Cambodia

ក្រុមគ្រួសារអភិជនមួយនៅថៃ ជាប់ក្នុងបញ្ជីត្រកូលមានបំផុតទាំង ២៥ របស់ Bloomberg

ក្រុមគ្រួសារអភិជនរបស់ប្រទេសថៃ ម្ចាស់សម្ព័ន្ធក្រុមហ៊ុន Charoen Pokphand Group ហៅកាត់ CP បានជាប់ឈ្មោះក្នុងចំណោមគ្រួសារមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកប្រចាំឆ្នាំ ២០២០ របស់ Bloomberg។

បណ្តាញប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់អាមេរិក Bloomberg កាលពីថ្ងៃច័ន្ទ បានបញ្ចេញបញ្ជីគ្រួសារមានទ្រព្យសម្បតិ្តច្រើនបំផុតលើពិភពលោក ទាំង២៥ ប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះ គ្រួសារត្រកូល Chearavanont ដែលជាមហាសេដ្ឋីរបស់ថៃ ក៏ជាប់ឈ្មោះក្នុងបញ្ជីឆ្នាំនេះដែរ ឈរលើលេខរៀងទី ២១ ជាមួយទ្រព្យសម្បត្តិសរុប ៣០,៧ពាន់លានដុល្លារ។

ដោយឡែក ក្រុមគ្រូសារមានបំផុតឆ្នាំនេះ ធ្លាក់ទៅលើត្រកូល Walton ម្ចាស់អាជីវកម្មលក់បន្តធំបំផុតលើលោក Walmart ដែលមានទឹកប្រាក់សរុបដល់ទៅ ២១៥ពាន់លានដុល្លារ។

ជាមួយគ្នានេះ ក្រុមគ្រួសារត្រកូល Mars របស់អាមេរិក ម្ចាស់សហគ្រាស អាជីវកម្មផ្តោតលើសេវាថែទាំសត្វចិញ្ចឹម ឈរនៅលេខរៀងទី ២ ជាមួយទឹកប្រាក់ ១២០ពាន់លានដុល្លារ តាមពីក្រោយដោយគ្រួសារត្រកូល Koch សហគ្រិនជោគជ័យក្នុងវិស័យឧស្សាហកម្មអាមេរិក ដែលមានទ្រព្យសម្បត្តិសរុប ១០៩,៧ពាន់លានដុល្លារ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័ន្ធ៖

Football news:

Barcelona announced Suarez's move to Atletico
Barcelona will receive 2 million euros for the transfer of Suarez in the seasons when Atletico reaches the 1/4 finals of the Champions League
Chelsea's newcomers came off in the League Cup: Havertz scored a hat-trick (the first of his career), Chilwell an assist, Silva played an hour
Manchester United will lose 139.39 million pounds if the Premier League season is held without spectators - the most in the League
Ruediger - Barcelona's priority transfer target
Arsenal have won 6 matches in a row
Inter midfielder vesino is In talks with Napoli. He was offered to Zenit