Cambodia

ក្រសួង​អប់រំ​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning App

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានបញ្ជាក់​ប្រាប់​ដល់​មន្ទី​រ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត​ពី ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning App​។​

​ក្រសួង​អប់រំ​បានឱ្យដឹងថា​តាមរយៈ​កិច្ចសហការ​រវាង​ក្រសួង​អប់រំ ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរួម គ្នា​ផលិត​កម្មវិធី​ទូរ​សព្ទ​ដៃ​ឆ្លាត​វៃ​មាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning​។ កម្មវិធី​នេះ​ត្រូវបាន បង្កើតឡើង​ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង និង​បរិបទ​ឧស្សាហកម្ម ៤.០ ក៏ដូចជា​ការឆ្លើយតប​ទៅនឹង​វិបត្តិ នៃ​ជំងឺ​កូ​វីត​-១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង ប្រទេស​កម្ពុជា និង​សកលលោក​។

​ពាក់ព័ន្ធ​នឹង​ដំណើរការ​នេះ​ក្រសួង​បន្ត​ឱ្យដឹងថា កម្មវិធី​ស្វ័យ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ មាន​វីដេអូ​សិក្សា​ពី​ថ្នាក់​ទី​១ ដល់ ថ្នាក់​ទី​១២ សៀវភៅ​សិក្សា​អេឡិចត្រូនិក ដូចជា​៖ សៀវភៅ​សិក្សា​គោល សៀវភៅ​កំណ​អំ​ណាន​ទូទៅ ចំណេះដឹង​សកល រឿងនិទាន កម្មវិធី​តេស្ត​សមត្ថភាព​សិស្ស និង​ទំព័រ​ព័ត៌មាន​អប់រំ​។
​ក្រសួង​អប់រំ បានឱ្យដឹង​បន្ថែមថា ក្រសួង​គ្រោង​នឹងដាក់ ដំណើរការ​កម្មវិធី​នេះ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ ដែល​សិស្សានុសិស្ស អ្នក អាណាព្យាបាល​សិស្ស គ្រូបង្រៀន និង​សាធារណជន​ទូទៅ អាច​ទាញយក​នៅលើ PlayStore AppStore និង App Gallery ឬ តាមរយៈ​តំណ http://onelink.to/moeysapp ដើម្បី​យកមកប្រើ​ប្រាស់​៕​សរន​

Football news:

Mourinho wants to invite Ramos to Roma. The Spaniard was offered a salary of 7.5 million euros a year
It's great that we have 82 million trainers again, not 82 million virologists. Goretzka about the Interest in the Euro in Germany
Kritsyuk signed a 3-year contract with Gil Vicente
Man City have offered 100 million pounds for Kane and are ready to include their players in the deal. Tottenham vs
Fiorentina has agreed a contract with the coach of La Spezia Italiano
Marchisio said that all the players of the Italian national team should have taken a knee. He later added that there should be freedom of choice
England will do their hair like Foden if they win the Euro