Cambodia

កុំ​ចេះតែ​ហ៊ាន​! ថើប​អណ្ដើក ខុស​បច្ចេកទេស​ត្រូវ​អណ្ដើក​ត្របាក់​ខាំ​គ្រឹប​

ចែករម្លែក

បុរស​ម្នាក់​បាន​រង​ការឈឺចាប់​យ៉ាងខ្លាំង​ត្រង់ចំណុច​បបូរមាត់​លើ​និង​ភ័យ​មិន​ស្ទើរ​បន្ទាប់ពី​គាត់​ឈ្ងោក​មុខ​ថើប​អណ្ដើក​យ៉ាង​ធំ​មួយ​ក្បាល​ខុស​បច្ចេកទេស​។​

​នៅពេល​បុរស​ឈ្មោះ ម៉ៃ ហ្គែ​ន​លី (Mike Ganley) វ័យ ២៨ ឆ្នាំ​មកពី​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) សហរដ្ឋ​អាម៉េរិក កំពុង​ស្ទូចត្រី​ជាមួយ​មិត្តភក្ដិ​ឈ្មោះ មែ​ត (Matt) វ័យ ២៨ ឆ្នាំ​នៅ​ក្រុង​បឺ​លីង​ថុ​ន (Burlington) ស្រាប់តែ​ប្រទះឃើញ​អណ្ដើក​បួន​ក្បាល​ស៊ីនុយ​សន្ទូច ហើយ​គាត់​ក៏​ស្រាវ​ខ្សែ​សន្ទូច​ចាប់បាន​មួយ​ក្បាល​ឡើងមក​លើគោក​។​

​តាមរយៈ​រូបភាព​ឃ្លី​ប​វីដេអូ​ទាំងនេះ គាត់​បាន​ឱប​បី​អណ្ដើក​ទម្ងន់​ប្រមាណ ១០ គីឡូ​នេះ​ក្នុង​ដៃ និង​ព្យាយាម​ឈ្ងោក​មុខ​ថើប​វា​។ ប៉ុន្តែ​រំពេច​នោះ​ស្រាប់តែ​វា​ហក់​ខាំ​បបូរមាត់​របស់គាត់​គ្រឹប ធ្វើឱ្យ​គាត់​ស្រែក​ទាំង​ភ័យ​ស្លន់ស្លោ​ដោយ​ការឈឺចាប់​។

​ក្រោយមក​គាត់​និយាយថា “​ខ្ញុំ​ស្មានតែ​ដាច់​សាច់​ចេញឈាម​កក្លាក់​ទៅហើយ ប៉ុន្តែ​សំណាងល្អ ដែល​វា​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នោះ​”​។​

​ឃ្លី​ប​វីដេអូ​ដែល​គាត់​បាន​បង្ហោះ​លើ​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ស្តា​ក្រាម​នេះ​ទទួល បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយមាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ ១៨៣.០០០ ដង​ក្នង​ពេល​ដ៏​ខ្លី​៕ ប្រែ​សម្រួលៈ​ខុម

Football news:

Twitter posted a post Name a player better than Phil Jones, then deleted it and apologized
Robbie Williams came up with a form for the club from England's underground. To drive for Port Vale, he gave his song to FIFA 2000 for free
Setien about the match with Bayern: the Game will be equal. Barca has something to say
Olmo scored for Atletico. This is his 1st goal for Leipzig in the Champions League
Xavi: Messi needs Barcelona and Barca needs Leo. If he is happy, the club will win more trophies
Ex-referee Andujar Oliver on Saul's fall: there Was a light touch of the goalkeeper, but it was not a penalty
Alfonso Davies: As a child, I adored Messi, and now I will defend against him