700 games in his career as a coach: 507 wins, 111 draws and 82 losses
De Bruyne has 14 assists in 2020. Most of all in the Premier League
19-year-old midfielder Sevikyan made his debut for Levante in La Liga. He is a pupil of Lokomotiv
Barca Director Amor: Messi gave a lot to the club, and the club gave a lot to Leo. I hope he finishes his career here