logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

កូរ៉េខាងជើង​សាកល្បង​ទម្រ​បាញ់​រ៉ុក្កែត​ថ្មី​

ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ត្រួត​មើល​ការបាញ់​សាកល្បង​សព្វាវុធ​«​ទើប​ផលិត​ថ្មី​»​មួយ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ ។​

​យោធា​កូរ៉េខាងត្បូង បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​អ្វី​ទំនងជា​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​កាលពី​ថ្ងៃ​សៅរ៍ តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង​បាន​និយាយថា វា​ជា​ទម្រ​បាញ់​​រ៉ុក្កែត​ចម្រុះ​ខ្នាត​ធំ​។​

​វា​ជា​ការសាកល្បង​ចុងក្រោយ​បំផុត​ក្នុងចំណោម​ការសាកល្បង​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ក្នុង​ការប្រឆាំង​នឹង​សមយុទ្ធ​រួមគ្នា​របស់​កូរ៉េខាងត្បូង​​និង​អាម៉េរិក ដែល​ទើប​បញ្ចប់​កាល​ពី​មួយ​សប្តាហ៍​មុន​។​

​គីម បាន​និយាយថា ប្រព័ន្ធ​«​ផលិត​ថ្មី​»​នេះ​ជា​«​មហា​សព្វាវុធ​»​មួយ និង​បាន​«​វាយ​តំលៃ​ខ្ពស់​»​ចំពោះ​ពួក​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង​ដែល​បាន​រចនា​និង​ផលិត​វា​ឡើង នេះ​បើ​តាម​​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​។​

​របាយការណ៍​បាន​និយាយថា « ការបាញ់​សាកល្បង​នេះ​បង្ហាញថា​ឯកទេសកម្ម​ខាង​កល​យុទ្ធ​និង​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​នេះ បាន​ឈាន​ដល់​កំរិត​កំណត់​ទុកជាមុន​»​។​លោក​គីម ក៏​​បាន​និយាយថា ប្រទេស​ត្រូវការ​បង្កើន​ល្បឿន​អភិវឌ្ឍ​សព្វាវុធ​សំរាប់​រារាំង​ការ​គំរាម​ផ្នែក​យោធា​និង​សម្ពាធមក​ពី​កម្លាំង​អមិត្ត​កាន់តែខ្លាំង​ឡើង​។​

​គីម ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទៅ​ពិនិត្យមើល​ការសាកល្បង​សព្វាវុធ​ថ្មី​នេះ យ៉ាងតិច​២​លើក​នៅក្នុង​ខែ​នេះ​តែ​មួយ តែ​លក្ខណៈ​និង​ឯកទេសកម្ម​បច្ចេកវិទ្យា​នៃ​សព្វាវុធ​​ទាំងនោះ​នៅ​ជា​បញ្ហា​អាថ៌កំបាំង​។​

​ការសាកល្បង​កាលពី​ថ្ងៃ​សៅរ៍ នាំ​អោយ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ជា​បន្ទាន់ ហើយ​សមាជិក​ក្រុមប្រឹក្សា​សំរេច​បន្ត​កិច្ចខិតខំ​ការទូត​ជា​​មួយ​សហគមន៍​អន្តរជាតិ​ដើម្បី​នាំ​កូរ៉េខាងជើង​មកកាន់​តុ​ចរចា​ជាមួយ​អាម៉េរិក ដើម្បី​សំរេច​គោលដៅ​រំសាយ​ចោល​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​សូមបញ្ជាក់​ថា ការចរចា​អំពី​នុយគ្លេអ៊ែរ​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន បាន​ជាប់គាំង ចាប់តាំងពី​ជំនួប​កំពូល​លើក​ទី​២​រវាង​លោក​គីម​និង​ប្រធានាធិបតី​​អាម៉េរិក​នៅ​ក្រុង​ហាណូយ​កាលពី​ខែ​កុម្ភៈ​៕​ដោយ​៖​វាសនា​

All rights and copyright belongs to author:
Themes
ICO