logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

លោក ហ៊ុន ម៉ា​ណែ​ត​ថា ការ​ជ្រើសរើស​មេដឹកនាំ​ត្រូវ គឺ​បន្ត​ការវិវត្តន៍ និង​ការ​រីកចម្រើន​ទៅមុខ

កំពង់ចាម ​៖​ លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អាគារ​សិក្សា ១​ខ្នង ៥​បន្ទប់ នៅ​សាលាបឋមសិក្សា​មេ​មាំ​ង ស្ថិតនៅ​ឃុំ​ល្វា ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​។

ថ្លែង​ទៅកាន់​អ្នកចូលរួម​លោក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា សមិទ្ធផល​ថ្ងៃនេះ​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​នៃ​ការកសាង​សមិទ្ធផល​សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដើម្បី​សិក្សា​រៀនសូត្រ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ហើយ​សមិទ្ធផល​នេះ ចេះតែ​វិវត្តន៍​ទៅមុខ និង​បន្ត​រីក ចម្រើន ដែល​នេះ គឺជា​មោទនភាព​សម្រាប់​យើងទាំងអស់គ្នា ហើយ​យើង​មិន​បញ្ចប់​ត្រឹមនេះ​ទេ យើង​នឹង​បន្ត​កសាង​ត​ទៅមុខទៀត ដើម្បី​បំពេញតម្រូវការ​នៃ​ល្បឿន​កំណើនប្រជាជន​។

លោក​បន្តថា ទោះបី​សប្បុរសជន​ជា​ខ្មែរ​ទៅ​នៅ​បរទេស​ក៏ដោយ ក៏​បេះដូង​នៅតែ​ជា​ខ្មែរ ហើយ​ជួយ​កៀរគរ​សប្បុរស​ជនក​សាង​សមិទ្ធផល​ផ្សេងៗ នៅក្នុង​ដំណាក់កាល​ប្រទេស​មាន​សុខសន្តិភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​មានលទ្ធភាព​ចូលរួម​កសាង​សមិទ្ធផល និង​ជួយ​ស្រុកកំណើត​។ នេះហើយ គឺជា​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព និង​ធ្វើ​ឲ្យ​ខ្មែរ​នៅលើ​ពិភពលោក​បាន​ជួយ​គ្នា រួមគ្នា​កសាង​សមិទ្ធផល​នៅក្នុង​ស្រុក​។ នេះ​គឺជា​មោទនភាព​ណាស់ ដែល​ខ្មែរ​រួបរួមគ្នា ជួយ​គ្នា​។​

តាម​លោក ហ៊ុន ម៉ា​ណែ​ត រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​ណាស់ នូវ​អ្វី​ដែលជា​តម្រូវការ​រប​ស់​ប្រជាជន ខិតខំ​កសាង​សមិទ្ធផល​នានា និង​បង្ក​ឱកាស​សប្បុរសជន អង្គការ សមាគម​ចូលរួម​កសាង​សមិទ្ធផល​ផ្សេងៗ​រួមមាន​មន្ទីរពេទ្យ​វត្ត​អារាម សាលារៀន ដែល​អាចជួយ​ដោះស្រាយ​តម្រូវការ​ប្រជាពលរដ្ឋ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​កូនចៅ។ នេះ​គឺជា​គោល​គំនិត​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ។

លោក ហ៊ុន ម៉ា​ណែ​ត អះអាងថា អ្នក​ដែល​ដើរតួ​សំខាន់​ក្រៅពី​រដ្ឋាភិបាល​នៅក្នុង​វិស័យ​អប់រំ គឺ​លោកគ្រូ អ្នកគ្រូ ដែល​ជួយ​កសាង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។ នេះ​គឺជា​គុណបំណាច់​របស់លោក​គ្រូ អ្នកគ្រូ មិន​ត្រឹមតែ​កសាង​ធនធានមនុស្ស ជួយ​ឱ្យ​មនុស្ស​មាន​អនាគត មានចំណេះដឹង​នោះទេ ប៉ុន្តែ​បាន​លើកស្ទួយ​ប្រទេសជាតិ​យើង​តាមរយៈ​កសាង​សមត្ថភាព​មន្ត្រី​អប់រំ​របស់​យើង។ យើង​ក្លាយជា​ប្រទេស​កូន​ខ្លា​សេដ្ឋកិច្ច​មួយ​នៅ​អាស៊ី ដោយសារតែ​ការអភិវឌ្ឍ​សមត្ថភាព​របស់​មន្ត្រី​យើង ដោយសារ​ប្រព័ន្ធ​អប់រំ​ខ្មែរ​យើង​។ ដូច្នេះ​គុណបំណាច់​របស់លោក​គ្រូ អ្នកគ្រូ​គ្រប់​ជំនាន់​គឺមាន​គុណ​ខ្លាំងណាស់​ក្នុង​អាជីព​សំខាន់បំផុត​ដែល​ធានា​និរន្ត​ភាព​នៃ​ការរីកចម្រើន​។​

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា ការវិវត្ត​ទៅមុខ​របស់​ប្រទេសជាតិ និង​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​នៅថ្ងៃនេះ គឺ​បានមកពី​ការដឹកនាំ​មាន​និរន្តរភាព​៤០​ឆ្នាំ ព្រោះថា ការដឹកនាំ​ខុស​ធ្វើ​ឲ្យ​ប្រទេស​ក្រឡាប់ចាក់​។ ជាក់ស្ដែង​របប​ដឹកនាំ​កាលពី​អតីតកាល​រួមមាន របប​លន់ នល់ របប​ប៉ុល ពត បាន​បំផ្លាញ​ខ្ទេច​។ ការដឹកនាំ​ក្រោយ​ឆ្នាំ​១៩៧៩ រហូតមកដល់​សព្វថ្ងៃ​នេះ យើង​មាន​ស្ថិរភាព យើង​ដើរ​ទៅមុខ​។ ដូច្នេះ​ការថែរក្សា​សុខសន្តិភាព ការជ្រើសរើស​មេដឹកនាំ​ត្រូវ សម្រាប់​ដឹកនាំ​ប្រទេស​ឲ្យ​មាន​រីកចម្រើន​គឺ​សំខាន់​ណាស់​។​

ជាមួយគ្នា​នោះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​អំណរ​គុណ​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន ព្រោះថា ការជ្រើសរើស​មេដឹកនាំ​ត្រូវ គឺ​បន្ត​ការវិវត្តន៍ ការរីកចម្រើន​ទៅមុខទៀត​។ យើង​ត្រូវការ​ប្រជាពលរដ្ឋ​យើង មិន​ថា​បក្ស​ណា ឬ​បក្ស​ណា​នោះទេ ឬ​សាសនា​នោះទេ គឺ​ស្រលាញ់គ្នា យើង​រួមគ្នា​ជា​ខ្មែរ​តែមួយ យើង​រួមគ្នា​កសាង​ស្រុកភូមិ​យើង និង​ថែរក្សា​សុខសន្តិភាព​។ នេះ​គឺជា​អ្វីដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ចង់បាន គឺ​ចង់បាន​សេចក្តីសុខ សេចក្តី​សប្បាយរីករាយ និង​សន្តិភាព​៕

ដោយ ៖កោះ​កែវ

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

All rights and copyright belongs to author:
Themes
ICO