Cambodia

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន កោត​សរសើរ​ពី​ស្នាដៃ​វិចិត្រករ​ ដែល​គូរ​គំនូរ​សហ​សម័យ​នៅ វិចិត្រសាល ស្រា​អាត (Sra Art)

​ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​ស្នាដៃ​វិចិត្រករ​ ដែល​មាន​សមត្ថភាព​គូរ​គំនូរ​សហ​សម័យ​នៅ វិចិត្រសាល ស្រា​អាត (Sra Art)​មាន​លក្ខណៈ​គួរ​ឲ្យ​គយគន់​និង​ចាប់អារម្មណ៍​បំផុត​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត កោតសរសើរ​បែបនេះ ​ខណៈ​អញ្ជើញ​ទស្សនា​គំនូរ​សហ​សម័យ​នៅ វិចិត្រសាល ស្រា​អាត (Sra Art) ដែលមាន​ទីតាំង ស្ថិតនៅ​ផ្ទះ​លេខ 7/9E0 មហាវិថី​សុធារស ចន្លោះ​ផ្លូវ ១៧៨ និង​វត្ត​ឧណ្ណាលោម នា​ល្ងាច​ថ្ងៃ​ច័ន្ទ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ផង​ដែរ​ ក៏បាន​ការចូលរួម​ពី​សំណាក់ លោកស្រី​អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ប្រតិភូ​អម​ដំណើរ បាន ទស្សនា​នូវ​រូបគំនូរ​អម​ដោយ​ការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​របស់​អ្នកនាង ជនជាតិ​បារាំង​Cecile Eap Berg។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ស្ថាបនិក​ខ្មែរ​-​បារាំង អ្នកនាង Cecile Eap Berg បាន​លើក​ឡើង​ថា ស្រា​អាត គឺជា​វិចិត្រសាល​សិល្បៈ​សហ​សម័យ​មួយ​គត់​នៃ​រាជធានី​ភ្នំពេញ​ ដែល​បាន​បង្កើត​ឡើង ដើម្បី​លើកកម្ពស់ និង​បង្កើន​ចំណេះដឹង​ជា​សាធារណៈ​អំពី​ការ​រីក​លូត​លាស់​ទស្សនីយភាព​សិល្បៈ​សហ​សម័យ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​។ ជាពិសេស ស្រា​អាត ក៏បាន​ផ្សារភ្ជាប់​រវាង​សិល្បករ​សិល្បការនី​ខ្មែរ រវាង​ក្ដី​សោមនស្ស​ចំពោះ​សិល្បៈ ព្រមទាំង​អ្នក​ ដែល​មាន​ចំណាប់​ចិត្ត​ស្វែងរក​បទពិសោធន៍​ជា​មួយ​នឹង​ការអភិវឌ្ឍន៍​ដ៏​រស់​រវើក នៃ​ទស្សនីយភាព​សិល្បៈ​របស់​ប្រទេស​កម្ពុជា​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​និង​គាំទ្រ​ចំពោះ​វិចិត្រករ ដែល​បាន​គូរ​គំនូរ​ ដែល​បាន​បង្កប់​ដោយ​អត្ថន័យ និង​មាន​ភាព​រស់រវើក​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកនាង Cecile Eap Berg លោក​អៀ​ប ប៉េង​ហុង លោក​សុខ ចិន្តា​សោភា ដែល​បាន​រួម​គំនិត​គ្នា​ក្នុង​ការ​បង្កើត និង​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ តាមរយៈ ទស្សនីយភាព​នៃ​គំនូរ​ទាំងនេះ​ដ៏​គួរ​ឲ្យ​គយគន់​នេះ​៕
អត្ថបទ៖ វិមាន ​

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace