Cambodia

ក្រុមហ៊ុន​មួយ​ប្រកាស​សម្ភោ​ធ​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ព្រឹក​មិញ​នេះ ក្រុមហ៊ុន ហ៊ុន ទី ដែលមាន​ទីតាំង​ស្ថិត នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី សម្ពោធ​ជា​ផ្លូវការ​នៃ​ការនាំចេញ​ផ្លែស្វាយ ស្រស់​កម្ពុជា​ចំនួន ៨០​តោន ចេញទៅ​កាន់ ទីផ្សារ​ប្រទេស​ចិន​ដោយ​ត្រង់​។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូល រួម​ពិធី​នេះ ដោយផ្ទាល់ ខណៈដែល លោក វ៉ាង វេន​ធៀន ( Wang Wentain) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិត​បាន​ចូលរួម​តាម​កម្មវិធី Zoom ។

​នាឱកាស​នោះ លោក វ៉ាង វេន​ធៀន បាន​ថ្លែងថា កម្មវិធី នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ វិវឌ្ឍន៍​រីកចម្រើន​លើ វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុងតែ​ប្រយុទ្ធ ប្រឆាំង​យ៉ាង​ពេញ​សមត្ថភាព​ជាមួយ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​លោក​បាន​បន្តថា ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ចិន​ក៏បាន​ជួយឧបត្ថម្ភ​វ៉ាក់សាំង​កូ​វីដ -១៩ ជូន​រាជរដ្ឋាភិបាល​កម្ពុជា​និង​ដោយឡែក​វិស័យ​កសិកម្ម​វិញ​បាន​ជួយឧបត្ថម្ភ​វ៉ាក់សាំង ការពារ​ជំងឺឆ្លង​គោ​-​ក្របី​ផងដែរ​។

​លោក ឯកអគ្គរដ្ឋទូត​បាន​បន្តថា កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ និង​ជាពិសេស​វិស័យ​កសិកម្ម បាននិងកំពុង​មា​នវ​ឌ្ឍ​នភា​ព​គួរ​ឲ្យ កត់សម្គាល់ ជាក់ស្តែង​កសិផល​កម្ពុ​ជា ជាពិសេស​ផលិតផល​ផ្លែ​ចេកអំបូង​លឿង​ស្រស់ កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន ហើយ​បរិមាណ​នាំចេញ​ហក់​ឡើង​ខ្ពស់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​លោក​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ផលិតផល​ផ្លែស្វាយ ស្រស់​កម្ពុជា​ក៏​នឹងមាន​វាសនា​ដូច​ផ្លែ​ចេកអំបូង​លឿង​ផងដែរ​នាពេល​អនាគត​ដ៏​ខ្លី​។

​លោក​បាន​បញ្ជាក់ថា “​សមិទ្ធផល​នេះ ប្រាកដជា​នឹងចូលរួម​ចំណែក​ផ្តល់ឱកាស​ឲ្យ កសិផល​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ទីផ្សារ​ចិន​ដោយ​ត្រង់ ដែល​សកម្មភាព​នេះ​ពិតណាស់ នឹងចូលរួម​លើកកម្ពស់​តម្លៃបន្ថែម​ក​សិ​ផល ពង្រីក និង​ពង្រឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ ស្វាយ បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​រក្សា​សុខភាព​សេដ្ឋកិច្ច​គ្រួសារ​កសិករ និង​ក្រុមហ៊ុន​វិនិយោគ​ក្នុង និង​ក្រៅប្រទេស​”​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អគ្គ រដ្ឋបាល​គយ ស្ថានទូត​ចិន ជាពិសេស​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ពិនិត្យ និង​វាយតម្លៃ​លើ​គុណ ភាព និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ ផលិតផល​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា ហើយ​ឈានទៅ​សម្រេច​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ ផលិតផល​នេះ​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ជា​ផ្លូវការ​ដូចដែល​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទ​ទួ​ច​ចង់បាន ហើយ​ជា​ប្រត្យក្ស គឺ​ព្រឹត្តិការណ៍​ដែល​យើង​កំពុងតែ​ប្រារព្វ​នាពេលនេះ​។

​លោក​បាន​បន្តថា សមិទ្ធផល​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សម្រេចបាន នា​ថ្ងៃនេះ គឺ​ប្រាកដ​ណាស់​មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយជ្រោមជ្រែង និង​ផ្តល់​កិច្ច សហការ​គ្រប់បែបយ៉ាង​ពី​គ្រប់​ភាព​គី​ពាក់ព័ន្ធ ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជា​និច្ចកាល​គាំទ្រ ជំរុញ លើកទឹកចិត្ត និង​ផ្តល់​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ ធ្វើ​ឲ្យ​ក្រសួង​ឈានទៅ​ចុះ​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រទេស​ចិន​” កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។

​លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា​ព្រឹត្តិការណ៍​នាពេលនេះ គឺជា​ការចាប់ផ្តើម​ជា​ផ្លូវការ នៃ​ផលិតផល​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​នឹងត្រូវ​បាន​ហូរ​ចេញ​ជា​បណ្តើរ​ដោយ​ត្រង់​ទៅកាន់​ប្រទេស​ចិន ព្រមជាមួយ​អត្ថប្រយោជន៍​ជាច្រើន​អនេក​ដែល​កសិករ ម្ចាស់​ចំការ និង​អាជីវករ​នឹង​ទទួលបាន​ពី​ភាពជោគជ័យ​ដ៏​ធំធេង​នេះ​។ លើសពីនេះ​វិស័យ​ផលិតកម្ម ស្វាយ​ស្រស់​នឹង​ត្រូវបាន​លើក កម្ពស់ និង​មានតម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​ទីផ្សារ​ជា​បណ្តើរៗ ជាពិសេស​នឹង​ស្រូបយក​ពលកម្ម​ក្នុងស្រុក​បាន​កាន់តែច្រើន​ផែ​ម​ទៀត បង្កើត​ការងារ តម្លៃបន្ថែម និង​ប្រាក់ចំណូល​។​ល​។

​ឆ្លៀត​យក​ឱកាស​ដ៏​ពិសេស​នេះ លោក រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម និង​សហការ​ឲ្យ​បាន​ពេញលេញ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ធ្វើយ៉ាងណា​ច្បាម យក​ឱកាស​មាស​ដែល​កំពុងមាន​ក្នុង​ដៃ​ឲ្យ​បាន ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ជំរុញ​កំណើន សេដ្ឋកិច្ច និង​និរន្តរភាព​ផលិតកម្ម​ហើយ​សង្ឃឹមថា​កសិផល​ក​ម្ពុ​ជា​ផ្សេងៗ​ទៀត​នឹងមាន ឱកាស​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​ថែមទៀត ពិសេស​ទីផ្សារ​ចិន ដោយ​ឈរលើ​ស្តង់ដារ​គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​៕​/PC

Football news:

Donnarumma passes medical for PSG in Rome
The sad story of the coach who led Denmark to Euro 1992 gold. He did not wait for recognition at home
Dembele will not play at the Euro again due to injury. He has left the French national team
Russian referee Sergey Karasev will work on the Euro 2020 match between Germany and Hungary
The Schmeichels are a unique goalkeeping dynasty. But Casper has long been hampered by the greatness of his father
Laporta about the Super League: The project is alive. We will not apologize to UEFA for being the masters of our own destiny
Barcelona will sell 19-year-old winger de la Fuente to Marseille for 3.5 million euros