Cambodia

ក្រុមមន្ត្រី​ចុះ​សិក្សា​ជួសជុល​កំណាត់​​ផ្លូវ ចំនួន ៦​ខ្សែ ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្តពោធិសាត់

ចែករម្លែក


ដោយៈ រិ​ទ្ធិ​សែន / ពោធិសាត់ៈ លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​, លោក សួស គង់ រដ្ឋលេខាធិការ​ប្រចាំការ និង​លោក ភួង សោភា រដ្ឋលេខាធិការ​ក្រសួង​អភិ​វឌ្ឍន៍ជនបទ នា​ថ្ងៃទី​២៧-២៨ ខែតុលា ឆ្នាំ​២០២០ បាន​ដឹកនាំ ក្រុមការងារ​បច្ចេកទេស ចុះ​សិក្សា និង​ជួសជុល​ជាបន្ទាន់ នូវ​កំណាត់​ផ្លូវ និង​សំណង់​សិល្បការ ចំនួន​៦​ខ្សែ ដែល​​រង​ការខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង ឆ្នាំ​២០២០ នៅក្នុង​ខេត្តពោធិ៍សាត់​។​

​ការចុះពិនិត្យ​សិក្សា និង​ជួសជុល​ផ្លូវ​ជនបទ ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង ខាងលើនេះ គឺជា​ការឆ្លើយតប​ភ្លាមៗ តាម​អនុសាសន៍​ណែនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ចាត់​ឱ្យ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​សិក្សា និង​ជួសជុល​ឡើងវិញ​ជាបន្ទាន់ នូវ​ផ្លូវ​ជនបទ ដែល​រង​ខូចខាត ដោយសារ​ទឹកជំនន់ ដើម្បី​សម្រួល​ចរ​រាច​រណ៍ ក៏ដូចជា ការដឹកជញ្ជូន​កសិផល របស់​ប្រជាពលរដ្ឋ ទៅកាន់​ទីផ្សារ បាន​រហ័ស​ជាពិសេស ដើម្បី​ជួយ​ប្រជាពលរដ្ឋ ពេល​លក់​ផល​កសិកម្ម ដោយ​រក្សាបាន​តម្លៃ​ខ្ពស់ និង​មិនឱ្យ​ឈ្មួញ​បង្អាប់​តម្លៃ និង​ការធ្វើដំណើរ ដឹកជញ្ជូន​អ្នកជំងឺ​ស្ត្រី​មាន​ផ្ទៃពោះ ទៅកាន់​មណ្ឌល​សុខភាព និង​មន្ទី​ពេទ្យ បាន​រហ័ស ។​

​បើ​យោងតាម​របាយការណ៍ របស់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ស្ដីពី​ស្ថិតិ​ផ្លូវ និង​សំណង់​សិល្បការ ដែល​រង​ការខូចខាត ដោយសារ​ទឹកជំនន់ ទឹកភ្លៀង គិត​ត្រឹម​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ មាន ៦ ខ្សែ ក្នុងនោះ​មានៈ ១-​ផ្លូវ​ក្រួស​ក្រហម (​រលួស​) ក្នុង​ឃុំ​បឹង​កន្ទួត និង​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ និង​ឃុំ​កញ្ជរ ស្រុក​កណ្តៀង ប្រវែង ១១.១០០​ម៉ែត្រ រង​ការខូចខាត លិច​ទឹក ៤.០០០​ម៉ែត្រ និង​ដាច់​តួ​ផ្លូវ ២.៥០០​ម៉ែត្រ​។ ២-​ផ្លូវ​ក្រួស​ក្រហម (​ទួល​ចារ​-​កែវ​មុនី​) ក្នុង​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ និង​ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ប្រវែង ៩.៣០០ ម៉ែត្រ រង​ការខូចខាត លិច​ទឹក ៤.៣២០ ម៉ែត្រ និង​ដាច់​តួ​ផ្លូវ ១.៨០០ ម៉ែត្រ​។ ៣-​ផ្លូវ​ក្រួស​ក្រហម (​ទួល​គ្រួស​-​វត្ត​ឯក​) ក្នុង​សង្កាត់​រលាប និង​សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ប្រវែង ៤.៩០០ ម៉ែត្រ រង​ការខូចខាត លិច​ទឹក ២.៤០០ ម៉ែត្រ និង​ដាច់​តួ​ផ្លូវ ២.០២០ ម៉ែត្រ​។ ៤-​ផ្លូវ​កៅស៊ូ ២ ជាន់ (​កោះ​ជុំ​) ក្នុង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ និង​ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ប្រវែង ១៨.១០០ ម៉ែត្រ រង​ការខូចខាត លិច​ទឹក ៨.៤៣០ ម៉ែត្រ និង​ដាច់​តួ​ផ្លូវ ១.៦៨០ ម៉ែត្រ​។ ៥-​ផ្លូវ​ក្រួស​ក្រហម (​វត្ត​បន្ទាយ​ត្រោក​+​វត្ត​ស្យា​) ក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ប្រវែង ១.៩០០ ម៉ែត្រ រង​ការខូចខាត លិច​ទឹក ១.០០០ ម៉ែត្រ និង​ដាច់​តួ​ផ្លូវ ៦០០ ម៉ែត្រ ។ ៦-​ផ្លូវ​ក្រួស​ក្រហម (​បាក់​ត្រា​+​អូរ​រកា​+​ស្វាយប៉ាក​) ក្នុង​ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ប្រវែង ១៧.៤០០ ម៉ែត្រ រង​ការខូចខាត លិច​ទឹក ១០.៦០០ ម៉ែត្រ និង​ដាច់​តួ​ផ្លូវ ៦.៨៨៥ ម៉ែត្រ ៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Holand continues to insist that he is a monster. Fastest in the history of the Champions League scored 15 goals (and added 16)
Koeman on the victory over Dynamo Kyiv: We achieved our goal-we reached the playoffs
Solskjaer on 4:1 with Istanbul: Manchester United played intensely, enjoyed the match. We want to be 1st in the group
Forward Ferencvaros Troll Cristiano: celebrated a goal in his style. Ronaldo responded with a goal and a very angry look
Morata scored 5 goals in 4 games in the Champions League for Juve. His best result is 5 in 12 games in the 2014-15 season
Holand has scored 15 goals in the Champions League the fastest. 7 games better than the record
Ludicrous omission of the Champions League match: the Brugge forward did not want to transfer to the bus, and he was kicked out