Cambodia

ឡៅ ចិ​ត្រា ឈ្នះ Khumpichit ដោយ​ពិន្ទុ ខណៈ​ព្រឿង សុជាតិ ចាញ់ Yodpayak​ដោយ​ពិន្ទុ

អ្នក​ប្រដាល់​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Khumpichit Payknonghin ដោយ​ពិន្ទុ ហើយ​ព្រឿង សុជាតិ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Yodpayak Kor.Adisorn ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​ជម្រុះ​ជុំ​ដំបូង​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ថ្មី​ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៦​កញ្ញា​២០១៨។

ឡៅ ចិ​ត្រា បានធ្វើអោយ​Khumpichit​ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ដល់​ទៅ​ពីរដង​នៅក្នុង​ទឹក​ទី​៣​និង​ទឹក​ទី​៤ ដោយសារ​ជង្គង់​និង​កណ្តាប់ដៃ​របស់គេ ។​តែ​យ៉ាងណា​Khumpichit​គេ​ក៏​ខ្លាំង​គួរសម​ដែរ ដោយបាន​វាយ​ឡៅ ចិ​ត្រា​ត្រូវ​ប៉ុន្មាន​ដៃ​និង​ទាត់​ត្រូវ​ប៉ុន្មាន​ជើង​ប៉ុន្តែ​ត្រូវ​ចិ​ត្រា​វាយ​សង​វិញ​ភ្លាមៗ ។
Khumpichit បើ​ក្រៅពី​រូបគេ​ក៏​ពិបាក​ទប់ទល់​ជាមួយ​ឡៅ ចិ​ត្រា បាន​៥​ទឹក​នោះដែរ ។​ជាមួយ​លទ្ធផល​នេះ នាំអោយ​Khumpichit បាន​១​ពិន្ទុ​សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​១​នេះ ហើយ​ឡៅ ចិ​ត្រា គេ​បាន​៣​ពិន្ទុ សម្រាប់​ការ​ឈ្នះ​ជុំ​ដំបូង​នេះ ។​

ចំណែក អ្នក​ប្រដាល់​ព្រឿង សុជាតិ វិញ គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Yodpayak Kor.Adisorn ដោយ​ពិន្ទុ​ប្រផុតប្រផើយ​តែប៉ុណ្ណោះ ក្នុងការ​ប្រកួត​ប្រាំ​ទឹក​នេះ ។​នៅក្នុង​ការប្រកួត​ទឹក​ទី​២ សុជាតិ បានធ្វើអោយ​Yodpayak បែក​ឈាម​ចុង​ចិញ្ចើម​ខាងស្តាំ​ធំ​គួរសម​ដែរ បន្ទាប់ពី​គេ​បាន​វាយ​ប្តូរ​កែង​គ្នា​នោះ តែ​ខ្លួនគេ​ក៏​បែក​ឈាម​ចុង​ចិញ្ចើម​ខាងឆ្វេង​ដែរ គ្រាន់តែ​មុខរបួស​តូច​ជាង​ប៉ុណ្ណោះ ។​

ដូច្នេះ​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ដំបូង​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ថ្មី​ទម្ងន់​៦០​គីឡូក្រាម​នេះ ព្រឿង សុជាតិ គេ​បាន​១​ពិន្ទុ ឯ​Yodpayak Kor.Adisorn គេ​បាន​៣​ពិន្ទុ ។

ចំពោះ​ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ កាលពី​ល្ងាច​ថ្ងៃទី​១៥​កញ្ញា​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​វិញ អ្នក​ប្រដាល់​កម្ពុជា​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ទាំងពីរ​នាក់ ។​

ក្នុងនោះ ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្តួល​ORONO នៅក្នុង​ទឹក​ទី​៣ ។ អ្នក​ប្រដាល់​ថៃ​ORONO ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​លែងអោយ​ប្រកួត ដោយសារតែ​គេ​អសមត្ថភាព​ក្នុងការ​តតាំង​ជាមួយ​ឡៅ ចន្ទ្រា​នោះ ។​

ORONO ត្រូវ​ចន្ទ្រា​ចាប់​អុក​នឹង​ជង្គង់​ត្រូវ​ពេញៗ ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​រាប់​៨​ក្នុង​ទឹក​ទី​២ ហើយ​មកដល់​ទឹក​ទី​៣ ORONO​លែង​ទប់ទល់​បានជា​មួយ​ឡៅ ចន្ទ្រា ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​លែងអោយ​ប្រកួត​តែម្តង ព្រោះ​អសមត្ថភាព ។​

​ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​Petchmai Sor.Baanjong ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦០​គីឡូក្រាម ។​នៅក្នុង​ការប្រកួត​គ្នា​៥​ទឹក​នោះ ចាន់ ស៊ី​ណាត បាន​មានប្រៀប​ឈ្នះ​លើ​Petchmai Sor.Baanjong ក្នុង​ទឹក​ទី​៥ ខណៈ​ដែល​៤​ទឹក​កន្លងមក​នោះ​មាន​លក្ខណៈ​ស្មើគ្នា​វាយ​ទៅ​វា​យមក​ឈ្នះ​ពីរ​ទឹក​ម្នាក់​នោះ​។ យ៉ាងណា ចាន់ ស៊ី​ណាត គេ​ឈ្នះ​Petchmai Sor.Baanjong ដោយ​ប្រផុតប្រផើយ​តែប៉ុណ្ណោះ គឺ​ឈ្នះ​ក្នុង​ទឹក​ចុងក្រោយ​នេះឯង ។​

ដោយឡែក ណាក់ សុខា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ បាន​វាយ​ចាញ់​អូន ចាន់​ឡឹង​អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​ក្នុង​ទឹក​ទី​៥ ។ ណាក់ សុខា ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​ចុង​ទឹក​៥ បន្ទាប់ពី​ត្រូវ​រាប់​៨​ក្នុង​ទឹក​ទី​១​ម្តង និង​ក្នុង​ទឹក​ទី​៥​ម្តង ហើយ​អាជ្ញាកណ្តាល​បាន​មើលឃើញថា​គេ​អស់​លទ្ធភាព​លែង​ទៅរួច​ទៀត​នោះ ។

ឈាង ឡុង អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​ប្រកួត​ឈ្នះ​ប៉ុន បាំង អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ក្នុង​ទឹក​ទី​២​ដោយ​ផ្តួល​អោយ​សន្លប់​តែម្តង៕ ​

Football news:

Kike Setien: Barcelona didn't play a great match. Espanyol played well in defense
Andujar Oliver on deletions: Fati went too far in the foot, and the foul on the Peak was even more dangerous, perhaps
Atalanta extended the winning streak to 11 matches, beating Sampdoria-2:0
Milner played his 536th game in the Premier League and was ranked in the top 5 of the League in games played
Barca midfielder Fati is removed in the Derby with Espanyol. He spent 5 minutes on the field
Suarez scored 195 goals for Barcelona and finished third in the club's top scorer list
Daniele de Rossi: People call Messi cowardly, but they are afraid to ask their wives for a remote control from the TV