ចែករម្លែក

ដោយ:រិទ្ធិសែន/ពោធិ៍សាត់ ៖ នៅក្នុងឱកាសដ៏ថ្លៃថ្លា នៃខួបកំណើតគម្រប់៥២ឈានចូល៥២ឆ្នាំ របស់បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់, អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមគោរពជូនពរ បណ្ឌិត ម៉ៅ ធនិន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ជាតិក៏ដូចជាការដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងជានិច្ចនិរន្តរ៍តទៅ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន បណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅស្រីជាទីស្រលាញ់ សូមជួបតែនឹងពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម