Cambodia

​កូនប្រុស​មេ​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​ពាក់​ផ្កាយ​ទាហាន​ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC)

​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុ​ទ្ធី​រ៉ា ក្របខ័ណ្ឌ​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ផង និង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង និង​ត្រូវជា​កូនប្រុស​បង្កើត​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១២០/១២៤៥ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

គួរ​រំលឹក​ជូន​ថា ឯកឧត្តម យ៉ិនទៀង ពុ​ទ្ធី​រ៉ា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​២៣១៤៧៧ (​ធ្លាប់​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៣/៧២៨ ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣) ធ្លាប់បាន​កាន់កាប់​មុខតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ Long Sorya Import Export Co.,Ltd. ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ឧបការី​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើ​អគ្គនាយក ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១១/២៩៦ ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១១ (​ដំឡើង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជ ក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៤១៧ ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦) និង​ធ្លាប់​បានតែងតាំង​ជា​សមាជិក​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម (​គជប​ភ​) មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៥/៦០៦ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ព្រមទាំង​ធ្លាប់​បានទទួល​ការដំឡើង​ថ្នាក់​ប្រចាំឆ្នាំ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​គ្រប់គ្រងរ​ដ្ឋ​បាល​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥​មក​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២១៨ ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ៕​

Football news:

Frank Lampard: Back in December, Chelsea were in great shape. I am concerned that we lost it so quickly
Rodgers on Leicester's fight for the championship: It's too early to say, but in the first half of the season we played consistently and at a high level
Only in one season in the Abramovich era did Chelsea score fewer points after 19 rounds than they do now. Then Mourinho was sacked after 16 games
Werner has not scored in 11 games in the Premier League. He has 1 goal in his last 15 games for Chelsea
Manchester United are ready to offer 12 million euros for defender Lance Medina. In September, he was called up to the Argentina national team for the first time
Player Eibar Enric and defender Girona Luna were sentenced to 2 years in prison on probation for publishing a video of a threesome
Bayern will play Egypt's Al-Ahly or Qatar's Al-Duhail in the Club World Cup semi-finals