Cambodia

មន្ត្រី​រដ្ឋាភិបាលៈ សូមអ្នក​ពាក់ព័ន្ធ​ទាំងអស់​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ គ្រុនឈាម លើ កុមារ​

ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ថ្លែង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី ១១ ខែ ក្កដា ឆ្នាំ ២០២០ នេះ លោកស្រី ញ៉េប សុភាព អគ្គលេខា​ការ​ធិ​ការ នៃ ក្រុម​ប្រឹក្សាជាតិ ដើម្បី កុមារ បាន​ក្រើនរំឭក​ដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ជំងឺគ្រុនឈាម​លើ​កុមា​រថា “ ក្រៅពី​បន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ ១៩ ទៅ ក៏​សូម​មាតាបិតា​អាណាព្យាបាល និង អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​កុមារ ដូចជា​នៅតាម​មណ្ឌលកុមារ​ជាដើម មេត្តា​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ចំពោះ​ជំងឺ គ្រុនឈាម ធ្វើយ៉ាងណា ឱ្យ​កុមារ​មាន​សុវត្ថិភាព​ពី​ជំងឺគ្រុនឈាម ព្រោះ​ពេលនេះ គឺជា​រដូវភ្លៀង​ធ្លាក់ “ ។

លោកស្រី ញ៉េប សុភាព អគ្គលេខា​ការ​ធិ​ការ នៃ ក្រុម​ប្រឹក្សាជាតិ ដើម្បី កុមារ ( រូបៈ ឯកសារ )


​ជា​ការណ៍​ពិត​ហើយ​ថា ឆ្នាំ ២០២០ នេះ មិនជា​ឆ្នាំ​វដ្ដ ឬ ឆ្នាំ វិលជុំ នៃ ការផ្ទុះ​ជំងឺ គ្រុនឈាម ទេ ប៉ុន្តែ​ជំងឺ គ្រុនឈាម នៅតែ​ជា​បញ្ហា ដែល​រាយ​ជ​រដ្ឋាភិបាល កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល​ចាត់ទុកជា​បញ្ហា​អាទិភាព​មួយ​នៅឡើយ ។ ចាត់ទុកជា​អាទិភាព ដោយសារ​ថា​ជំងឺ គ្រុនឈាម នៅតែ​បន្ត​គំរាមកំហែង​ដល់​ប្រជាជន កម្ពុជា នៅឡើយ ហើយ​បើទោះជា​ថា ជំងឺ គ្រុនឈាម មិនមែនជា​ជំងឺ កាច​សាហាវ ហើយក៏​ជា​ជំងឺ​អាច​ព្យាបាល​ដោយមាន​ប្រសិទ្ធភាព​ក៏ដោយ ក៏​វា​អាច​នឹង​ក្លាយជា​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ ពោល​គឺអាច​ផ្តាច់​អាយុជីវិត​អ្នកជំងឺ​បាន​ភ្លាម ប្រសិនបើ​គេ​យឺតយ៉ាវ​ក្នុងការ​ព្យាបាល ឬ ព្យាបាល មិនបាន​ត្រឹមត្រូវ ។​


​នៅ​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២០ នេះដែរ លោក​វេជ្ជបណ្ឌិត លាង រិទ្ធី នាយក​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ បាន​ប្រាប់ រស្មី​កម្ពុជា ថា ដើមឆ្នាំ ២០២០ នេះ គ្រុនឈាម​នៅ​ទូទាំងប្រទេស​មាន​ចំនួន ជាង ៣ ១០០ ករណី ក្នុងនោះ​ស្លាប់ ០២ ករណី ( ០១ ករណី ទើបតែ​កើតឡើង​កាលពី​សប្តាហ៍ មុននេះ ) ហើយ​មូលហេតុ នៃ ការស្លាប់​ទាំង ០២ ករណី​នោះ គឺ​សុទ្ធតែ​ដោយសារ​ការយឺតយ៉ាវ នៃ ការយក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ ។


​ហេតុនេះ ដូចដែល រស្មី​កម្ពុជា ធ្លាប់បាន​ស្រង់​សម្តី​ម្តង​រួចមកហើយ​កាល​ចុងខែ មិថុនា កន្លងទៅនេះ លោក​វេជ្ជបណ្ឌិត លាង រិទ្ធី បាន​សំណូមពរ​យ៉ាងទទូច​ម្តង​ទៀតថា នៅពេល​មាន​អ្នកណាម្នាក់​ក្តៅខ្លួន​ចាប់ពី ៣៧ , ៥ អង្សា​ឡើងទៅ ត្រូវ​ប្រញាប់​ស្រូត​រូតរះ​យក​ពួកគេ​ទៅ​មន្ទីរពេទ្យ រដ្ឋ ( កុំ​យកទៅ​គ្លីនិក​ឯកជន ព្រោះ​នៅ កម្ពុជា មិនទាន់​គ្លីនិក​ឯកជន ដែលមាន​ឯកទេស ផ្នែក​ជំងឺ គ្រុនឈាម ទេ ហើយ​មូលហេតុ នៃ អ្នកស្លាប់​ទាំង ០២ ខាងលើនេះ គឺ​ដោយសារ​យកទៅ​គ្លីនិក​ឯកជន ទម្រាំ​យកទៅ​ពេទ្យ រដ្ឋ ក៏​យឺត​ពេល​ទៅហើយ ) កុំឱ្យ​ហួស​ពី ២៤ ម៉ោង ហើយ​ត្រូវ​ចៀសវាង​ដាច់ខាត កុំ​ព្យាយាម​រក​ការព្យាបាល​ដោយ​ខ្លួនឯង ដោយ​រួមទាំង​ការ​ផ្សំ​ថ្នាំ​នៅតាម​គ្លីនិក​ជាដើម ដែល​គ្មាន​វេជ្ជបញ្ជា​ច្បាស់លាស់​ត្រឹមត្រូវ​ទេនោះ ពុំ​នោះទេ គេ​អាច​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារតែ​ជំងឺគ្រុនឈាម ភ្លាម ដូចជា ០២ ករណី​ខាងលើនេះ​ស្រាប់ ។


​គ្រុនឈាម កើតឡើង​ដោយសារ​មូស​ខ្លា​ញី​ខាំ ហើយ​បើតាម​លោក​វេជ្ជបណ្ឌិត លាង រិទ្ធី ជំងឺ គ្រុនឈាម មាន ៤ ប្រភេទ ខុសៗ​គ្នា ហើយ​ភាពគ្រោះថ្នាក់​ក៏​ខុសៗ​គ្នា​ដែរ ។ បើតាម​លោក​វេជ្ជបណ្ឌិត លាង រិទ្ធី​ត​ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ គ្រុនឈាម ម្តង​ហើយ ក៏​អាច​កើត​ជំងឺគ្រុនឈាម​ម្តងទៀត​ដែរ ប្រសិនបើ​ត្រូវ​មូស​ខ្លា​ញី​ខាំ​ម្តងទៀត ប៉ុន្តែ​មិនមែនជា​ជំងឺគ្រុនឈាម​ប្រភេទ​ដែល​គាត់​បានកើត​ម្តង​ហើយ​កាលពីមុន​នោះទេ ប៉ុន្តែ​វា​នឹង​ជា​ប្រភេទ​ថ្មី​មួយទៀត ដែលជា​ប្រភេទ​ជំងឺគ្រុនឈាម​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន ។ ហេតុនេះ​អ្នក​ដែល​កើត​ជំងឺគ្រុនឈាម ចាប់ពី​លើក​ទី ២ ឡើងទៅ គឺជា​ប្រភេទ​គ្រុនឈាម​ដែល​ធ្ងន់ធ្ងរ និង គ្រោះថ្នាក់​ជាង​លើក​មុន​ជា​លំដាប់ ។

​ដើម្បី កុំឱ្យ​មាន​ជំងឺ​គ្រុ​ឈាម ធ្វើយ៉ាងណា កុំឱ្យ​មាន​មូស​ខ្លា ឬ កុំឱ្យ​មូស​ខ្លា​ញី ខាំ (​រូបៈ អ៊ី​ន​ធឺ​ណេ​ត )


​ក្នុងន័យនេះ លោក​វេជ្ជបណ្ឌិត លាង រិទ្ធី បានផ្តល់​អនុសាសន៍​ថា ចំពោះ អ្នក​ទាំងឡាយណា​ដែល​ធ្លាប់​កើត​ជំងឺគ្រុនឈាម​ម្តង​ហើយ មិន​ត្រឹមតែ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ប៉ុន្តែ​ថែមទាំង​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់ជាង​មុន ពុំ​នោះទេ គេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​លើក​មុន ៕ Kh

Football news:

Vertonghen, Everton and Waldschmidt moved to Benfica
In 2008, an Asian Leopard was built in Uzbekistan. Even Rivaldo came and paid the team out of his own pocket a year later
Borussia Dortmund can rent Reinier from Real Madrid
Loko fans about support at matches: we Consider it a mistake to remain silent about disagreeing with the management's policy
Ex-Sunderland midfielder Cattermole has finished his career. He did not leave the club even after relegation to the 3rd division
Xavi: Racism, sexism and other forms of discrimination must be eradicated by stopping games
Javier Mascherano: Messi is the main reason why Barcelona can beat any team