Cambodia

ក្រុមអ្នកឃ្លាំមើលនិយាយថា សមាជិកគ្រួសាររបស់លោក ហ៊ុន សែន និងមន្រ្តីជិតស្និទ្ធរបស់លោកកំពុងក្តោបក្តាប់សេដ្ឋកិច្ចជាតិស្ទើរគ្រប់វិស័យ ដោយយកលោក ហ៊ុន សែន ជាបង្អែក

មុខរបរ អាជីវកម្ម ក្រុមហ៊ុនធំៗ ទាក់ទងនឹងធនធានធម្ម ជាតិ ជាសម្បត្តិជាតិក្នុងទឹកដីខ្មែរ ទាក់ ទងនឹងសេដ្ឋកិច្ចជាតិ  ភាគច្រើនគ្រប់គ្រង កាន់កាប់ ចាត់ចែងដោយមនុស្សក្នុងត្រកូល ហ៊ុន ឬ ជិតស្និទ្ធបំផុតនឹងត្រកូល ហ៊ុន ហើយចែករំលែកទៅដល់សាច់ញាតិ មិត្តភក្តិ ក្លើម្រាក់ ជាសាខាពីលើចុះក្រោម ប្រៀបបាននឹងដើមជ្រៃផ្តល់ម្លប់ត្រឈឹងត្រឈៃ។ គេចងចង្កោមគ្នាជាក្រុម ជាពួក ជាបក្ស រក្សា ពឹងពាក់ រស់នឹងគ្នា ការពារគ្នាទៅវិញទៅមក។ នៅស្រុកខ្មែរ ជ្រៃជាពពួកដើមឈើរឹតរួត ព័ទ្ធព័ន្ធគេឯងដែលដុះជិតជាប់ជាមួយ។ ចាស់បុរាណខ្មែរតាមតំបន់ខ្លះ ហៅមនុស្សជញ្ជក់យកប្រយោជន៍ពីគេឯង ថាមនុស្សជ្រៃ។ មនុស្សជ្រៃមិនខ្វល់អំពីអ្នកដទៃទេ គឺធ្វើយ៉ាងណាឲ្យតែខ្លួនរស់ មានបានម្នាក់ឯង។ ចាស់ៗថា កុំរស់ក្បែរមនុស្សជ្រៃ។

គេថា គេបានទទួលសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋខ្មែរ ឲ្យគេគ្រប់គ្រងនរគខ្មែរ ជាស្តេច ជានាហ្មឺន មន្រ្តី រាជការ ជាប៉ូលិស ទាហាន មានសក្តិយសខ្ពង់ខ្ពស់ត្រដែតត្រដឹម ប៉ុន្តែ គេគ្មានមេត្តា ករុណា មុទិតា ឧបេក្ខា ដល់ប្រជា ពលរដ្ឋដែលគេគ្រប់គ្រងដឹកនាំនោះទេ។ ប្រជាពល រដ្ឋខ្មែរគ្រាន់តែទាមទាររស់រានប្រកបដោយសិទ្ធិ សេរីភាព យុត្តិធម៌ ក៏គេមិនអនុញ្ញាតដែរ។ គេតម្រូវឲ្យពលរដ្ឋរស់តាមគេ កុំតវ៉ា កុំទាមទារ កុំរិះគន់ ទោះជាពួកគេក្បត់ផលប្រយោជន៍ពលរដ្ឋយ៉ាងណាក៏ដោយ។

សប្តាហ៍មុន យើងបានផ្សាយអំពី ទ្រព្យធនលួចលាក់សែ ហ៊ុន នៅក្រៅប្រទេស ជាក្មួយ ជាអាជីវករ ជាមន្រ្តីជិត ស្និទ្ធនឹងគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចជាគ្រួសារមេនគរបាលជាតិ នេត សាវឿន រដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន មេឈ្មួញឈើ និង ឈ្មួញដីធ្លី ជឹង សុភាព ហៅយាយ ភូ និង ឡាវ ម៉េងឃិន។ ក្រុមឈ្មួញខ្លះ ពួកមន្រ្តីពុករលួយខ្លះ ទទួលបានការគាំពារដោយលោក ហ៊ុន សែន ក្រុមឈ្មួញខ្លះទៀត ពួកមន្រ្តីខិលខូចខ្លះទៀត ការពារដោយអង្គភាពនៃកងយោធពលខេមរភូមិន្ទ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខពិសេស ចុះហត្ថ លេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ ស្តីអំពីការចងសម្ព័ន្ធមេត្រីភាពរវាង អង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន− អង្គភាពស៊ីវិល។

