Cambodia

ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប បានរៀបចំទទួលស្វាគមន៍ទស្សនកិច្ចពិសេស របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G

ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប បានរៀបចំទទួលស្វាគមន៍ទស្សនកិច្ចពិសេស របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G

ភ្នំពេញ៖ ២៣ កញ្ញា ២០២០ ថ្ងៃនេះ រ៉ូយ៉ាល់គ្រុប មានកិត្តិយសទទួលបានការអញ្ចើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរអមដោយគណៈប្រតិភូរបស់លោក សម្រាប់ដំណើរទស្សនកិច្ចពិសេសមួយដើម្បីពិភាក្សាពីការត្រៀមខ្លួនសម្រាប់បណ្តាញ 5G ។
ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដោយអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែគាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីការចាប់ផ្តើមបង្កើតក្រុមហ៊ុន ខេម ជី្ជ អេស អេម ឆ្នាំ ១៩៩៦មកម្ល៉េះ ។

ក្រុមហ៊ុន ខេម ជី្ជ អេស អេម ដែលមានឈ្មោះជា សែលកាត បាននឹងកំពុងបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយនៅតែបន្តមានកម្មសិទ្ធិម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ ភាគរយហើយបានវិវត្តន៏ពីបណ្តាញសេវា 2G 3G 4G និងឥឡូវនេះគឺឈានដល់បណ្តាញ 5G ។

ដំណើរទស្សនកិច្ចនេះរួមមានការបង្ហាញយ៉ាងហ្មត់ចត់អំពីការត្រៀមខ្លួនរបស់សែលកាត សម្រាប់បណ្តាញ 5G រួមទាំងការបង្ហាញផ្ទាល់នៃការធ្វើតេស្ត 5G Standalone (SA) ដែលបានបង្ហាញតាំងពីខែតុលាឆ្នាំ ២០១៩ ហើយឥឡូវនេះឈានដល់ល្បឿនលឿនជាង ១,៨ ជីហ្គាបីតក្នុងមួយវិនាទី ដែលជាល្បឿនខ្ពស់បំផុតដែលសម្រេចបាននៅកម្ពុជា។

បទបង្ហាញពិសេសមួយទៀតក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនវីង ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួន ក្នុងការធ្វើឌីជីថលនីយកម្ម និងវិវឌ្ឍកម្មនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបមានប្រសាសន៍ថាបណ្តាញ 5G នឹងក្លាយជាការឈានមុខគេមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ហើយយើងត្រូវតែត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា និងធានាថាវានឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនឧស្សាហកម្មក្នុងស្រុក និងការរស់នៅរបស់ប្រជាជន។

អ្នកឧកញ៉ាបានបន្តទៀតថា“ ពួកយើងចង់ឱ្យកម្ពុជាក្លាយជាគោលដៅបច្ចេកវិទ្យា 5Gដ៏លេចធ្លោបំផុតមួយ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាជម្រុញឱ្យក្រុមហ៊ុនខ្មែរទាំងតូចទាំងធំ ក្លាយជាក្រុមហ៊ុនដែលអាច ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះដំបូងគេ” ។

អ្នកឧកញ៉ាបន្ថែមទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប នឹងដឹកនាំឌីជីថលរបស់កម្ពុជាក្នុងការគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០ ។

ក្នុងនាមជាក្រុមហ៊ុនជំនាញផ្នែក ICT ដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមជួយគាំទ្រដល់រាជរដ្ឋាភិបាល រួមទាំងផ្នែកសន្តិសុខ និងស្ថេរភាពសេដ្ឋកិច្ចជាតិផងដែរ៕

Football news:

The 37-year-old Ribery is at the top of Serie A in pressing, dribbling, speed and assists. And educates young and thinking about becoming a coach
Real Madrid want to resolve the issue of Ramos' contract as soon as possible
Leonardo spoke with Mbappe's representatives about the contract extension. The player wants to know how the club will develop
Salzburg coach Marsh: Atletico are no different from Lokomotiv in their style of play. The difference in the level of players
Bartomeu and his Directors can resign tomorrow if the vote of no confidence is not postponed
Luka Modric: would Exchange the Golden ball for Croatia winning the world Cup
We've taken apart Bale's Golf skills with the pros. It seems that Gareth trains 15 hours a week