Cambodia

កូរ៉េខាងជើង​ស្តីបន្ទោស​ជប៉ុន ​ជុំវិញ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល

Cambodia Breaking News Cambodia Entertainment News Cambodia Sport News Cambodia

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រិះគន់​ប្រទេស​ជប៉ុន​ចំពោះ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​នាពេល​ថ្មីៗ​នេះ​ប្រឆាំងនឹង​ទីក្រុង​សេ​អ៊ូ​ល​ជុំវិញ​ជម្លោះ​អំពី​ទាសភាព​សម័យ​សង្គ្រាម​ដោយបាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ថា​កំពុង​បំផ្លិចបំផ្លាញ​និន្នាការ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ឲ្យ​ទូទាត់​សំណង​ដល់​ជនរងគ្រោះ​ជនជាតិ​កូរ៉េ​, ទីក្រុង​តូ​ក្យូ​កាលពី​ដើមខែ​នេះ​បាន​រឹតត្បិត​ការនាំចេញ​សារធាតុ​គីមី​ជាច្រើន​ទៅ​ឲ្យ​កូរ៉េខាងត្បូង​ដែលមាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​និង​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ដែល​គាំទ្រ​ការផ្សះផ្សារ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​បាន​និយាយថា ទង្វើ​របស់​ទីក្រុង​តូ​ក្យូ​មាន​ហេតុផល​ខាង​នយោបាយ​ហើយ​បាន​បង្ក​ឲ្យ​មាន​ភាពអាសន្ន​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចំពោះ​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ការនាំចេញ​របស់​ទីក្រុង​សេ​អ៊ូ​ល​។​

​ប្រទេស​កូរ៉េខាងជើង​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​ការជ្រៀតជ្រែក​នៅក្នុង​ការ​ចរចា​នុយក្លេអ៊ែរ​រវាង​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​វ៉ាស៊ីនតោន​ប៉ុន្តែ​នៅពេលនេះ​បាន​គាំទ្រ​ទីក្រុង​សេ​អ៊ូ​ល​សម្រាប់​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​តូ​ក្យូ​។​

​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​របស់​កូរ៉េខាងជើង (KCNA) បាន​និយាយថា ប្រទេស​ជប៉ុន​កំពុង​ព្យាយាម​បំផ្លាញ​និន្នាការ​នៃ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ដោយ​ការដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េខាងត្បូង​តាមរយៈ​ការ​រឹតបន្តឹង​ហើយ​បានចាត់ទុក​ប្រទេស​ជប៉ុន​ថា​ជា “​សត្រូវ​នៃ​ពាក្យសន្យា​” របស់ខ្លួន​។​

​ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា “​ការខូចខាត​មនុស្ស រាងកាយ​និង​ផ្លូវចិត្ត​ដែល​ជប៉ុន​បង្កឡើង​ចំពោះ​ប្រជាជន​កូរ៉េ​អំឡុង​ការគ្រប់គ្រង​អាណានិគម​របស់ខ្លួន​គឺ​មិនអាច​ទូទាត់​សង​បានទេ​សូម្បីតែ​ប្រទេស​ជប៉ុន​ទាំងមូល​បូជា​ខ្លួន​ដោយផ្ទាល់​ក៏ដោយ​”​។​

​គួរ​បញ្ជាក់ថា ភាព​តានតឹង​បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ​នៅពេល​បុរស​កូរ៉េខាងត្បូង​ក្នុង​វ័យ​៧០​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​ដុត​ខ្លួន​នៅ​ខាងក្រៅ​ស្ថានទូត​ជប៉ុន​ក្នុង​ទីក្រុង​សេ​អ៊ូ​លហើយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ទីក្រុង​តូ​ក្យូ​ជុំវិញ​បញ្ហា​ជម្លោះ​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ

មនោ

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Chelsea did not make an offer for Havertz. The player's representatives are aware of the blue's Interest
I wanted to stay on the field. The one and only Ivan samorano
Stefano Pioli: teo can become one of the best extreme defenders in the world
Arteta wants Ceballos to stay at Arsenal: he has become a really important player for us
Mourinho on son and Lloris clash: It's beautiful. If you want to blame someone, it's me
Real Madrid players will refuse bonuses for all the trophies they win this season
Barcelona are confident that they will sign Lautaro by October. Inter wants 90 million euros and one player