ក្រុមហ៊ុនអាជីវកម្មធំៗដុះដូចផ្សិតក្នុងប្រទេសកម្ពុជា មានវត្តមាន មានទីតាំង មានឈ្មោះជាសាធារណៈ ជាអាជីវ កម្មស្របច្បាប់ ប៉ុន្តែ ព័ត៌មានអំពីក្រុមហ៊ុនអាជីវកម្មទាំង អស់ដែលមានឈ្មោះកូន កូនប្រសា និង ក្មួយលោក ហ៊ុន សែន ត្រូវគេលាក់ជិតគ្មាននរណាក្រៅដឹងបាន

ឡើយ។ តាមសេចក្តីរាយការណ៍ស៊ើបអង្កេតពីអង្គការឃ្លាំមើលឧក្រិដ្ឋកម្មអន្តរជាតិលើអាជីវកម្ម Global Witness ឆ្នាំ២០១៦ ត្រកូល ហ៊ុន និង បក្ខ ពួក គ្រប់គ្រង កាន់កាប់ ចាត់ចែង ក្រុមហ៊ុន មានដូចតទៅនេះ៖

ជំនួញ, ហិរញ្ញវត្ថុ, កន្លែងសម្រាកនិងកម្សាន្ត, ទេស ចរណ៍, ហាងលក់រាយ, សំណង់និងអចលនទ្រព្យ, រ៉ែ, ថាមពល, បណ្តាញសារព័ត៌មាន, ដឹកជញ្ជូន, កសិកម្ម, ទូរគមនាគមន៍, ល្បែងស៊ីសង, ការងារជំនាញវិជ្ជាជីវៈខាងច្បាប់និងពន្ធដារ, របរផលិតកម្ម, ការងារសន្តិសុខ, តំបន់សេដ្ឋកិច្ចពិសេស, សម្លៀកបំពាក់, ព្រៃឈើ និង ឱសថដ្ឋាន។

កូនប្រសាលោក ហ៊ុន សែន សុខ ពុទ្ធាវុធ កូនលោក សុខ អាន ប្តីរបស់ ហ៊ុន ម៉ាលី កូនស្រីពៅលោក ហ៊ុន សែន ជាប្រធានអគ្គនាយកបណ្តុំក្រុមហ៊ុនថាមពល សោមា (Soma Energy Group) ដែលចុះបញ្ជីក្នុងក្រសួង ពាណិជ្ជកម្មថាមានទុន ១០លានដុល្លារ។ ហ៊ុន ម៉ាលី ជាប្រ ធានក្រុមហ៊ុន ទីប្រជុំហាងទំនិញទំនើបទី១ (Mall) TK Avenue, ទាំងពីរនាក់ប្តីប្រពន្ធ មានក្រុមហ៊ុនឱសថ Decampharma, Stone Grille, ក្រុមហ៊ុនផ្សាយពាណិជ្ជ កម្ម Moon Media, ក្រុមហ៊ុនផ្គត់ផ្គង់ភ្លើងអគ្គិសនីឯកជន (Cambodia Electricity Private), ក្រុមហ៊ុនផលិតគ្រឿងឧបភោគបរិភោគ (Cambodia Food Industries Co.), ជាប្រធាន សមាគមអង្ករ។ ក្រៅពីក្រុមហ៊ុន សោមា សុខ ពុទ្ធាវុធ គ្រប់គ្រង កាន់កាប់ ចាត់ចែង ឬ មានចំណែកក្នុងក្រុមហ៊ុន៖

សោមា អេវើហ្រ្គីន (Soma Ever Green), Soma Kova Holding, Tela E&P, សោមា សំណង់និង អភិវឌ្ឍន៍ (Soma Construction & Development), ក្រុមហ៊ុន ភ្នំ ពេញកាណូត−កប៉ាល់ជិះ (Phnom Penh Boat Ride Co.)។

