logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

មហាជន ​៖​ ចាំមើល​ចំណាត់ការ​របស់​អភិបាលខេត្ត​មណ្ឌលគិរី ករណី​អភិបាលស្រុក​អូ​រាំង ​នៅ​ពីក្រោយ​ការ​ឈូស​ផ្លូវ​កាត់​ព្រៃ​ស្រល់​

ចែករម្លែក

ដោយ:សាត​ចាន់​បុត្រ​/​មណ្ឌលគិរី ៖ ​ដើម​ស្រល់​ជាច្រើន​ដើម ត្រូវបាន​គេ​រាយ​ការ​ថា មាន​អេស្កាវ៉ាទ័រ ក្រោម​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ស្រុក​អូ​រាំង បានធ្វើការ​ឈូសឆាយ គាស់​រំលើង​ទាំង​ឬ​ស រួច​កប់​ក្រោម​ដី ក្នុង​បំណង​បំបាត់ភស្តុតាង ត្រូវបាន​បែកការ​រហូត​ដក​គ្រឿងចក្រ​ចេញ​ទាំងយប់ កាលពី​ថ្ងៃទី​១៣​សីហា​កន្លងទៅ​។​

​ករណីនេះ ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​ដែលមាន​លោក​ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត​កំពុង​ចាត់តាំង​មន្ត្រីក្រោមឱវាទ​ស្រាវជ្រាវ​រក​អ្នកបញ្ជា ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​នៅ​ថ្ងៃ​១៦​សីហា​នេះ​ថ្លែង​ជាមួយ​អ្នកកាសែត អភិបាលខេត្ត​លោក​ស្វាយ សំ​អ៊ាង ថា​ការ​ឈូសឆាយ​គឺ​ត្រូវ​បញ្ចប់​ភ្លាមៗ​ក្រោម​បញ្ជា​របស់លោក​។​លោក​ថា ទោះ​ក្រុមហ៊ុន​ឬ​បុគ្គល​ណាក៏ដោយ ត្រូវតែ​ទទួលទោស បើសិន​រកឃើញថា​មានការ​ប្រព្រឹត្ត​បទល្មើស​នោះ​។​

​សេចក្តី​រាយ​ការ​មួយ​បាន​បញ្ជាក់ថា ផ្លូវ​ក្នុងព្រៃ​ដែលមាន​ទំហំ​ជាង​២០​ម៉ែត្រ ត្រូវគេ​ប្រទះឃើញ​ផុស​ឡើង​កណ្តាល​ព្រៃ​ស្រល់ ក្នុងភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​កាលពីមុន​ថ្ងៃទី​១៣​សីហា​កន្លងទៅ​។​ករណី​ឈូសឆាយ​ផ្លូវ​នេះ ត្រូវគេ​បញ្ជាក់ថា លោក​សៀក មុនី អភិបាលស្រុក​អូ​រាំង​ថ្មីថ្មោង ជា​អ្នកបញ្ជា​អោយធ្វើ ក្នុង​បំណង សុ​ី​ជម្រៅ​ករណី​ដីធ្លី​។​ដោយ​អភិបាលខេត្ត​ឬ​មន្ទីរ​ពាក់ព័ន្ធ​ពុំបាន​ជ្រាប​ទាល់​សោះ​។​

​ក្រោយ​ផ្ទុះ​រឿង​ធ្វើ​ផ្លូវ​ដែល​គ្មាន​គោល​ការច្បាស់​លាស់​អភិបាលខេត្ត​លោក​ស្វាយ សំ​អ៊ាង បាន​បញ្ជា​អោយកម្លាំង​ប្រដាប់អាវុធ​ចុះ​ឃាត់​គ្រុះ​ង​ចក្រ​ភ្លាមៗ តែ​រហូតមកដល់​ថ្ងៃនេះ គ្រឿងចក្រ​នោះ​ពុំ​ដឹងថា គេ​យកទៅ​ទុក​កន្លៀត​ណា​នោះទេ​។​

​ករណី​ខាងលើ លោក សៀក មុន្នី អភិបាលស្រុក​អូររាំង បាន​បញ្ជាក់ថា ចំពោះ​ការ​ឈូសឆាយ​ផ្លូវ​នេះ​ពិតជា​មានការ​ឈូសឆាយ​មែន​។ តែ​រាល់​ការ​ឈូសឆាយ​នេះ មិនបាន​ឈូសឆាយ​ផ្លូវ​ថ្មី​នោះទេ គឺ​ឈូសឆាយ​ផ្លូវ​ចាស់​ស្ថិតក្នុង​ផ្លូវ​ក្រុមហ៊ុន វូ​ជី​សាន ដែលជា​ក្រុមហ៊ុន​ស្រល់ ដោយ​ខាង​ក្រុមហ៊ុន និង​រដ្ឋបាល​សាលាស្រុក​អូររាំង មានការ​ឯកភាពគ្នា ក្រុមហ៊ុន​ខាងលើ​ផងដែរ ។ ហើយ​ស្រុក​ក៏បាន​ធ្វើការ​ជូនដំណឹង​ទៅ​មន្ត្រី​ជំនាញ ក្នុង​ខេត្ត និង​អាជ្ញាធរ​ស្រុក​រួចរាល់​ទៀតផង​។​

​លោក​អភិបាលស្រុក បានបញ្ជាក់​បន្ថែមថា ការ​ឈូសឆាយ​ធ្វើ​ផ្លូវលំ​នេះ មិនមាន​ការប៉ះពាល់​ដីព្រៃ​របស់​រដ្ឋ​នោះទេ គឺមាន​ការប៉ះពាល់​ដីព្រៃ​ស្រល់​របស់​ក្រុមហ៊ុន វូ​ជី​សាន (​ដី​ក្រម​ហ៊ុន​វូ​ជី​សាន ដើម​ស្រល់​) គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វូ​ជី​សាន ហើយ​ការ​ឈូសឆាយ​ផ្លូវលំ​នេះ តែងតែមាន​ការប៉ះពាល់​ដើម​ស្រល់​ខ្លះៗ ជៀស​មិន​ផុត ហើយ​ការ​ឈូសឆាយ​នេះ​ទៀត គឺ​ដើម្បី​ប្រយោជន៍​សាធារណៈ​។​

​អ្នកនាំពាក្យ​រដ្ឋបាល​ស្រុក​អូររាំង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា «​ការ​ឈូសឆាយ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ស្ថិតក្នុង​ភូមិ​ពូ​តាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី រដ្ឋបាល​សាលាស្រុក រៀបចំ​ផែនការ ត្រាស់​សេ​បើក​ការដ្ឋាន​ស្ថាបនា​នាពេលខាងមុខ ចំពោះ​ការ​ឈូសឆាយ​ដើម​ស្រល់​មួយចំនួន គឺ​ដើម្បី​មើល​ស្ថានភាព​ដី សម្រាប់​គម្រោង​សាងសង់ ផ្លូវ​ហើយ​រដ្ឋបាល​ស្រុក ក៏បាន​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​រួច​ផងដែរ​»​។​បើទោះបី​មានការ​បកស្រាយ​ពី​សំណាក់​អភិបាលស្រុក​អូររាំង យ៉ាងណាក្តី ប៉ុន្តែ​មហាជន និង​មន្ត្រីរាជការ​ស្នើ​ឲ្យ​លោក​អភិបាលស្រុក បញ្ចេញ​ឯកសារ​ផ្សេងៗ ទាក់ទង​ផ្លូវច្បាប់​ឲ្យ​បាន​គ្រប់គ្រាន់ និង​មានការ​យល់ព្រម​ពី​ក្រសួង​សា​ម៉ី រដ្ឋបាល​សាលាខេត្ត មន្ទីរ ស្រុក ទៀតផង​ដើម្បី​ឈានទៅរក​ភាព​ត្រឹម​នៃ​ផ្លូវច្បាប់​។​

​ជុំវិញ​រឿងនេះ មានការ​បង្ហើប​បន្តិច​ថា ការ​ឈូសឆាយ​ផ្លូវ​បំផ្លាញ​ទាំង​ស្រល់​នេះ មាន​ព្រះរាជ​អ​ជ្ញា​រង​ខេត្តមណ្ឌលគិរី​១​រូប​និង​អ្នកមាន​លុយកាក់​ហូរហៀរ​ច្រើន​នាក់​ទៀត នៅ​ពី​ក្រោយខ្នង អភិបាលស្រុក​អូ​រាំង ទើប​សកម្មភាព​នេះ ពុំ​សូវ​ខ្លបខ្លាច​លើ​ប្រព័ន្ធ​ច្បាប់​។​

​មានការ​លើកឡើង​ផងដែរ​ថា ការ​ឈូសឆាយ​ផ្លូវ​នេះ អាចមាន​អ្នកចូលរួម​ច្រើន​។ ពិសេស​គឺ​ការកែឆ្នៃ ផ្តល់ប្រាក់​ពី​អ្នកមាន​ដីធ្លី​ច្រើន​ក្នុង​តំបន់​ផ្លូវ​ឈូស​សំដៅ​ទៅនោះ ដើម្បី​ផលប្រយោជន៍​លើ​វិស័យ​ដីធ្លី​ដែល​កំពុងមាន​ហាងឆេង​។​ករណីនេះ​គប្បី​បើក​ការ​សុ​ើ​ប​អង្កេត អោយបាន​ម៉ត់ចត់ ជៀសវាង កន្ទេល​ធំ បន្លំ​ដេក​៕​B/

All rights and copyright belongs to author:
Themes
ICO