Cambodia

ក្រសួងធនធានទឹករៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រតាមដងទន្លេ

ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមចាត់ក្រុមការងារចុះពិនិត្យរកលទ្ធភាព ដើម្បីរៀបចំគម្រោងប្លង់លម្អិត បន្ទាន់លើការគ្រប់គ្រងទឹក និងប្រើប្រាស់ទឹក តាមបឹងបួរ អូរ ព្រែក និងទន្លេធម្ម ជាតិទាំងអស់មាននៅក្នុងស្រុកមុខ​កំពូល ស្រុកខ្សាច់កណ្តាល និងស្រុកពញាឮ ខេត្តកណ្ដាល។

លោកចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM តាមការណែនាំរបស់លោកលឹម គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី០២ខែកក្កដា បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យលើការគ្រប់គ្រងទឹកនិងប្រើប្រាស់ទឹកក្នុងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងស្រុកពញាឮ ខេត្តកណ្តាល។

លោកចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹនៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ថាគម្រោងខាងលើនេះជា គម្រោងថ្មីនឹងចាប់ផ្តើមធ្វើការសិក្សាលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រមានស្រាប់ ដើម្បីឈានទៅធ្វើការអភិវឌ្ឍន៍ទាញយកទឹកពីក្នុងទន្លេមេគង្គមកប្រើប្រាស់ តាមរយៈស្ថានីយ៍បូមទឹកដើរដោយថាមពលអគ្គិសនី។

ក្រសួងធនធានទឹកនិងឧតុនិយម បានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួនកាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០ថា គោលបំណងដែលក្រសួងបាន ចាត់ក្រុមមន្ត្រីចុះពិនិត្យប្រព័ន្ធធារាសាស្ត្រធម្មជាតិ ក្នុងគោលបំណងសិក្សារៀបចំ គ្រោងប្លង់លម្អិតជា បន្ទាន់លើការគ្រប់គ្រងទឹក និង ប្រើប្រាស់ទឹក តាមបឹងបួរ អូរ ព្រែកនិងទន្លេធម្ម ជាតិទាំងអស់ក្នុងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាលនិង ស្រុកពញាឮ ខេត្តកណ្ដាល។ ស្តារ បឹងបួរទាំងអស់ក្នុងស្រុកទាំង ៣ខាងលើដើម្បីខ្ចប់ ទឹកទុកប្រើប្រាស់ ធានាសុវត្ថិភាពទឹកបម្រើឲ្យគ្រប់វិស័យទាំងអស់និងកសាង ស្ថា នីយបូមទឹកដើរដោយចរន្តអគ្គីសនី ដើម្បីបូមទឹកដាក់ ប្រព័ន្ធប្រឡាយជើងក្អែប បម្រើឲ្យការប្រើប្រាស់ទឹក និងនាំទឹកបញ្ចូលដល់ស្រែ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ថា គម្រោង អភិវឌ្ឍន៍គ្រប់គ្រងនិងប្រើប្រាស់ទឹក(ស្រុកនៅតាមដងទន្លេ)នេះ ក្រសួងបានគិត គូរជាយូរមកហើយជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី( ADB) ជាគម្រោងថ្មីមួយ ទៀតបន្ទាប់ពីគម្រោងអភិវឌ្ឍន៍វ៉ៃកូដែលបានទាញយកទឹកពីទន្លេមេគង្គមកស្រោចស្រពដោយប្រើស្ថានីយ៍បូមទឹកនៅរដូវប្រាំង។

អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថា បណ្តាស្រុកនៅ តាមដងទន្លេមានទឹកសម្រាប់ស្រោចស្រពលើសពីតម្រូវការនៅក្នុងរដូវវស្សា តែ មិនមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពនៅរដូវប្រាំងដោយសារប្រព័ន្ធស្រោច ស្រព និង អាងទឹកធម្មជាតិនៅក្នុងមូលដ្ឋានទាំងនោះ មិនទាន់បានធ្វើការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ។ តែក្រសួងបានគិតគូរនិងក៏ដល់ពេលត្រូវធ្វើការ សិក្សាដើម្បីឈានទៅអនុវត្តដែរ៕/B

Football news:

Recently, Mueller did not want to renew his contract with Bayern. Now he's turning the football around
The baby may get angry and leave. Luis Suarez Miramontes about Messi
Joan Laporta: bartomeu's Words are a manifestation of cowardice and failure
Neuer on Ter Stegen: a Great result for Bayern, but I don't want my teammates to experience this
Messi is painful to watch. He did not help with goals and assists, in his eyes – hopelessness
Barcelona will be fired after Selena 2:8 from Bavaria (Fabrizio Romano)
Neymar went further than Barca in the Champions League for the first time after moving to PSG