ហ៊ុន តូ ជាក្មួយក្នុងត្រកូល ហ៊ុន ដែលមានឈ្មោះជំពាក់ ជំពិនក្នុងរបរជួញគ្រឿងញៀន និង លាង លុយកខ្វក់ ជានាយក គ្រប់គ្រងបណ្តាញស្ថានីយ៍ប្រេងឥន្ធនៈឈ្មោះ LHR Asean។ ក្រៅពីនោះ ហ៊ុន តូ និង ភរិយាជនជាតិថៃ ឈ្មោះ Thai Jackie Tai Hien គ្រប់គ្រង កាន់កាប់ ចាត់

ចែង ឬ មានចំណែកក្នុងក្រុមហ៊ុន៖

HTK, HTTK, Gold Quest, LHR Asean អាហរ័ណ នីហរ័ណ (Import & Export), ក្រុមហ៊ុន វិនិយោគទុន LHR Asean, ក្រុមហ៊ុន Camcorp Capital Group, និង Camcorp Capital Investment Group។

កូនស្រី ហ៊ុន ម៉ាណា ប្រពន្ធឧត្តមសេនីយ៍ឯកប៉ូលិស ឌី វិជ្ជា កូនប្រុសអតីតមេនគរបាលជាតិ ហុក ឡងឌី គ្រប់ គ្រង កាន់កាប់ ចាត់ចែងក្រុមហ៊ុនចំនួន ១៨ និង មានចំណែកក្នុងក្រុមហ៊ុន ៤ ទៀត សរុបចំនួន ២២ក្រុមហ៊ុន ដែលចុះបញ្ជីថាមានទុនហ៊ុនចំនួន ៦៦លានដុល្លារ។ ក្រុមហ៊ុនទាំងនោះមាន៖

បណ្តាញផ្សព្វផ្សាយព័ត៌មាន (Media) មានដូចជា វិទ្យុ, ទូរទស្សន៍ បាយ័ន, កាសែត កម្ពុជាថ្មី, មានចំណែកក្នុងក្រុមហ៊ុន ទូរគមនាគមន៍ K ថោងហួត (K Thong Huot Telecom) ចែកចាយទូរ ស័ព្ទដៃ ណូគ្យៀ (Nokia) ទូទាំងប្រទេស, សាជីវកម្ម NVC ផលិតទឹកបរិសុទ្ធ វីតាល់ (Vital) ផ្សព្វផ្សាយដោយក្រសួងទេសចរណ៍សម្រាប់ក្នុងពិធីបុណ្យជាតិ, ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមផ្លូវ Moon Media, ដែលមាន ហ៊ុន ម៉ាលី ជានាយិកា មានក្រុមហ៊ុនបរទេសជួលផ្សាយ ដូចជា Credit Card Visa, ក្រុមហ៊ុនផលិតផលប្រើប្រាស់ Unilever, Procter & Gamble, ហុងដា (Honda), Mango, ក្រុមហ៊ុន សារមន្ទីរជាតិអង្គរ ដែលមានទុនហ៊ុន ២លានដុល្លារកន្លះ។

ក្រៅពីនេះ ហ៊ុន ម៉ាណា ជាប្រធាន ក្រុមហ៊ុនអាជីវកម្មអាកាសចរណ៍ស៊ីវិលជួលជិះកម្សាន្ត Heli-star, Star Aviation, Star Airline, មានចំណែកក្នុងក្រុមហ៊ុនផ្តល់ទុន Royal Group Investment Company ដែលមានឧកញ៉ា គិត ម៉េង ជាប្រធាន, ជាតំណាងឲ្យក្រុមហ៊ុន NH Holding ទាក់ទងនឹងក្រុមហ៊ុនសំណង់ បងប្អូន៥នាក់ របស់ឧកញ៉ា ឡាវ ម៉េងឃិន, ជាប្រធានក្រុមហ៊ុនហិរញ្ញវត្ថុ  Oasis Cambo Investment Group និង Oasis Cambo Investment, មានហ៊ុន ៦% ក្នុងក្រុមហ៊ុនទូរស័ព្ទដៃ Metfone ជាសាខារបស់ក្រុមហ៊ុន វៀតតែល (Viettel) គ្រប់គ្រងដោយក្រសួង ការពារជាតិយួន។

