Cambodia

មណ្ឌលកម្សាន្តទំនប់ម្លេច កំពុងពេញនិយមសម្រាប់ភ្ញៀវទេសចរ ក្នុងស្រុក

ចែករម្លែក

ដោយ:បូកគោ/កំពតៈ ស្ថិតនៅភាគឦសាន នៃទីរួមខេត្តកំពត ជាប់ព្រំប្រទល់ខេត្តតាកែវ តំបន់ទំនប់ម្លេច កំពុងមានភាពទាក់ទាញ ផ្នែកទេសភាព និងម្ហូបអាហារ បែបស្រុកស្រែ សម្រាប់ភ្ញៀវជាតិ ក្នុងការនាំគ្នាមកលេងកម្សាន្ត រៀងរាល់ថ្ងៃ ជាពិសេស នារដូវបុណ្យទាន ដោយប្រែក្លាយ ទីជនបទមួយនេះ ឱ្យកុះករបំផុត។

អតីតយោធិន និងជាម្ចាស់អាហារដ្ឋាន ចែខីម្លេច លោក ខឹម សាវ៉ើន បានរៀបរាប់ថា លោកចាប់ផ្តើមបើកអាជីវកម្ម បម្រើភ្ញៀវទេសចរ ផ្នែកម្ហូបអាហារ និងកន្លែងអង្គុយកម្សាន្ត លើផ្ទៃទឹកនៃអាងទំនប់ម្លេចនេះ កាលពីឆ្នាំ២០០៨។ មកដល់បច្ចុប្បន្ន លោកមានខ្យូសសម្រាប់ ទទួលភ្ញៀវទេសចរ ជាលក្ខណៈគ្រួសារ ឬក្រុមមិត្តភក្តិរួមការងារ មកសម្រាកលម្ហែ ចំនួន ១៨ ខ្នង។ នៅទីនេះ តែងមានភ្ញៀវ រៀងរាល់ថ្ងៃ មិនដាច់ ហើយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានអ្នកមកលេង ច្រើនជាងថ្ងៃធម្មតា។

ដោយឡែក នៅរដូវបុណ្យទានម្តងៗ មនុស្សម្នា នាំគ្នាមកយ៉ាងកុះករ រហូតខ្វះកន្លែងអង្គុយទៀតផង ទោះបីនៅជុំវិញអាងទំនប់ម្លេច ទាំងមូល មានហាងជិត ២០ កន្លែងក៏ដោយ។

ម្ចាស់ហាងដដែល បានបញ្ជាក់ថាៈ តាមការកត់សម្គាល់ ភ្ញៀវដែលមកកម្សាន្ត នៅតំបន់ទំនប់ម្លេច ភាគច្រើនលើសលប់ ជាជនជាតិខ្មែរ កម្រឃើញទេសចរបរទេស មកលេងណាស់។ អាហារដែលភ្ញៀវចូលចិត្ត គឺត្រី និងសាច់មាន់ ដោយម្ហូបទាំងពីរ ប្រភេទនេះ រកបាននៅតំបន់ជុំវិញ និងក្នុងអាងទំនប់ផ្ទាល់។

លោក សាវ៉ើន បានបន្តថាៈ កន្លងមក លោកធ្លាប់យកគ្រឿងសមុទ្រ មកលក់ដែរ តែមិនសូវមានភ្ញៀវ សួររកទេ។ ក្រៅពីការបរិភាភោគអាហារ និងជិះទូកលម្ហែ ក្នុងផ្ទៃបឹងដ៏ធំល្វឹងល្វើយ ព្រមទាំងគយគន់ ធម្មជាតិ តំបន់ជុំវិញ ភ្ញៀវទេសចរទាំងឡាយ ក៏អាចចុះហែលលេងកម្សាន្ត ជាមួយទឹកថ្លាឈ្វេង ដ៏ត្រជាក់ ជាប់ចិត្តផងដែរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានមានប្រសាសន៍ថាៈ តំបន់កម្សាន្ត ទំនប់ម្លេច ជាទីពេញនិយម សម្រាប់ភ្ញៀវក្នុងស្រុក ពិសេសក្នុងឱកាសបុណ្យទានម្តងៗ។ ដោយឡែក ទេសចរបរទេស ហាក់មិនសូវចាប់អារម្មណ៍ទេ។ ជាក់ស្តែង នាឱកាសបុណ្យភ្ជុំបិណ្ឌ កន្លងទៅនេះ វត្តមានភ្ញៀវចំនួន ១៥.៦៧១ នាក់ សុទ្ធតែជនជាតិខ្មែរទាំងអស់។

សូមបញ្ជាក់ថា ដើម្បីបានដល់តំបន់កម្សាន្ត ទំនប់ម្លេច ភ្ញៀវដែលធ្វើដំណើរ លើផ្លូវជាតិលេខ៣ ក្នុងទិសដៅ ភ្នំពេញ-កំពត ត្រូវបត់ចុះទៅផ្នែកខាងស្តាំ ពេលមកដល់ចំណុច អតីតសាកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត។ បន្តដំណើរប្រហែល ៨ គីឡូម៉ែត្រ ទេសចរទាំងឡាយ នឹងឃើញផ្ទៃបឹងដ៏ធំល្វឹងល្វើយ ដោយទីនោះ ស្ថិតក្នុងភូមិសាស្ត្រ នៃឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

The contact between Casemiro and Messi in the Real Madrid penalty area was considered by VAR. The penalty was not awarded
Maguire Azpilicueta knocked the seizure of MMA: a penalty not given either on the pitch or after the OPTIONS check. Controversial, isn't it?
Neville on van de Beek at Manchester United: he's probably thinking: What am I doing here?
De Gea after 0-0 with Chelsea: Manchester United deserved more. The goalkeeper saved them
Lewandowski has scored every 37 minutes this Bundesliga season. He has 10 goals after 5 rounds
Azpilicueta about capturing Maguire: VAR can perform better. Why not take 20 seconds to review?
Real Madrid beat Barca at camp Nou for the first time since August 2017