Cambodia

កូន​ ទម្លាយ​ទង្វើ​ឪពុក​ចិត្ត​អប្រិយ​ ដែល​រំលោភ​ខ្លួន​បាន​សម្រេច​​៤​លើក​ តាំងពី​ឆ្នាំ​២០១៨

កណ្ដាល ៖ ពិតជា​ដូច​ពាក្យចាស់​ពោល​ថា មនុស្ស​ដែល​ល្មោភ​តណ្ហា​ហើយ មិន​គិត​អ្វី​ទាំងអស់ ​សូម្បី​តែ​កូន​ខ្លួនឯង ​ក៏​ដាច់ចិត្ត​រំលោភ​ទាំង​រូបភាព​ព្រៃផ្សៃ ប្រៀប​ដូច​ជា​សត្វ​ត្រី​ស្តោ ស៊ី​កូន​ឯង។​

ជាក់ស្ដែង ​ឪពុក​ចិត្ត​អប្រិយ​ម្នាក់​ ​ធ្វើ​សកម្មភាព​រំលោភ​កូន​ខ្លួន​ឯង​សម្រេច​បាន​៤​លើក​ទើប​បែកធ្លាយ​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ។ ក្នុង​នោះ ដោយសារ​តែ​កូនស្រី​ ទ្រាំ​នឹង​ទង្វើ​ថោកទាប ឃោរឃៅ របស់​ឪពុក​ធ្វើ​មក​លើ​ខ្លួន​មិនបាន​។​

​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី​ ​ចំណុច​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ ចំពោះ​ថ្ងៃកើតហេតុ​ អំឡុង​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​មាន​ ឈ្មោះ រ៉ ស ដ ​ណ ភេទ​ស្រី អាយុ​១០​ឆ្នាំ​ ជន​ជាតិ​ខ្មែរ ជា​សិស្ស ទីលំនៅ​ភូមិ​ពពាល​ខែ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ ញ៉ែម ច័ន្ទដារ៉ា ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​/ឃុំ​កើត​ហេតុ មុខរបរ​លក់ដូរ ត្រូវជា​ឪពុក​បង្កើត​ជនរងគ្រោះ​។​