អ្នកចូលហ៊ុននឹង ហ៊ុន ម៉ាណា គឺអ្នកស្រី ទាវ ទឿន ភរិយាលោករដ្ឋមន្រ្តីការពារជាតិ ឧត្តមសេនីយ៍ ទៀ បាញ់។ ហ៊ុន ម៉ាណា មានចំណែកហ៊ុន និង ជាប្រធានក្រុមហ៊ុន Dragon Royal Group ខាងសំណង់សណ្ឋាគារនិងផ្ទះ ល្វែងលក់ condominium សាខាក្រុមហ៊ុនទូរគនាគមន៍ Dragon Royal Telecomm ចុះក្នុងបញ្ជីទុនហ៊ុនប្រមាណ ២លានដុល្លារ, គ្រប់គ្រងចំណែកហ៊ុនក្នុងក្រុមហ៊ុនលក់សម្ភារៈ Lenovo-IBM, Pioneer, Electrolux ផ្តាច់មុខ។

មិនទាន់អស់ទេ ហ៊ុន ម៉ាណា និង បងប្អូន ៣នាក់ទៀត រួមជាមួយនឹងឧកញ៉ា លី យ៉ុងផាត់ និង ភរិយា គិម ហ៊ាង មានហ៊ុន និង ធ្វើជានាយិកាក្នុងក្រុមហ៊ុនថាមពលអគ្គិសនី Cambodia Elec-tricity Private ជាក្រុមហ៊ុនចែកចាយភ្លើងអគ្គិសនីធំទី២នៅប្រទេសកម្ពុជា។ ខាងមុខរបរសំណង់អចលនទ្រព្យ គ្រួសារត្រកូល ហ៊ុន ហ៊ុន ម៉ាណា ជាប្រធានក្រុមហ៊ុន អកគីដេ វីឡា ៣

(Orkidé Villa 3) ដែលម្ចាស់ក្រុមហ៊ុន Orkidé Villa គឺឧកញ៉ា ខៀវ ស ស៊ីលៀប ប្រើទុន ៣៥០លានដុល្លារ។

ពេជ្រ ចាន់មុនី កូនប្រសារលោក ហ៊ុន សែន ភរិយាឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត កូនច្បងលោក ហ៊ុន សែន គ្រប់គ្រង កាន់កាប់ ចាត់ចែង ឬ មានចំណែកក្នុងក្រុម ហ៊ុន៖

ក្រុមហ៊ុន ខ្មែរកៅស៊ូក្រែប, ក្រុមហ៊ុន G Gear Co., ក្រុម ហ៊ុន វិនិយោគទុន ស៊ីអិមអិន ស្តារ (CMN Star Investment), សាជីវកម្មផលិតផលកែលម្អសម្ផស្សស្រ្តី (Lady Cosmetic International Corporation), ក្រុមហ៊ុន Zenoteq Solution, ក្រុមហ៊ុនភាពយន្ត (Legend Cinema), ក្រុមហ៊ុនកំដរបរិយាកាសកម្សាន្ត (PMV Entertainment), ក្រុមហ៊ុន ចាត់ចែងប្រភេទម៉ាក (Brands Management, Ltd.)។

ភរិយាលោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នាមដើម ប៊ុន សាមហ៊ាង ក្នុងទសវត្ស ១៩៩០ ធ្លាប់មានហ៊ុនក្នុងក្រុមហ៊ុនប្រេងឥន្ធនៈ កម្ពុជា តេឡា។

ភាគបន្ត ផ្សាយនៅពេលក្រោយ។ ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានី វ៉ាស៊ិនតុន

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Gary Neville: We will discuss Tuchel's departure in 1.5-2 years, I am sure. This is how Chelsea works
Valery Gazzaev about his son in Siena: He's only 40, he needs to gain experience. The deputy of the State Duma Valery Gazzaev commented on the appointment of his son Vladimir as the head coach of Siena from the 4th division of Italy
Pedri about Barca: I got where I wanted to go. Learning is easier when there are good players around
Rangnick refused to take charge of Chelsea on an Interim basis
Bruno on van de Beke: I would not be happy if I was in Donny's position
Another quarter of an inch and I'd have lost an eye. Middlesbrough player Fry was kicked in the face, the referee did not give a penalty
Mueller congratulated Brady, who reached his 10th Super Bowl at the age of 43: You are a hero and an inspiration!