ចែករម្លែក


ដោយៈ​ប​.​ខុន​/​ភ្នំពេញៈអាជ្ញាធរខេត្ត​បាត់ដំបង​រួម​ជាមួយនឹង​មន្ត្រី​ក្រសួង​ធនធានទឹក​និង ឧតុនិយម កាលពី​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០២០ ចុះ​ពិនិត្យ​ការជួសជុល​ទំនប់​អាង​ទឹក​បាសាក់ ដែល​បាក់​ដោយសារ​ជំនន់ ទឹកភ្លៀង និង​ពិនិត្យ​ការខូចខាត​ភ្លឺ​ប្រឡាយ​ស្រោច​ស្រពក​ង្ហ​ត​ដើម្បី​ឈានទៅ​ធ្វើ​ការជួស ជុល​ឡើងវិញ​ជាបន្ទាន់​។​

ក្រសួង​ធនធានទឹក​និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចុះ​មើល​ទំនប់​ប្រឡាយ ខូច​ដោយសារ​ជំនន់


លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​ទទួល​មុខព្រួញ​ទឹក​ខេត្តបាត់ដំបង​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង លោក​ងួន រតនៈ​អភិបាល​ខេត្ត​បាត់ដំបង បានមក​កាន់ ទំនប់​អាងទឹក​បាសាក់​ក្នុង​ឃុំ​បាសាក់​ស្រុក​រុក្ខ​គិរី​ខេត្ត​បាត់​ដំបង​ជាមួយ​ក្រុមការងារ​រប​ស់​ក្រសួង​ធនធានទឹក​នៅថ្ងៃនេះ​ដើម្បី ព​ន្លឿ​ន​ការងារ​ជួស​ជុល​ទំនប់​នេះ ឡើង វិញ ឱ្យ​រក្សា​ទឹក​ទុក​បាន​សម្រាប់​ការដាំដុះ និង​ការប្រើប្រាស់​នៅ​ក្នុង​រដូវប្រាំង ខាង មុខ​។​


ទំនប់​អាងទឹក​បាសាក់​នេះ​លោក​ចាន់​យុ​ត្ថា​បញ្ជាក់ថា​បាន​បាក់​ដាច់​ចំនួន​៣ កន្លែង​សរុប​ប្រវែង​ប្រមាណ​ជា​២០០​ម៉ែត្រ ដោយ​ពីរ​កន្លែង​មាន​ប្រវែង​៥០​ម៉ែត្រ​បា ន​ធ្វើ​រួច​និង​មួយកន្លែង​ប្រវែង​១៥០​ម៉ែត្រ​ក៏បាន​ចាក់​ថ្ម​ត​ភ្ជាប់​រួចហើយ​ដែរ​នៅសល់ តែ​ការលើក​តួ​ទំនប់​ឱ្យបាន​ខ្ពស់​ស្មើនឹង​ខ្នង​ទំនប់​ចាស់ ដែល​ការងារ​នេះ​អាច​នឹង ធ្វើ​រួច​ក្នុង​រយៈពេល​ឆាប់ៗ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​មាណ​ជា​២០​គ្រឿង​។​

ក្រសួង​ធនធានទឹក​និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចុះ​មើល​ទំនប់​ប្រឡាយ ខូច​ដោយសារ​ជំនន់


លោក​ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា​ប្រព័ន្ធ​ស្រោចស្រព​នៅ​ផ្នែក​ខាង ក្រោម​អាង​នេះ​ក៏មាន​បាក់​ដាច់​ច្រើន​កន្លែង​ត្រូវ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ដែរ តែ មិនទាន់​អាចធ្វើ​បាន​ដោយសារ​ដី​នៅ​សើម​ខ្លាំង​។​


អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹង​ដែរ​ថា​ជំនន់​ទឹកភ្លៀង កន្លងទៅនេះ​បានធ្វើឱ្យ​បាក់​ដាច់​ទំនប់​អាង​ដែលមាន​លក្ខណៈ​ធំ គឺមាន​អាងទឹក​បាសាក់​។ ឯ​ប្រឡាយ​​ក​ង្ហ​ត​ដែលជា​ប្រឡាយ​ស្រោចស្រព​ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ ដោយសារ​យើង​(​យុ​ត្ថា​)​បាន​ប្រើប្រាស់​វា​ទៅជា​ប្រឡាយ​ដោះ​ទឹក ដើម្បី​កុំឱ្យ​មាន ការលិចលង់​ដល់​ក្រុង​បាត់ដំបង​កាលពីពេល​ក​ន្ល​ង​ទៅ ។ ប្រឡាយ​ដែលមាន​ការ បាក់​ដាច់​ច្រើន​កន្លែង​នេះ ត្រូវធ្វើ​ការជួសជុល​ប​ន្ទា​ន់​ដើម្បី​បម្រើ​ដល់​ការនាំ​ទឹក​ធ្វើ ស្រូវប្រាំង​ខាងមុខនេះ​៕/R

ក្រសួង​ធនធានទឹក​និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចុះ​មើល​ទំនប់​ប្រឡាយ ខូច​ដោយសារ​ជំនន់

ទីតាំងផ្សាយពាណិជ្ជកម្ម