logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

លូ​កា ចូ​វី​ច អាច​នឹងដាក់​ឲ្យ​លេង​ខ្ចី​ជើង

ចែករម្លែក

​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​របស់​ក្រុម Real Madrid អាច​នឹងមាន​លទ្ធផល​ខុស ពី​ការរំពឹងទុក ស្របពេល​កីឡាករ លូ​កា ចូ​វី​ច (Luka Jovic) ប្រឈម​នឹង​អនាគត​មិន ច្បាស់លាស់ ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​ក្លឹប​នេះ ក្នុងតម្លៃ​ផ្ទេរ ៦២​លាន​ផោន​។​
​ ​
​កាសែត Marca របស់​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) មិន​ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធ​រូបនេះ ហើយ​ត្រៀម​ដាក់​កីឡាករ រូបនេះ​លេង​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង​។​
​ ​
ចូ​វី​ក គឺជា​កីឡាករ​ដំបូង​ដែល​ត្រូវបាន​ផ្ទេរ​សម្រាប់​ផែនការ​រុះរើ​ក្រុម​កាលពី​រដូវក្តៅ​របស់ លោក ហ្ស៊ី​ដាន ដោយ​ចុះកិច្ចសន្យា​លេង​រយៈពេល​៦​ឆ្នាំ នៅ​ពហុកីឡាដ្ឋាន Santiago Bernabeu ។​
​ ​
កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ហាក់​ធ្វើ​មិនសូវ​បានល្អ ស្របពេល​ក្រុម Real Madrid ប្រកួត ចាញ់​ក្រុម Atletico Madrid ៧-៣ សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​កាលពី​ខែកក្កដា​។​
​ ​
លោក ហ្ស៊ី​ដាន និង​ក្លឹប Real ជួប​រឿង​ខកចិត្ត​សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​មុន រដូវ​កាល​ទាំង​ក្រៅ​និង​នៅលើ​ទីលាន​ប្រកួត​។​
​ ​
គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ព្យាយាម​យ៉ាង​អន្ទះសា ដើម្បី​ជម្រុះ​ចោល​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) ប៉ុន្តែ​ក្លឹប​នេះ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ផ្ទេរ បេ​ល ទៅ​ក្លឹប​ចិន បន្ទាប់ពី​កីឡាករ ម៉ា​កូ អា​សេន​ស៊ី​យ៉ូ (Marco Asensio) មាន​បញ្ហា​សរសៃពួរ អំឡុងពេល​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Arsenal ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

All rights and copyright belongs to author:
Themes
ICO