​តាម​ការ​បំភ្លឺ​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​បង្កើត​ បាន​ធ្វើ​សកម្មភាព​រំលោភ​សេព​សន្ថវៈ​លើ​ខ្លួន​ចំនួន​០៤​លើក​ ដោយ​លើក​ទី​១ កាលពី​ថ្ងៃខែ​មិន​ចាំ​ ឆ្នាំ​២០១៨ វេលា​យប់ ​មិន​ចាំ​ម៉ោង​ឪពុក​ខ្ញុំ​ឈ្មោះ ​ញ៉ែម ច័ន្ទដារ៉ា បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្តាយ​ខ្ញុំ ឈ្មោះ​ ស្រន សុ​ផេ​ន អាយុ​៣៧​ឆ្នាំ យ៉ាង​ខ្លាំង​។ ​ពេលនោះ បាន​ប្រហែល​កន្លះ​ម៉ោង​ ទើប​ឈប់ ក្រោយមក ​ម្តាយ​ខ្ញុំ​ បាន​គេង​ជាមួយ​បង​ប្រុស​ខ្ញុំ​ម្នាក់ទៀត​នៅ​ក្រៅ​បន្ទប់។ ចំណែក​ខ្ញុំ​ បាន​ទៅ​គេង​ជាមួយ​ឪពុក​នៅ​បន្ទប់​ក្នុង​ផ្ទះ។ ​រហូត​ដល់​ម៉ោង​១៨​និង​០០​នាទី​យប់ ឪពុក​ខ្ញុំ​ចាប់​សំរាត​សម្លៀកបំពាក់​ខ្ញុំ​ចេញ​អស់​ រួច​ធ្វើ​សកម្មភាព​រំលោភ​ខ្ញុំ​រហូត​បាន​សម្រេច។ បន្ទាប់ពី​រំលោភ​រួច ​ឪពុក​ខ្ញុំ​បាន​និយាយ​ថា បើ​ប្រាប់​ម្តាយ ​នឹង​សម្លាប់​ចោល ​រួច​ខ្ញុំ​មិន​និយាយ​អី​ទេ ​ក៏​លើក​ខោ​ស្លៀក​ដេក​លក់​ទៅ​។ លើក​ទី​២ រំលង​បាន​បី​ថ្ងៃ ​នៅ​ថ្ងៃខែ​មិន​ចាំ​ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១១​និង​០០​នាទី ​ម្តាយ​ខ្ញុំ​កំពុង​ធ្វើ​ម្ហូប​ហូបបាយ​នៅផ្ទះ​បាយ ​ឪពុក​ខ្ញុំ​បាន​ហៅ​ខ្ញុំ​ចូល​ក្នុង​បន្ទប់​ ហើយ​និយាយ​ថា បើ​ងែង​ប្រាប់​ម្តាយ​ងែង​ អញ​នឹង​សម្លាប់​ចោល​។ និយាយ​រួច​ហើយ​ ឪពុក​ ក៏បាន​ចាប់​រំលោភ​ខ្ញុំ​ជា​លើក​ទី​២​រហូត​បាន​សម្រេច​។​ លើក​ទី​៣ នៅ​ថ្ងៃខែ​មិន​ចាំ​ ក្នុង​ឆ្នាំ​២០១៨​ នៅ​មន្ទីរពេទ្យ​ជប៉ុន ​ម្តាយ​ខ្ញុំ​ឈឺពោះ​ឆ្លងទន្លេ​ប្អូន​ទី​៣ កាលពី​វេលា​ម៉ោង​ប្រហែល​១១​និង​០០​នាទី​ថ្ងៃត្រង់។ ​ឪពុក​ខ្ញុំ​ បាន​ជូន​ខ្ញុំ​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក​ ពេលនោះ​គាត់​បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​ខ្ញុំ​ពីក្រោយ ​រហូត​បាន​សម្រេច ​ជា​លើក​ទី​៣។​ លើក​ទី​៤ នៅ​ថ្ងៃ​មិន​ចាំ​ក្នុង ខែ​កក្កដា ​ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ឪពុក​ខ្ញុំ​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ខ្ញុំ​បាន​សម្រេច​ម្តង​ទៀត​នៅ​បន្ទប់ដេក ​ក្នុង​ផ្ទះ​ថ្មី​។​

​លុះដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ខណៈ​ឪពុក​ខ្ញុំ​គាត់​មិន​នៅផ្ទះ​គាត់​បាន​ចេញទៅ​លក់​នៅ​តាម​ខេត្ត​ ដោយ​ទ្រាំ​នឹង​សកម្មភាព​របស់​ឪពុក​មិនបាន ​ខ្ញុំ​ក៏​និយាយ​រឿងរ៉ាវ​ដែល​កើតឡើង​ប្រាប់​ម្តាយ​ខ្ញុំ​ទាំងអស់​។​

​រហូតដល់​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​០០​នាទី​ ទើប​ឈ្មោះ ស្រន សុ​ភេ​ន ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ ត្រូវជា​ម្តាយ​ជនរងគ្រោះ ​បាន​នាំ​ក្មេង​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​រួចមក​ កម្លាំង​ប៉ុស្តិ៍​ សហការ​​ជាមួយ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​ផ្ទះ​ជនរងគ្រោះ​ ហើយ​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​។​

​ក្រោយពី​សាកសួរ​រួច ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​មិនបាន​សារភាព​ថា​ ខ្លួន​បាន​ធ្វើ​សកម្ម​ភាព​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ជា​កូនស្រី​បង្កើត​នោះ​ឡើយ​។​

​ក្រោយពី​សាកសួរ​រួច ​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​នីតិវិធី៕
អត្ថបទ ៖ មុនី​

សូមចុចអាន ៖ ឃាត់ខ្លួន​ជាង​សំណង់​ម្នាក់ ​ដែល​ចូល​ក្នុង​បន្ទប់​ ចាប់​រំលោភ​យុវតី​ម្នាក់ ​បានសម្រេច ​​

ពិសី

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace