ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​ក្រុមការងារ​ចុះជួយ​ស្រុក​កំរៀង​ដឹកនាំ​ដោយ​លោក​សឿ​ម​ប៊ុន​រិ​ទ្ធិ​អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំរៀង​ព្រមទាំង​មន្ត្រី​ក្រុមការងារ​ចុះជួយ​ស្រុក​-​ឃុំ​។​បាន​ផ្តួច​ផ្តើមគំនិត​គ្នា​ក្នុង​ការចូលរួម​បុណ្យកាន់បិណ្ឌ​វេន​ទី​១៣​ដោយ​ប្រគេន​ទេយ្យទាន​និង​បច្ច័យ​ចំពោះ​ព្រះសង្ឃ​វត្ត​ចំនួន​៣​ក្នុង​ឃុំ​/​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​

​ក្នុងនោះ​រួមមាន​៖​វត្ត​ក្បាលដំរី​ហៅ​(​វត្ត​ឡាក់​ហុក​ពីរ​),​វត្ត​បឹង​អូរ​ជាង​និង​វត្ត​កំរៀង​និង​ចូលរួម​រាប់បាត្រ​ប្រគេន​ព្រ​សង្ឃ​ដើម្បី​ឧទ្ទិស​មគ្គផល​ដល់​បុព្វការី​ជន​និង​ញាតិ​កា​ទាំង​៧​សន្តាន​ដែល​បាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​សុគតិភព​។​

លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថាៈ​ទេយ្យទាន​គ្រឿងឧបភោគ​-​បរិភោគ​រួមមាន​:​អង្ករ​៦​ការុង​,​ទឹក​សុទ្ធ​៣០​កេស​,​មី​៣០​កេស​,​ទឹកដោះគោ​៣៦​កំប៉ុង​,​ទឹកត្រី​ទឹកស៊ីអ៊ីវ​៤​យួរ​។​បច្ច័យ​មួយចំនួន​ដែល​បាន​នាំយកទៅ​ចូលរួម​ក្នុង​វេន​កាន់​បិ​ណ្ទី​១៣​ទាំង​៣​វត្តមាន​ថវិកា​ប្រមាណ​៥​លាន​រៀល​ប្រគេន​ដល់​ព្រះចៅអធិការ​វត្ត​និង​គណ​:​កម្ម​ការ​វត្ត​សម្រាប់​យកទៅ​កសាង​សមិទ្ធផល​នានា​នៅ​ក្មុង​វត្ត​ទាំង​៣​ក្នុង​ឃុំ​កំរៀង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម